ជិតសម្រេចបំណងប្រាថ្នា! ចោម ច័ន្ទ បង្ហើប​តម្លៃកែមុខស្ទើរតែដូចតុក្កតាលើកនេះ

  • 2018-11-08 03:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កែ​សម្ផស្ស​ម្ដង​នេះ​​​មុខ​មាត់​​​ ចោម ច័ន្ទ ស្អាត​ប្លែក​ជិត​ដូច​តុក្កតា​មែន​ទែន​ហើយ​ ឯ​តម្លៃ​ចំណាយ​ក្នុង​ការ​វះកាត់​​កែ​កុន​វិញ​ក្បែរ​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

បង​ស្រី​តារា​សម្ដែង​​ ដេនី ក្វាន់ ថា ឥឡូវ​នេះ​ខ្លួន​ជិត​បាន​សម្រេច​ក្ដី​ប្រាថ្នា​ហើយ​ ក្រោយ​ពី​ទៅ​វះកាត់​កែ​កុន​មុខ​មាត់​នៅ​ប្រទេស​ថៃ​អស់​ជា​ច្រើន​លើក។ វះកាត់​ម្ដង​នេះ​នាង បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​​អស់​ ៨ ០០០(ប្រាំបីពាន់​) ដុល្លារ​អាមេរិក​ទើប​លទ្ធផល​ចេញ​មក​​មើល​ទៅ​ស្ទើរ​តែ​ដូច​តុក្កតា​ទៅ​ហើយ។

នាង​ថា៖"ឥឡូវ​ហ្នឹង​អត់​ទាន់​ដូច​តុក្កតា​មែន​ទែន​ទេ​អូន តែ​ខែ​ក្រោយ​បង​នឹង​ទៅ​វះកាត់​​ម្ដង​ទៀត​លទ្ធផល​ចេញ​មុខ​គឺ​ដូច​តុក្កតា​តែ​ម្ដង។ ការ​វះ​កាត់​នៅ​ខែ​ធ្នូ​ខាង​មុខ​គឺ​ជា​ពេល​ចុង​ក្រោយ ហើយ​បង​ក៏​ឈប់​វះ​កាត់​​កែ​កុន​ទៀត​ដែរ ព្រោះ​បាន​មុខ​មាត់​តាម​ក្ដី​ប្រាថ្នា​ហើយ"៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម