កុំ​ថា​តែ Justin Bieber សូម្បី​តែ Kris Wu ក៏​បាក់​សម្រស់​ខ្លាំង​ដែរ​ក្រោយ​បណ្ដុះ​ពុក​មាត់​

  • 2018-11-08 02:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​មើល​តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ​ចិន Kris Wu សឹង​មិន​ស្គាល់​ក្រោយ​ពេល​ប្រុស​ស្អាត​រូប​នេះ​សម្រេច​ចិត្ត​មិន​កោរ​ពុក​មាត់ ពេលចូល​រួមក្នុង​កម្មវិធី​ថ្មី​មួយ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ តារា​សម្ដែង​និង​ចម្រៀង​យុវវ័យ​ចិន Kris Wu បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​មួយ នា​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។ មាន​វត្តមាន​នៅ​ទី​នេះ ម្ចាស់​បទ “Time Boil The Rain” បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​មាន​រូប​រាង​ខុស​មុន​ស្រឡះ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ ប្រុស​ស្អាត​វ័យ​២៨​ឆ្នាំ​មិន​បាន​កោរ​ពុក​មាត់​ឲ្យ​ស្អាត​ដូច​សព្វមួយ​ដង​ឡើយ ហើយ​គួប​ផ្សំ​នឹង​ស្ដាយ​សក់​សើម​ទៀត ដែល​មើល​ទៅ​ដូច​អត់​កក់​យូរ​ថ្ងៃ​នោះ ធ្វើ​ឲ្យ​អតីតសមាជិក​ក្រុម​ចម្រៀង EXO ត្រូវ​គេ​វាយ​តម្លៃ​ថា​ដូច​ស្ថិត​ក្នុង​វ័យ​៤០​ឆ្នាំ។ រូបភាព​ក៏​ធ្វើ​ឲ្យ​គេ​នឹក​ដល់​កំពូល​តារា​ចម្រៀង​យុវវ័យ Justin Bieber ដែល​ឲ្យ​តែ​ពេល​លោក​មិន​កោរ​ពុក​មាត់​ មើល​ទៅ​មិន​ខុស​ពី​តាចាស់​នោះ​ឡើយ៕


ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel