ប្រញាប់ឡើង! ក្រែមម៉ាកល្បីគ្រប់ប្រភេទចុះ ៣០%​ តែ ៤ថ្ងៃប៉ុណ្ណោះនៅហ្គាឌៀន

  • 2018-11-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដំណឹង​ពិសេស សម្រាប់​សុភាពនារី និង​សុភាព​បុរស​ទាំងអស់​ដែល​ចង់​ទិញ​កាដូ​ផ្គាប់​ចិត្ត​​មិត្ត​ស្រី​ ឱកាស​ល្អ​មក​ដល់​ហើយ​ ស្អែក​នេះ​នឹង​មាន​កម្មវិធី ​“ថ្ងៃ​នៃ​សម្រស់​ប្រចាំ​ខែ​វិច្ឆិកា”“Beauty Days November” ​ ពី​ហាង​លក់​ផលិតផល​សម្រស់ ​​ និង​សុខភាព​ល្បីឈ្មោះ ហ្គាឌៀន “Guardian” គឺ​ ការ​បញ្ចុះតម្លៃ ៣០% លើ​ក្រែម​លាប​មាត់​ម៉ាក​ល្បី​គ្រប់​ប្រភេទ។

ការ​ផ្តល់​ជូន​ពិសេស​នេះ​តែ​ ៤ ថ្ងៃប៉ុណ្ណោះ គឺ​ចាប់​ពីថ្ងៃ ទី៨ ដល់​ ១១ វិច្ឆិកា លើ​ម៉ាក​ក្រែម​លាប​មាត់​ល្បីៗ ជាច្រើន​ដូចជា Rimmel; Bourjois; In2it; Silky Girls; Maybelline; L’Oréal; E.L.F និង​ម៉ាក​ល្បី​ផ្សេង​ៗទៀត។

កុំ​ស្ទាក់​ស្ទើរ! សូម​ទៅ​រក​មើល​ក្រែម​លាប​មាត់​តាម​ចំណូល​ចិត្ត​របស់​អ្នក និង​ផលិតផល​ថែរក្សា​សម្រស់​គុណ​ល្អ​ជា​ច្រើន​មុខ​​ផ្សេង​ទៀត នៅ​គ្រប់​សាខា​របស់​ Guardian ទាំង ៩កន្លែង ដូចជា​៖

១.សាខា​ផ្សារ​ទំនើប​សូរិយា

២.សាខា​ផ្សារ​ទំនើប​ស៊ីធីម៉ល់

៣.សាខា​ផ្សា​រទំនើប​រតនាផ្លាសា

៤.សាខា TK Avenue

៥.សាខា Exchange Square

៦​.សាខា​ទួលទំពូង

៧.​សាខា​បឹងកេងកង ១

៨.សាខា​ឈូកមាសផ្លាសា

៩. សាខា​វិថី F&B នៃ​បុរីប៉េងហ៊ួត​បឹង​ស្នោ។

Guardian គឺ​ហាង​លក់​ផលិតផល​សម្រស់ និង​សុខភាព​ធានា​ទំនុក​ចិត្ត​​មួយ​ ដែល​មាន​សាខា​នៅ ៦​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​ នៅ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម ប្រ៊ុយណេ និង​កម្ពុជា។ ហ្គាឌៀន​កម្ពុជា​ត្រូវ​បាន​ដំណើរ​ការ​ក្រោម​ដំបូល​របស់ ឌី អេហ្វ អាយ​ ឡាក់គី ដែល​ជា​ក្រុមហ៊ុន​មេ មាន​ដំណើរ​ការ​ផ្សារ​ទំនើប​ឡាក់គី ឡាក់​គី​ព្រីម៉ៀម។

ដើម្បី​ដឹង​ពី​ប្រូម៉ូសិន​ពិសេស​ៗ​ ជាច្រើន​ផ្សេង​ទៀត​ សូម​តាម​ដាន​ផេក Guardian Cambodia

អត្ថបទទាក់ទង៖ កុំឲ្យដដែលៗ ក្រៅពីប្រូម៉ូសិនផលិតផល​ថែសម្រស់ហើយ​ ហ្គាឌៀន​ប្រកាសចែក iPhone XS Max ទៀត

អត្ថបទ​៖ ដេត​ លីដា

អត្ថបទពេញនិយម