ឥរិយាបថ​ ៨ ដែល​បង្ហាញ​ថា ​អ្នកជា​មនុស្ស​ស្រី​មានអំនួត​​លើ​ខ្លួនឯង​ជ្រុល

  • 2018-11-09 04:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មិត្ត​ៗ​នារី​មាន​ចរិត​ទាំង​នេះ​ដែរ​ឬ​ទេ? បើ​មាន​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ស្រី​ក្អេងក្អាង។ ស្រី​ៗ​ណា​មាន ៨ ចំណុច​​ខាងក្រោម​នេះ​ជា​មនុស្ស​ស្រី​អំនួត​ក្អេងក្អាង៖

.ស្ត្រី​ដែល​ចូលចិត្ត​និយាយ​អួត​ពី​របស់​ទំនើប​ដែល​ទើប​នឹង​ទិញ​បាន ឬ​ព្យាយាម​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ​ពី​សម្ភារៈ​របស់​ខ្លួន នោះ​បញ្ជាក់​បាន​ថា​ជា​មនុស្ស​មាន​អំនួត។

រូបតំណាង

**២**.សម្រាប់​ការ​ជ្រើសរើស​មិត្តភ័ក្ដិ​វិញ រក​តែ​នរណា​ដែល​ជា​កូន​អ្នក​មាន ហើយ​អ្នក​ក្រ​គឺ​មិន​ខ្ចី​រាប់រក ទាំង​ដែល​ខ្លួន​ឯង​គ្មាន​អ្វី​សោះ​ក្នុង​ខ្លួន។

.ពេល​ឃើញ​គេ​ស្អាត ឬ​អន់​ជាង​ខ្លួន​តែងតែ​និយាយ​អាក្រក់​ពី​គេ​នៅ​ក្រោយ​ខ្នង ហើយ​សុទ្ធ​តែ​ថា​អ្នក​ដទៃ​គ្មាន​សមត្ថភាព និង​មិន​អាច​ធ្វើ​អ្វី​មួយ​ដល់​ខ្លួន​ឯង​ទាំងអស់។

.មនុស្ស​ស្រី​ដែល​និយាយ​ស្ដី​មិន​មើល​មុខ​ដៃគូ​សន្ទនា ក៏​ជា​ចរិត​មនុស្ស​ក្អេងក្អាង​ដែរ។ ជាពិសេស​គ្មាន​ទំនួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ខុស។

.មិន​ដែល​មើល​ឃើញ​ពី​ភាព​លេចធ្លោ​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន ថែម​ទាំង​ជាន់​ពន្លិច​នូវ​កំហុស​ឆ្គង​បន្តិចបន្តួច។

.មនុស្ស​ស្រី​ដែល​មិន​ចេះ​ទទួល​ស្គាល់​ពី​ភាព​ខ្សោយ​របស់​ខ្លួនឯង ក៏​ជា​ប្រភេទ​អ្នក​អំនួត​ដែរ ហើយ​ថែមទាំង​ព្យាយាម​រក​លេស​មក​បិទបាំង​នូវ​ចំណុច​ខ្វះខាត​ទាំង​នោះ។

រូបតំណាង

.ព្យាយាម​ធ្វើអ្វី​ដែល​ល្អ​ឥតខ្ចោះគ្រប់​ពេល ដើម្បី​ឲ្យ​គេ​កើតសរសើរ​គ្រប់​ពេល​ដែរ៕។

.មនុស្ស​ស្រី​យក​តែ​ចិត្តខ្លួន​ឯង និង​ឲ្យ​គេ​តាម​យក​ចិត្ត​ក៏​ចាត់ទុក​​ក្នុង​ជំពូក​នេះ​បាន​ដូចគ្នា៕

ចុចអាន៖មេរៀន​ជីវិត​សំខាន់​ ៦ ចំណុច​ដែល​ស្ត្រី​វ័យ​ក្មេង​គួរ​ដឹង

ប្រភព៖ dailyworth ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម