២៥ស្ទីល​ថត​ពិសេស​ៗ ​ត្រូវ​ម៉ាច់​សម្រាប់​អ្នក​​ពូកែ Drama និង​ស៊ី​អារម្មណ៍

  • 2018-11-09 02:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 71

ចន្លោះមិនឃើញ

វិល​មក​ជួប​គ្នា​ជា​ថ្មី​ទៀត​ហើយ​ជាមួយ​ទំព័រ​បង្ហាញ​ស្ទីល​ថត​រូប​របស់ Kanha ដោយ​នៅ​ថ្ងៃ​នេះ យើង​នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​ស្ទីល​ថត​រូប​ឡូយ​ៗ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​រូប​ថត​របស់​ប្រិយមិត្ត​មើល​ទៅ​​មាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​​មិន​ចាញ់​ម៉ូដែល​អាជីព​ទេ ជា​ពិសេស​សម្រាប់​ប្រិយមិត្ត​នារី​ៗ​ដែល​ចូល​ចិត្ត​ផុស​ Status ស៊ី​អារម្មណ៍ និងដ្រាម៉ា​គឺ​កាន់​តែ​ត្រូវ​ម៉ាច់។ កុំ​ឲ្យ​ខាត​ពេល​យូរ​ តោះ​ទៅ​តាមដាន​ទាំង​អស់​គ្នា!

២៥. ថត​អត់​ដឹង​ខ្លួន​ដូច​ជា​កំពុង​សម្លឹង​មើល​អ្វី​ម្យ៉ាង

២៤. អត់​ដឹង​ខ្លួន​តែ​ Cute គួរ​ឲ្យ​ស្រឡាញ់

២៣. ថត​អត់​ដឹង​ខ្លួន​ពេល​លេង​ជាមួយ​ឆ្កែ​គឺ​កាន់​តែ Cute ថែម​ទៀត

២២. ញញឹម​បែរ​មុខ​ទៅ​ម្ខាង​ទៀត ធ្វើ​ដូច​មិន​ដឹង​គេ​លួច​ថត

២១. បិទ​ភ្នែក​ទទួល​យក​ក្ដី​សុខ​បែប​ធម្មជាតិ

២០. ធ្វើ​ដូច​កំពុង​និយាយ​ទូរសព្ទ

១៩. រើស​យក Background ស្អាត​ៗ​រួច​ហើយ​​អង្គុយ​យក​ស្ទីល​សម្លឹង​មើល​ទៅ​ជ្រុង​ម្ខាង

១៨. មើល​កាមេរ៉ា​ផ្សេង តែ​ថត​​កាមេរ៉ា​ផ្សឹង

១៧. ធ្វើ​មិន​ដឹង​ខ្លួន ពេល​កំពុង​មាន​ភាព​រីករាយ

១៦. ថត​ Style យក​ពន្លឺ​ថ្ងៃ

១៥. បិទ​ភ្នែក​បង្ហាញ​សម្រស់​​កណ្ដាល​ធម្មជាតិ និង​វាល​ស្មៅ​

១៤. សម្លឹង​អាន​សៀវភៅ ដោយ​យក​ប្លង់​ស្អាត​ៗ​ជុំវិញ​ខ្លួន

១៣. ញញឹម​យ៉ាង​​ស្រស់​ស្រាយ តែ​មិន​សម្លឹង​មើល​កាមេរ៉ា

១២. អង្គុយ​គង​អន្ទាក់​ខ្លា​បែប​មិន​ដឹង​ខ្លួន​

១១. ឆែក​មើល​រូប​ក្នុង​កាមេរ៉ា

១០. ជីប​តែ​តិច​ៗ

៩. ឱន​មុខ​​សម្លឹង​មើល​ភាព​ស្រស់​ស្អាត​នៃ​បាច់​ផ្កា

៨. សម្លឹង​មើល​ទៅ​មាត់​បង្អួច តែ​​បង្អួត​រាង​ពេញ​ទំហឹង

៧. អង្គុយ​កណ្ដាល​ផ្លូវ​ដើរ​ធ្វើ​​មិន​ដឹង

៦. អង្គុយ​បែប Cool Cool សម្លឹង​មើល​ទៅ​ខាង​មុខ

៥. ចុច​ទូរសព្ទ​ឡើង​ភ្លឹក

៤. ឈរ​សម្លឹង​មើល​ទៅ​ម្ខាង​ទៀត​

៣. ឱន​មុខ​ដូច​ជា​កំពុង​គិតរឿង​អ្វី​មួយ

២. ក្ដៅ​ពេក​យក​ដៃ​បាំង​ថ្ងៃ​បន្តិច

១. បង្ហាញ​ខ្សែ​ភ្នែក​សម្លឹង​មើល​ទៅ​ឆ្ងាយ

មើល​ទៅ​ស្ទីល​លេខ​ប៉ុន្មាន​ខ្លះ​ជា​ស្ទីល​របស់​ប្រិយមិត្ត?

អាន៖ ស្រីៗ​​ បើ​ថត​រូប​តាម​ស្ទីល​នេះ​ដឹង​តែ​ឡូយ​ម៉ង

អាន៖ ២០ប៉ុស្តិ៍​ ​ស្ទីល​ថត​រូប​បែប​អត់​ដឹង​ខ្លួន តែ​ទាក់ទាញ​ខ្លាំង


ប្រភព៖ Instagram ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន