ទម្លាយ​​​​​ភាព​​ភ័យ​ខ្លាច​ ៦​ ​យ៉ាង​ដែល​​​ប្រុសៗមិន​ហ៊ាន​​និយាយ​​ចេញ

  • 2018-11-07 07:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​តើ​​វា​ជា​ការពិត​​​មែន​ឬ​អត់​ដែល​មនុស្ស​ប្រុស​​​មាន​​​​អាថ៌កំបាំង​​​​​ភ័យ​ខ្លាច​​​​លាក់​ទុក​​ក្នុង​ចិត្ត? មនុស្ស​ស្រី​គិត​ថា​ បុរស​ទាំង​អស់​​មាន​ភាព​រឹង​មាំ​​ ក្លាហាន ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​​គំនិត​មួយ​​​តែ​ប៉ុណ្ណោះ​។ មនុស្ស​​ប្រុស​​​​សម័យ​​​បច្ចុប្បន្ន ​ទោះ​លក្ខណៈ​​​សម្បត្តិ​ខាង​ក្រៅ​​មើល​ទៅ​រឹងប៉ឹង​យ៉ាង​ណា​ ពួក​គេ​​​នៅ​តែ​​​​ខ្លាច​បារម្ភ​ ​​​​ពី​រឿង​៦​យ៉ាង​នេះ​​បំផុត​។​

​​​​១. រូប​រាង

មិន​មែន​មាន​តែ​មនុស្ស​ស្រី​ទេ​ ដែល​​តម​អាហារ​ចង់​បាន​រាង​ស្អាត​ សូម្បី​តែ​​ប្រុសៗ​​​ក៏​ខ្លាច​​​គេ​បង្អាប់​រឿង​ដុះ​ក្បាល​ពោះ​​ដែរ ​ដូច្នេះ​ហើយ​បាន​ជា​គាត់​​​ខំប្រឹង​ទៅ​ហាត់​ប្រាណ ដើម្បី​​​​បង្កើត​សាច់​ដុំ​​ បាន​រាង​សង្ហា​​និង​មាន​សុខភាព​ល្អ។

២. លុយ

លុយ​ជា​​បញ្ហា​មួយ ដែល​ប្រុសៗ​​បារម្ភ​ជាង​គេ​ ព្រោះ​គាត់​គិត​ថា​​ខ្លួន​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ សម្រាប់​ការ​​រក​​ចំណូល​នា​ពេល​អនាគត រហូត​ដល់​ថ្នាក់​​ អ្នក​ខ្លះ​​អត់​លុយ​​​គឺ​​មិន​ហ៊ាន​យក​សង្សារ​តែ​ម្តង​ ដោយ​សារ​​​ខ្លាច​​​​​គ្មាន​​​​សមត្ថភាព​គ្រប់គ្រាន់​​​​សម្រាប់​ចាយ​វាយ​ នៅ​ពេល​មាន​ស្នេហា​។ យ៉ាង​ណា​មិញ​ មនុស្ស​ស្រី​ត្រូវ​​ការ​បំផុត​គឺ ការ​​​ព្រួយ​​បារម្ភ​និង​ការ​​យក​ចិត្ត​ទុក​ដាក់​​ពី​អ្នក​។ បើ​​ជួប​នរណា​​​​​ដែល​ជា​​មនុស្ស​មុខ​លុយ គួរ​កុំ​​​​​​ខ្ជះខ្ជាយ​ពេល​​វេលា​ជាមួយ​អី​ល្អ​​ជាង។

៣. កម្ពស់

មនុស្ស​ប្រុស​ណា​ ក៏​​ប្រាថ្នា​ចង់​បាន​​​​កម្ពស់​​ខ្ពស់​​​សង្ហា​ដែរ ប៉ុន្តែ​​​​ចំពោះ​នារីៗ​​ខ្លះ នាង​មិន​​​ខ្វល់​ខ្វាយ​ពី​រឿង​​កម្ពស់​​ខ្ពស់​ឬ​ទាប​ឡើយ សំខាន់​​ឲ្យ​តែ​មាន​​​ភាព​ស្មោះ​​ត្រង់​ ក៏​​​គ្រប់​គ្រាន់​សម្រាប់​នាង​ណាស់​ទៅ​ហើយ​ ដូច្នេះ​​ប្រុសៗ​​ដែល​មិន​​សូវ​ខ្ពស់​ គ្មាន​អ្វី​ត្រូវ​​បារម្ភ​ទៀត​ដែរ ព្រោះ​ទំហំ​​​នៃ​រូប​​​​រាង​កាយ​ មិន​អាច​ប្រៀប​ស្មើ​នឹង​ទំហំ​បេះដូង​បាន​​ឡើយ។

៤. ខ្លាច​​អ្នក​ផ្សេង​មក​ដណ្តើម​​សង្សារ​របស់​​​ខ្លួន

ទោះ​បី​ប្រចណ្ឌ​​បារម្ភ​​ខ្លាច​មាន​អ្នក​ផ្សេង​​ដណ្តើម​យក​​​​សង្សារ​​របស់​​ខ្លួន​ទៅ​​បាត់ ក៏​គាត់​មិន​សូវ​ហ៊ាន​និយាយ​​​​រក​រឿង​ដូច​​ស្រីៗ​ដែរ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្វល់​ខ្វាយ​គិត​វែង​ឆ្ងាយ ប្រៀប​ធៀប​​​ខ្លួន​ឯង​ជាមួយ​គូ​ប្រជែង ដោយ​សារ​ខ្លាច​​បាត់​បង់​​អ្នក​។ ដំណោះ​ស្រាយ​ល្អ​បំផុត មាន​តែ​​ពន្យល់​គាត់ ថា​អ្នក​គ្មាន​​ថ្ងៃ​ទៅ​​ចោល​គាត់​ឡើយ នោះ​ទើប​​គ្មាន​មន្ទិល​សង្ស័យ​​ត​ទៅ​ទៀត។

​​​​​​​​​​​​​៥. ​មិន​​ហ៊ាន​បង្ហាញ​​ពី​អារម្មណ៍​ពិត

កូន​ប្រុស​​ដើម​ទ្រូង​​៥ហត្ថ​ មិន​ត្រូវ​​យំ​ដាច់​ខាត មួយ​ឃ្លា​នេះ​​គាត់​ធ្លាប់​​ឮ​ទាំង​ពី​តូច​មក​ម្ល៉េះ ដោយ​សារ​​ឪពុក​ម្តាយ​​ចង់​ឲ្យ​កូន​ប្រុស រឹងមាំ អាច​ការពារ​គ្រួសារ​បាន។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បុរស ​មិន​ក្លាហាន​​​​​បង្ហាញ​ពី​អារម្មណ៍​ពិត ព្រោះ​ខ្លាច​គេ​ថា​​ចោទ​ថា​ ជា​មនុស្ស​ប្រុស​ទន់​ខ្សោយ។​​​

៦. ទំនាក់​​ទំនង​ជាមួយ​​​​សង្សារ

បុរស​​ដែល​មាន​​ភាព​​ស្មោះ​​ត្រង់ ​តែង​តែ​​​គិត​គូរ​​ពី​ទំនាក់​ទំនង​​​រវាង​មនុស្ស​ជា​ទី​ស្រលាញ់​។ គាត់​​មិន​​មែន​ជា​មនុស្ស​លេង​សើច យក​អ្នក​ទុក​​គ្រាន់​កំដរ​អារម្មណ៍ឡើយ។ គាត់​​ចង់​រក្សា​​ស្នេហា​​មួយ​នេះ ឲ្យ​បាន​គង់​វង្ស មាន​ភាព​ច្បាស់​លាស់ កាន់​ដៃ​គ្នា​​រហូត​​ដល់​ចាស់។​​​​​​​​​

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម