៧ល្បិច​តែង​ខ្លួន​​ឲ្យ​​ស្អាត មើល​ទៅ​ High​ ដោយ​មិន​បាច់​ចំណាយ​ច្រើន

  • 2018-11-09 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 421

ចន្លោះមិនឃើញ

ធ្លាប់​សង្កេត​អត់​ថា​ មនុស្ស​ស្រី​​ដែល​មនុស្ស​ប្រុស​ប៉ុនប៉ង ច្រើន​តែ​ជា​មនុស្ស​​ស្រី​ស្អាត​បាត មើល​ទៅ​ថ្លៃ​ថ្នូរ ទោះ​បី​ពួក​នាង​មិន​តុបតែង​អ្វី​ច្រើន​ក៏​ដោយ។ ប៉ុន្តែ​បើ​ទោះ​បី​យើង​មិន​បាន​កើត​មក​ស្អាត​លេចធ្លោ​ដូច​គេ តែ​ក៏​មិន​មែន​មាន​ន័យ​ថា​យើង​តែង​ខ្លួន​ឲ្យ​ High Class ​មិន​បាន​នោះ​ដែរ។ ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​ល្បិច​ខ្លះ​ៗ​ដែល​នឹង​ជួយ​បន្ថែម​ភាព​ទាក់ទាញ​ឲ្យ​នារី​ៗ ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ច្រើន​នោះ​ឡើយ។

១. លាប​ក្រែម​មុន​ចេញ​ពី​ផ្ទះ​គ្រប់​ពេល

បើ​ចង់​ឲ្យ​មើល​ទៅ​ស្អាត លេចធ្លោ ជំហាន​ដំបូង​គេ​គឺ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​មុខ​ទទេ ស្លេកស្លាំង​ឡើយ តែ​ក៏​មិន​បាច់​លាប​អ្វី​គ្រប់​យ៉ាង​នោះ​ដែរ ព្រោះ​បុរស​ៗ​ចូលចិត្ត​មនុស្ស​ស្រី​ដែល​មើល​ទៅ​ធម្មជាតិ​ច្រើន​ជាង។ ដូច្នេះ​ហើយ​គួរ​ផាត់​មុខ​ស្ដើង​ៗ ហើយ​លាប​ក្រែម​ពណ៌​ស្អាត​ៗ​​ឲ្យ​បាន​គ្រប់​ពេល។ ប៉ុន្តែ​កុំ​ភ្លេច​ថែរក្សា​បបូរ​មាត់​ផង ដោយ​អាច​ខាត់​បបូរ​មាត់​ជាមួយ​ស្ករ​ស​លាយ​ជាមួយ​ទឹក​ឃ្មុំ មួយ​អាទិត្យ​ម្ដង​ឬ​ពីរ​ដង នោះ​បបូរ​មាត់​អ្នក​នឹង​ទន់​ហើយ​មាន​ពណ៌​ស្រស់​ល្អ។

២. រៀប​សក់​ឲ្យ​បាន​ស្អាត​ជានិច្ច

ការ​រៀប​ចំ​ម៉ូដ​សក់​​ឲ្យ​ស្អាត មាន​របៀប​រៀបរយ​គឺ​ជា​រឿង​សំខាន់ ហើយ​អ្វី​ដែល​សំខាន់​មិន​អាច​ខ្វះ​បាន​ដែរ​នោះ គឺ​អ្នក​ត្រូវ​ថែរក្សា​ស្បែក​ឲ្យ​​មាន​សុខភាព​ល្អ មិន​ស្ងួត មិនបែក​ចុង នោះ​នឹង​អាច​ធ្វើ​ម៉ូដ​ឆាប់ស្អាត។

៣. ទិញ​ខោ​អាវ​ល្អ​ៗ​ស្លៀក​ពាក់

ខោ​អាវ​ល្អ​ៗ​នេះ​មិន​សំដៅ​តែ​លើ​ខោ​អាវ​ប្រ៊េន​ថ្លៃ​ៗ​នោះ​ទេ តែ​សំដៅ​លើ​គុណភាព​ដូច​ជា​សាច់​ក្រណាត់​ ថ្នេរ ឬ​ស្តង់ដារ​ទំហំ។  

៤. កុំ​​មើល​រំលង​របស់ Discount

បើ​​ចង់​បាន​របស់​ល្អ​ៗ​ប្រើ​ តែ​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​នោះ មាន​តែ​ត្រូវ​រង់​ចាំ​ដល់​រដូវ​កាល​បញ្ចុះ​តម្លៃ​នេះ​ហើយ។ ប្រិយមិត្ត​ខ្លះ​អាច​គិត​ថា​របស់ Discount អាច​ជា​របស់​គ្មាន​គុណភាព ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ។ បច្ចុប្បន្ន​ទីផ្សារ Fashion មាន​ការ​ប្រណាំងប្រជែង​ច្រើន ដូច្នេះ​ហាង​ធំ​ៗ​ភាគ​ច្រើន​តែង​មាន​កម្មវិធី​លក់​លាង​ឃ្លាំង​ទំនិញ​ចាស់​ៗ​ដើម្បី​នាំ​ម៉ូដ​ថ្មី​ចូល​មក​ទៀត។

៥. មាន​អាវ​ក្រៅ​ទុក​ប្រើ​មួយ ឬ​ពីរ

អាវ​ក្រៅ​នេះ​សំខាន់​ណាស់​សម្រាប់​នារី​ៗ​ ព្រោះ​ក្រៅ​ពី​អាច​ការពារ​ស្បែក​របស់​យើង​ពី​កម្ដៅ​ថ្ងៃ​ហើយ វា​ក៏​ជា​របស់​ជំនួយ​ Fashion របស់​យើង​បាន​យ៉ាង​ល្អ​ដែរ។  

៦. ធ្វើ​ក្រចក​ឲ្យ​ស្អាត

ចង់​ស្អាត​តែ​មិន​ហ៊ាន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ច្រើន​គួរ​ចាប់​ផ្ដើម​ពី​ការ​ធ្វើ​ក្រចក​ខ្លួន​ឯង​ឲ្យ​បាន​ស្អាត។ កាត់​ក្រចក​ដៃ​ឲ្យ​នៅ​ខ្លី​ល្មម ឧស្សាហ៍​សម្អាត​កុំ​ឲ្យ​ជាប់​មេរោគ ហើយ​លាប​​ពណ៌​ឲ្យ​បាន​ស្អាត នោះ​នឹង​ជួយ​បន្ថែម​ភាព High Class ឲ្យ​អ្នក​បាន​ភ្លាម​ៗ។

៧. ស្លៀក​សំលៀកបំពាក់​ពណ៌​ស្រគាំៗ ម៉ូដ​សាមញ្ញ

សំលៀកបំពាក់​ពណ៌​ស្រគាំៗ​នឹង​ជួយ​បន្ថែម​ភាព​គួរ​ឲ្យ​ជឿទុក​ចិត្ត​សម្រាប់​នារី​ៗកាន់​តែ​ច្រើន ជា​ពិសេស​ពណ៌​ខៀវ និង​ពណ៌​ខ្មៅ។ មិន​តែ​ប៉ុណ្ណោះ​សំលៀកបំពាក់​ពណ៌​បែប​នេះ​ក៏​អាច​ជួយ​លាក់​រាង​​សម្រាប់​អ្នក​មាន​រាង​ធាត់​បានមួយ​ចំណែក​ដែរ។ តែ​គួរ​ជ្រើសរើស​ម៉ូដ​ណា​ដែល​សាមញ្ញ​ៗ ព្រោះ​បើ​ចង់​មើល​ទៅ High Class ក៏​កុំ​តែង​ខ្លួន​ឲ្យ​រញ៉េរញ៉ៃ​ច្រើន​ពេក។

​បើ​​មិត្ត​​ៗ​​​​នារី​​​​​​​ចង់​​ដឹង​​កាន់​​តែ​​​ច្បាស់​​​​​​​​ ពី​​​​របៀប​​​តុប​​តែង​​មុខ​​ ឬ​​​​ទាក់ទង​​​ជាមួយ​​នឹង​​កា​​រ​​​​​​ថែរក្សា​​សម្ផស្ស​ឲ្យ​​បាន​កាន់​​​ច្បាស់​​​ អាច​​​​​ចូល​​រួម​ ពិព័រណ៍ នារី​សម័យ​ថ្មី Ladies' Fair ដែល​នឹង​​​​ធ្វើ​ឡើង​នៅ ថ្ងៃទី២២-២៣​ ខែ​ធ្នូ ២០១៨ ខាង​មុខ​នេះ នៅ​កោះពេជ្រ ដោយ​មាន​លក់​សុទ្ធ​តែ​ផលិតផល​​សម្រាប់​ស្រីៗ​ក្នុង​តម្លៃ Discount រហូត​ដល់ ៨០% ឯណោះ៕


ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន