លីវ តឺហួរ, Louis Koo នឹង​សែង​ក្ដារមឈូស តារា​សម្ដែង​ស្រី Yammie Lam ជា​លើក​ចុង​ក្រោយ

  • 2018-11-08 03:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទទួល​មរណភាព​ជាង​១​សប្ដាហ៍​ហើយ តែ​ពិធី​បុណ្យ​សពរបស់​អតីត​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ហុងកុង Yammie Lam មិន​ទាន់​មាន​អ្នក​ណា​ចេញ​មុខ​មក​ធ្វើ​ទាំង​អស់។ អាស្រ័យហេតុ​នេះ ប្រធានសមាគមន៍​សិល្បករ​ហុងកុង តារា​សម្ដែង​ប្រុស Louis Koo នឹង​ចេញ​មុខ​រ៉ាប់រង។

កាល​ពី​ដើម​ខែ​វិច្ឆិកា​មុន​នេះ អ្នក​គាំទ្រ​អតីត​តារា​ស្រី​ជួរ​មុខ​ហុងកុង Yammie Lam ​បាន​តក់ស្លុត​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ដំណឹង​ថា​នាង​បាន​ទទួល​មរណភាព​ហើយ​ក្នុង​វ័យ​៥៥​ឆ្នាំ នៅ​ផ្ទះ​ផ្ទាល់​ខ្លួន។ ការ​ស្លាប់​របស់​នាង​គឺ​គ្មាន​អ្នក​ណា​ដឹង​ទាំង​អស់​រហូត​ដល់​ពេល​សព​ស្អុយ​រលួយ ភាយ​ក្លិន​ចេញ​ក្រៅ​ទើប​អ្នក​ជិត​ខាង​បាន​ដឹង។​

អ្វី​ដែល​គួរ​ឲ្យ​អាសូរ​នោះ​គឺ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​សាច់​ញាតិ​ណា​ចេញ​មុខ​មក​រៀបចំ​បុណ្យ​សព​ឲ្យ​នាង​ឡើយ។ ដូច​នេះ​ហើយ ក្នុង​នាម​ជា​មិត្តរួមការងារ ក៏​ដូច​ជា​ប្រធាន​សមាគមន៍​សិល្បករ​ហុងកុង កំពូល​តារា​សម្ដែង​ជើង​ចាស់ Louis Koo នឹង​ចេញ​មុខ​រៀប​ចំ​បុណ្យ​សព​ឲ្យ​តារា​ស្រី​ពភ័ព្វ​រូប​នេះ។ តារា​ល្បី​ឈ្មោះ​ម្នាក់​ទៀត​ដែល​នឹង​មាន​វត្តមាន​ក្នុង​បុណ្យ​សព​របស់​តួ​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” នោះ​គឺ Andy Lau។ កាល​នៅ​រស់ លីវ តឺហួរ​គឺ​ជា​មិត្តជិតស្និទ្ធិ​របស់​តារា​ស្រី​រូប​នេះ ដូច​នេះ​ហើយ លោក និង Louis Koo នឹង​សែង​ក្ដារមឈូស​របស់​នាង​ចូល​វិហារ​ជា​លើក​ចុង​ក្រោយ ចាត់​ទុក​ថា​ការ​ជូន​ដំណើរ​ដល់​នាង៕  

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម