ទោះ​មាន​លុយ​ច្រើន​យ៉ាង​ណា​​គ្រួសារ​គ្មាន​សុភមង្គល​ដែរ បើមាន​បញ្ហា​ទាំង​នេះ​

  • 2018-11-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា មាន​លុយ​ច្រើន​គ្រួសារ​នឹង​មាន​សុភមង្គល តែ​នោះ​ជា​ការ​គិត​ខុស​ទាំងស្រុង​ទៅ​វិញ​ទេ។ បើ​គ្រួសារ​ជួប​បញ្ហា​បែបនេះ គ្មាន​ទេ​សេចក្ដី​សុខ មាន​តែ​ទុក្ខ​លើស​អ្នក​គ្មាន​ប្រាក់​ទៅ​ទៀត។

១.មាន​ជម្លោះ

ប្រសិនបើ​ម្ដាយ​ឪពុក​មាន​ជម្លោះ​នឹង​គ្នា កូន​ៗ​ពិតជា​ពិបាក​ចិត្ត ហើយ​បាក់​ទឹកចិត្ត​ថែម​ទៀត​ផង។ ជម្លោះ​នេះ មិន​ត្រឹមតែ​ធ្វើឲ្យ​សមាជិក​ម្នាក់​ៗ​គ្មាន​អារម្មណ៍​រីករាយ​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់កាស និង​ខូច​សុខភាពទៀត។

រូបតំណាង

**២.ក្បត់ចិត្ត**

មិន​ថា​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ឬ​ម្ដាយ​ក្បត់​ចិត្ត​ឪពុក​នោះ​ទេ សុទ្ធតែ​ជា​មូលហេតុ​ធ្វើឲ្យ​គ្រួសារ​គ្មាន​ការ​រីកចម្រើន។ គ្រួសារ​ណា​កើត​មាន​បញ្ហា​នេះ​មាន​តែ​ទឹកភ្នែក និង​ភាព​គ្រាំគ្រា ហើយ​បើ​កូន​ៗ​ដឹង​គេ​នឹង​ ខូច​ចិត្ត និង​ខ្មាស​គេ​យ៉ាង​ខ្លាំង។

៣.ហិង្សា

លុយ​មិន​អាច​ទិញ​ភាព​រីករាយ​បាន​ឡើយ ហើយ​ទាំង​កាយ​ទាំង​ចិត្ត​នឹង​ក្រៀម​ស្វិត ព្រោះ​អំពើ​ឃោរឃៅ​នេះ។ គ្រួសារ​ណា​ដែល​ជួប​ប្រទះ​បញ្ហា​មួយ​នេះ មិន​ត្រឹម​តែ​គ្មាន​សេចក្ដី​សុខ​ឡើយ ហើយ​ថែម​ទាំង​បាត់បង់​ភាព​ជិតស្និទ្ធ និង​កក់ក្ដៅ​ចំពោះ​គ្នា​ទៀត​ផង។

៤.មិន​យល់​ចិត្ត

ទំនាក់ទំនង​គ្រួសារ​សំខាន់​បំផុត គឺ​ការ​យល់​ចិត្ត។ ប្រសិនបើ​ចូល​ដល់​ក្នុង​ផ្ទះ​មាន​តែ​រឿងរ៉ាវ​មិន​ចេះ​ឈប់ គ្មាន​នរណា​មាន​អារម្មណ៍​ចង់​រស់នៅ​ជាមួយ​ទៀត​ទេ។ មនុស្ស​ដែល​មាន​គំនិត​បែក​ឆ្វេង​លួច​មាន​ស្រី/ប្រុស​ខាង​ក្រៅ ព្រោះតែ​អ្នក​ផ្ទះ​ខ្លួន​មិនមែន​នរណា​ចេះ​យកចិត្តទុកដាក់ ហើយ​ថែម​ទាំង​គ្មាន​ការ​លើក​ទឹកចិត្ត​ទៀត​នោះ គ្រួសារ​ប្រាកដជា​បែកខ្ញែក៕

រូបតំណាង

ចុចអាន៖តី​ចរិត​យ៉ាប់​ ៤ ប្រភេទ​នារី​ៗ​គួរ​ជៀស​ឲ្យ​ឆ្ងាយ កុំ​ឲ្យ​ជួប​សោះឡើយ​ក្នុង​ជាតិ​នេះ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម