បើ​មាន​ ១៤​​ចំណុច​នេះ ច្បាស់​ណាស់​​អ្នក​​​ជា​នារី​​ម្នាក់​ដ៏​​រឹងមាំ​

  • 2018-11-09 01:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ដែល​រឹងមាំ​ គឺ​ជា​នារី​ម្នាក់​ដែល​មាន​គ្រប់​លក្ខណៈ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ពោរ​ពេញ​ដោយ​ភាព​ថ្លៃ​ថ្នូរ និង​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ។ នារី​ប្រភេទ​នេះ មិន​ងាយ​ចាញ់​បោក​នរណា​ម្នាក់​ដោយ​ងាយ​ៗ​នោះទេ ហើយ​នាង​ថែម​ទាំង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​អាច​ប្រមាថ​មាក់​ងាយ​នា​ងបាន​ទៀត​ផង។ តើ​ធ្វើ​ដូច​ម្តេច​ ទើប​សុភាព​នារី​​​អាច​ដឹង​ថា​ ខ្លួន​មាន​ភាព​រឹងមាំ​ឬ​នៅ? បើ​មិន​ទាន់​ដឹង​ទេ ​អាច​អាន​សញ្ញា​ទាំង​១៤​នេះ​បាន៖

១. មាន​ភាព​ក្លាហាន

មិន​រត់​ចេញ​ពី​បញ្ហា តស៊ូ​ប្រឈម​មុខ ទាល់​តែ​បញ្ហា​នោះ ត្រូវ​បាន​ដោះស្រាយ។ អ្នក​មិន​ឲ្យ​សេចក្តី​ភ័យ​ខ្លាច គ្រប​ដណ្តប់​លើ​មហិច្ឆតា​របស់​អ្នក​នោះ​ទេ​។

២. ស្រលាញ់​ខ្លួន​ឯង

ស្ត្រី​ដែល​រឹងមាំ មិន​ដែល​មើល​ងាយ​ខ្លួន​ឯង​នោះ​ទេ។ អ្នក​តែ​ងតែ​ឲ្យ​តំលៃ​លើ​អ្វី​ដែល​ខ្លួន​ឯង​មាន​ជានិច្ច។ អ្នក​ក៏​មិន​ចូល​ចិត្ត​យក​ខ្លួន​ឯង​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ​នោះ​ដែរ ព្រោះ​ថា​មនុស្ស​មាន​លក្ខណៈ​ពិសេស​ផ្សេងៗគ្នា​។

៣. ជា​មនុស្ស​ឯករាជ្យ

អ្នក​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឯករាជ្យ​គ្រប់​យ៉ាង ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ហិរញ្ញវត្ថុ។ វា​មិន​មែន​ជារឿង​ងា​យ​ស្រួល​នោះ​ទេ ដើម្បីគ្រប់​គ្រង​ស្ថានការណ៍​ទាំង​នេះ ប៉ុន្តែ​អ្នក​នឹង​ព្យាយាម​ធ្វើវា​ឲ្យ​បាន ដោយ​មិន​ចង់​ពឹង​ពាក់​លើ​អ្នក​ដទៃ។

៤. បើក​ចិត្ត​ទូលាយ ហើយ​ធ្វើ​អំពើ​ល្អ

ការ​ដក់​ជាប់​ដោយ​មនោសញ្ចេតនា ហើយ​ផ្តល់​សេចក្តី​​អាណិត ស្រលាញ់​ ដល់​មនុស្សគ្រប់​គ្នា មិន​មែន​ជា​ភាព​ទន់ខ្សោយ​នោះ​ទេ។ មនុស្ស​ស្រី​ដែល​រឹងមាំ នឹង​ព្យាយាម​ធ្វើ​រឿង​ល្អៗ ដើម្បី​ជួយ​ដល់​អ្នក​ដទៃ ដែល​កំពុង​ត្រូវ​ការ​ជំនួយ​​។

៥. ធ្វើ​តាម​ទំនួល​ខុស​ត្រូវ

នារី​ដ៏​មាន​ឥទ្ធិពល មិន​ត្រូវ​ការ​ការ​បញ្ជា​ ឬ​ការ​តាម​ប្រាប់ ពី​នរណា​ម្នាក់​នោះ​ទេ នាង​នឹង​ធ្វើ​អ្វី​ៗគ្រប់​យ៉ាង ដែល​ជា​ទំនួល​ខុសត្រូវ​របស់​ខ្លួន ឲ្យ​រួច​រាល់​ដោយ​ខ្លួន​ឯង តាម​វេលាដែល​បាន​កំណត់។ លើស​ពីនេះ នាង​នឹង​យល់​ពី​ការ​សម្រេច​ចិត្ត ដែល​ស្រប​ទៅ​នឹង​អារម្មណ៍​ដែល​នាង​ចង់​បាន។

៦. ធ្វើ​ខ្លួន​ជា​គម្រូ​ល្អ សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន

អ្នក​នឹង​ធ្វើ​ខ្លួន​​ឲ្យ​អ្នក​ដទៃ​មាន​មោទនភាព ហើយ​ពួកគេ​ចង់​បាន​ជីវិតដូច​អ្នក ទោះបីជា​អ្នក​នោះ​មើល​ងាយ ឬ​ច្រណែន​​អ្នក​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​គង់​នឹង​កោត​សរសើរ​អ្នក​ក្នុងចិត្ត​ដែរ។

៧. បង្កើត​សុភមង្គល​ផ្លូវចិត្ត

សុភមង្គល​កើត​ឡើង​ពី​ក្នុង​ខ្លួន​របស់​អ្នក​ផ្ទាល់។ ដូច្នេះ អ្នក​តែងតែ​ព្យាយាម​បង្កើត​សេចក្តី​ស្ងប់​ក្នុងខ្លួន មានភាព​វិជ្ជមាន ហើយ​តែងតែ​មើល​ឃើញ​ពិភពលោក​នេះ មាន​ភាព​ស្រស់​បំព្រង។

៨. អាច​ដោះ​ស្រាយ​បញ្ហា​ផ្លូវចិត្ត​បាន

អ្នក​មាន​ភាព​វៃឆ្លាត ក្នុងការ​ជួសជុស​អារម្មណ៍​ខូចចិត្ត សោកសៅ ឬ ឈឺចាប់។ មនុស្ស​គ្រប់​រូប ជៀស​មិន​ផុត​ពី​ការ​ប្រឈមនឹ​ងភាព​បរាជ័យ ឬ វិបត្តិ ​ណា​មួយ​នោះ​ទេ ដូច្នេះ​ អ្នក​បាន​ត្រៀម​យុទ្ធសាស្ត្រ​ដើម្បី​ប្រឈម​មុខ​ជាមួយ​នឹង​អារម្មណ៍​ទាំង​នោះ​រួច​រាល់​ហើយ​។

៩. មិន​ដែល​អស់​សង្ឃឹម

អ្នក​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន ដូចនេះ ប្រសិន​បើ​ពេល​នេះ អ្នក​មិន​ទាន់​អាច​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ អ្នក​នៅ​តែ​សង្ឃឹម​ថា អ្នក​គង់​តែនឹង​ធ្វើ​វា​បាន​ក្នុង​ពេល​ណា​មួយ ឆាប់​ៗ​នេះ​។

១០. ចែក​រំលែក​ក្តី​ស្រលាញ់

អ្នក​មិន​ចង​គំនុំ​នោះទេ អ្នក​នឹង​លើ​កលែង​ទោស​ ដល់​អ្នក​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក ហើយ​ប្តូរ​មក​វិញ ដោយ​ចែក​រំលែក​ក្តី​ស្រលាញ់​ទៅកាន់​ពួកគេ។

១១. មិន​ខ្វល់​ពីការ​រិះគន់​

បើ​អ្នក​ជឿជាក់ ថា​អ្នក​ធ្វើ​ត្រូវហើយ ដូច្នេះ​ចង់​អ្នក​ណា​ថា​អី​ក៏​ថា​ទៅ អ្នក​មិន​ខ្វល់។ ប៉ុន្តែ​ចំពោះ​ចំនុច​ខ្លះ អ្នក​ក៏​ទទួល​ស្តាប់​ការ​រិះគន់​ទាំងនោះ ដើម្បី​យក​មក​ស្ថាបនា​ខ្លួន​ឯង​ឲ្យ​កាន់តែ​ប្រសើ​រផង​ដែរ។

១២. មាន​វត្តមាន​ជានិច្ច

មិ​ន​ថា​មាន​បញ្ហាអ្វីកើត​ឡើង អ្នក​មិន​ដែល​គិត​ថា​ចង់​ធ្វើឲ្យ​ខ្លួន​ឯង ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ លែង​ចង់​ឲ្យ​ពិភពលោក​នេះឃើញ​អ្នក​ទៀត​ឡើយ។ អ្នក​នឹង​បង្ហាញ​វត្តមាន​គ្រប់​ពេល មិន​ឲ្យ​គេថា អ្នក​គេ​ចទៅ​បួស ដោយ​សារ​ខូច​ចិត្ត​រឿង​ស្នេហា​នោះ​ទេ។

១៣.​ មិន​ស្រែកឡូឡា

អ្នក​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង មិន​ថា​ខឹង​ប៉ុណ្ណា​នោះ​ទេ អ្នក​នឹង​មិន​ស្រែក​ឡូឡា ជាពិសេស​គឺ​ក្នុង​ចំណោម​មហាជន ដែល​ធ្វើ​ឲ្យ​គេ​វាយ​តំលៃ​អ្នក​ក្នុងរឿង​ផ្សេងៗ។ ទោះបី​អ្នក​ជួប​ថ្ងៃ​ស៊យ​យ៉ាងណា អ្នក​នៅតែ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ដើម្បី​ដោះ​ស្រាយ​វា។​

១៤.​ មិន​ខ្លាច​ក្នុងការ​សួរ

អ្នក​មិន​ភ័យ​ព្រួយ​ខ្លាចគេ​ថា អ្នក​ល្ងង់​​ទើ​បបាន​សួរ​សំណួរនោះ​ទេ។ អ្នក​តែងតែ​សួរ នៅ​ពេល​ដែល​អ្នក​ឆ្ងល់ ឬ​​មាន​ការ​សង្ស័យលើ​រឿង​អ្វី​មួយ។ ចំពោះអ្នក​ មាន​តែ​ការ​បញ្ជាក់ឲ្យ​បាន​ច្បាស់​លាស់ប៉ុណ្ណោះ ទើប​អាច​យក​ជាការ​បាន៕​  

ប្រភព៖ tapoos ប្រែសម្រួល៖ ភារី

អត្ថបទពេញនិយម