ឡើង​គីឡូ​ហួស​កំណត់ Lee Jong Suk ត្រូវ​អ្នក​គាំទ្រ​យក​​រូបមក​ធ្វើ meme

  • 2018-11-09 03:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ឡើង​គីឡូ​ខ្លាំង ខ្លាញ់​បុក​ឡើង​លើ​មុខ​ទាំង​អស់ តារា​សម្ដែង​ប្រុស​ជួរ​មុខ​កូរ៉េ Lee Jong Suk បាន​ក្លាយ​ទៅ​ជាmeme ល្បី​ឈ្មោះ Yaoming ដោយ​សារ​អ្នក​គាំទ្ររបស់​លោក​កាត់​ត។

កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ តារា​សម្ដែង​ប្រុស​លំដាប់ A កូរ៉េ Lee Jong Suk បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​នាឡិកា​មួយ។ មាន​វត្តមាន​នៅ​ទី​នេះ តួរឿង “While You Sleep” បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​គេ​សង្កេត​ឃើញ​ថា លោក​ឡើង​ទម្ងន់​គួរ​ឲ្យ​កត់​សម្គាល់។ ខណៈ​រូបរាង​លោក​មិន​សូវ​ប្រែប្រួល​នោះ មុខ​លោក​បាន​ប្រែ​ជា​មូល ហើយ​ដុះ​បឿ​ផង​ដែរ។ ដោយ​សារ​ហេតុ​នេះ​ហើយ កម្រង​រូប​ថ្មី​ទាំង​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​របស់​ប្រុស​ស្អាត​វ័យ​២៩​ឆ្នាំ យក​មក​កាត់​ត​ជា meme ល្បី​ឈ្មោះលើ​អ៊ីនធឺណិត Yaoming។ មតិ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​២​គឺ​ស្រដៀង​គ្នា​ពិត​មែន។ មុន Lee Jong Suk តារា​ចម្រៀង​ស្រី Jennie ក៏​ធ្លាប់​ត្រូវ​បាន​គេ​កាត់​ត​ជា meme Yaoming ដូច​គ្នា៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម