សម្រស់​នៅ​តែ​ក្មេង​ជាង​វ័យ បើ​អ្នក​ចេះ​នូវ​របៀប​ថែរក្សា ៥​យ៉ាង​នេះ

  • 2018-11-08 02:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​អ្នក​មាន​លេច​ចេញ​នូវ​សញ្ញាណ​មួយ​ចំនួន​ដូច​ជា​ ស្នាម​អុច​ខ្មៅ ​ឬ​ជ្រីវ​ជ្រួញ​ នោះ​វា​បញ្ជាក់​ថា​វ័យ​របស់​អ្នក​កំពុង​វិវឌ្ឍន៍​ទៅ​មុខ​ហើយ​។ ដូច្នេះ តើ​គួរ​មាន​វិធី​អ្វី​ដើម្បី​ថែ​រក្សា​ស្បែក​មុខ​ឱ្យ​នៅ​ស្រស់​ស្អាត​និង​ក្មេង​ជាង​វ័យ​ដដែល​? ខាង​ក្រោម​នេះ​ជា​តិចនិច​មួយ​ចំនួន​អ្នក​ដែល​អ្នក​អាច​ចាប់​ផ្ដើម​ពី​ឥលូវ ដើម្បី​កុំ​ឲ្យ​ហួស​ពេល​ទាន់៖

១. វិធី CTM (Cleaning, Toning, Mosturizing)៖

មាន​ន័យ​ថា​ទី​មួយ​អ្នក​ចាំ​បាច់​ត្រូវ​តែ​លាង​សម្អាត​មុខ​ឱ្យ​បាន​ស្អាត ​ទី​ពីរ​ត្រូវ​ធ្វើ​ឱ្យ​ស្បែក​មុខ​មាន​ភាព​ធន់ ​ហើយ​ទី​បី​គឺ​ការ​ផ្តល់​សំណើម​។ ជា​រៀង​រាល់​ព្រឹក​អ្នក​ត្រូវ​លាង​មុខ​ដោយ​ប្រើ​ហ្វូម ​បន្ទាប់​មក​ប្រើ​ទឹក ​Toner ​ដើម្បី​បន្តឹង​ស្បែក​មុខ​ ហើយ​ចុង​ក្រោយ​ត្រូវ​លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក។

ការប្រើទឹក Toner

**២. ការ​ថែ​រក្សា​ជុំវិញ​រង្វង់​ភ្នែក​៖**

សញ្ញាណ​នៃ​ការ​កកើត​ស្នាម​ជ្រីវ​ជ្រួញ​ដំបូង​គេ​គឺ​នៅ​ជុំវិញ​រង្វង់​ភ្នែក​។ ដោយ​សារ​ស្បែក​នៅ​ក្រោម​ភ្នែក ​និង​កន្ទុយ​ភ្នែក​មាន​សភាព​ស្តើង​ទើប​ធ្វើ​ឱ្យ​វា​ងាយ​ចេញ​ស្នាម​ជ្រួញ​ ដូច្នេះ​អ្នក​គួរ​បង្កើន​ការ​ផឹក​ទឹក​ និង​ប្រើ​ប្រាស់​ក្រែម​ផ្តល់​សំណើម​លាប​នៅ​ត្រង់​តំបន់​នោះ​។

៣. ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​៖

គួរ​កាត់​បន្ថយ​​អាហារ​ដែល​មាន​ជាតិ ផ្អែម​ខ្លាំង ​ឬ​ជាតិ​ខ្លាញ់ ​ហើយ​ត្រូវ​ជំនួស​មក​វិញ​ដោយ​ការ​បរិភោគ​បន្លែ ​និង​ផ្លែ​ឈើ ព្រោះ​បន្លែ និង​ផ្លែឈើគឺ​មាន​សារប្រយោជន៍​ច្រើន​សម្រាបើ​សុខភាព និង​សម្រស់។

៤. ការ​ហារ់ប្រាណ​បញ្ចេញ​ញើស​៖

ត្រូវ​ឧស្សាហ៍​លេង​កីឡា​ ឬ​ហាត់​ប្រាណ​ដើម្បី​ឱ្យ​ជាតិ​ពុល​ចេញ​មក​ក្រៅ​តាម​រយៈ​ញើស​។ អ្នក​គួរ​តែ​ឆ្លៀត​ពេល​យ៉ាង​ហោច​ណាស់ ៣០​នាទី​ក្នុង​ការ​ហាត់​ប្រាណ​ក្នុង​មួយ​ថ្ងៃ នោះ​ទើប​ស្បែក​អ្នក​មិន​ធ្លាក់​យារ ហើយ​សុខភាព​កាន់​តែ​ល្អ។

៥. ការពារ​ស្បែក​មុខ​៖

ត្រូវ​ប្រើ​ប្រាស់​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ឱ្យ​បាន ​៣០ ​នាទី​មុន​ពេល​ចេញ​ទៅ​ក្រៅ​ម្តង​ៗ ​ដើម្បី​ការពារ​ស្បែក​ពី​កាំ​រស្មី​ព្រះអាទិត្យ​។

ការ​ថែរក្សា​សម្រស់​គឺ​សំខាន់​ណាស់ បើ​ទោះ​បី​អ្នក​ស្អាត​ពី​ធម្មជាតិ​ក៏​ដោយ​ក៏​អ្នក​ត្រូវ​តែ​មាន​តិចនិច​ក្នុង​ការ​ការ​ពារ និង​រក្សា​ដែរ នោះ​ទើប​អ្នក​នៅ​តែ​ស្អាត និង​ក្មេង​ជាង​វ័យ៕

ចុចអាន៖ប្រែពីអាយុ ៣០ មកអាយុ ២០ ជាមួយប្រេងដូង និងម្សៅសូដា

ប្រភព៖ talkchick ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម