មក​រៀន​ធ្វើ​ “បាយ​ឆា​តុមយ៉ាំ​គ្រឿង​សមុទ្រ” រសជាតិ​ពិសេស​ ​ឆ្ងាញ់ៗ​ជាប់​មាត់

  • 2018-11-01 05:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ថ្ងៃ​នេះ​ កញ្ញា​សូម​បង្ហាញ​ជូន​នូវ​វិធី​ធ្វើ “បាយ​ឆា​តុមយ៉ាំ​គ្រឿង​សមុទ្រ” ដែល​មាន​រសជាតិ​ជូរ​ហឹរ​តិច​ៗ​គួរ​ឲ្យ​ចង់​ញ៉ាំ។ ចង់​ដឹង​វិធី​ធ្វើ​យ៉ាង​ណា​នោះ​សូម​តាមដាន​ខាង​ក្រោម។

ជា​ដំបូង​ត្រូវ​ត្រៀម​បង្គា​បក​ឲ្យ​ស្អាត ចំណែក​មឹក​​ត្រូវ​ហាន់​ជា​ចំណិត​​តូច​ៗ ឬ​ធំ​តាម​ចូល​ចិត្ត។ បន្ទាប់​មក​ត្រូវ​ត្រៀម​គ្រឿង​ដូច​ជា រំដេង គល់​ស្លឹក​គ្រៃ និង​ម្ទេស ដោយ​ចាប់​ផ្ដើម​ពី​រំដេង​ត្រូវ​ពុះ​ជា​ពីរ ហើយ​ហាន់​ជា​ចំណិត​ស្ដើង​ៗ​​តូច​ៗ គល់​ស្លឹក​គ្រៃ​​ហាន់​​ស្ដើង​ៗ​​ដូច​គ្នា ស្លឹក​ក្រូច​យក​មក​ហែក​យក​ទ្រនុង​ចេញ​សឹម​ច្រៀក​ជា​ចម្រៀក​តូច​ៗ ចំណែក​ក្រូច​ឆ្មារ​ត្រូវ​ពុះ​ជា​ចំណិត​ៗ​ឲ្យ​ហើយ។

ត្រៀម​គ្រឿង​រួច​សព្វគ្រប់​ហើយ ចាប់​ផ្ដើម​ឆា ដោយ​ដាក់​ខ្ទះ​ចាក់​ខ្លាញ់​បើក​ភ្លើង​ល្មម​ក្ដៅ រួច​ដាក់​​ស្លឹក​គ្រៃ​ រំដេង ម្ទេស ឆា​ឲ្យ​ចូល​គ្នា រួច​ហើយ​​ដាក់​​ម្ទេស​ឆា​ចូល​ ឆា​​ឲ្យ​ចូល​ជាតិ​គ្នា​ម្ដង​ទៀត។ រួច​ហើយ​អាច​ដាក់​មឹក និង​បង្គា​ចូល​ ឆា​ចូល​គ្នា​រហូត​ឆ្អិន​ល្មម ទើប​ដាក់​បាយ ទឹក​ត្រី ប្រេង​ខ្យង និង​ម្រេច​ចូល ឆា​ឲ្យ​ចូល​ជាតិ​គ្នា ទើប​ចុង​ក្រោយ​ដាក់​ស្លឹក​ក្រូច​សើច និង​ក្រូច​ឆ្មារ​ ឆា​ឲ្យ​សព្វ​ជា​ការ​ស្រេច។

គ្រឿង​ផ្សំ៖

  • មឹក

  • បង្គា

  • រំដេង

  • គល់​សឹ្លក​គ្រៃ

  • ស្លឹក​ក្រូច​សើច

  • ម្ទេស

  • ក្រូច​ឆ្មារ

  • ប្រេង​ឆា

  • ​ម្ទេសឆា

  • បាយ​ស ២ចាន

  • ទឹក​ត្រី

  • ទឹក​ប្រេង​ខ្យង

  • ម្រេច

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម