ញ៉ាំ​​​​ច្រើន​យ៉ាង​ណា​ក៏​មិន​​ភ័យ​​​​ខ្លាច​​ជ្រះ​ក្រែម ឲ្យ​តែ​ចេះ​​តិចនិក​​​​ទាំង​នេះ

  • 2018-10-31 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​​ចិត្ត​​ញ៉ាំ​​ច្រើន ​ចូល​ចិត្ត​និយាយ​​លេង​ច្រើន​ ឬ​ពេល​ទៅ​ចូល​រួម​កម្មវិធី​​ផ្សេងៗ ចង់​​ឲ្យ​​ក្រែម​​​នៅ​តែ​ជាប់​​ពណ៌​បាន​យូរ​ មិន​​ឆាប់​​​​រលុប​​ហៀរ​​ប្រតេកប្រតាក ត្រូវ​​ចេះ​​តិកនិក​​​​ ងាយៗ​​​៥យ៉ាង ដើម្បី​​​​​បង្កើន​ភាព​​ទាក់​​​​ទាញ​​ដល់​បបូរមាត់​និង​​ទំនុក​ចិត្ត​​សម្រាប់​​​​ខ្លួន​​ឯង។

១. ជូត​សម្អាត​​បបូរ​មាត់

​​ត្រូវ​​ប្រើ​​​កន្សែង​ទន់​​​​ឬ​សំឡី ជាមួយ​នឹង​​​ទឹក​ក្តៅ​​អ៊ុនៗ​​ មក​​​ជូត​សម្អាត​​​​​​​​​បបូរ​​មាត់ ជម្រុះ​​​ស្បែក​របក​ៗ​ចេញ​​។ បន្ទាប់​មក​ប្រើ​ក្រែម​រលោង​​​ដើម្បី​​​ផ្តល់​សំណើម​​និង​ជួយ​ឲ្យ​​បបូរ​មាត់​ទន់។ ​​​​​​​​គួរ​​​ប្រើ​ស្រ្កាប់​​ខាត់​បបូរ​មាត់​​ឲ្យ​បាន​ ១-២​​ដង​​ ក្នុង​​មួយ​​សប្តាហ៍។

២. ប្រើ​ Concealer

ការប្រើ​ Concealer គឺ​​ដើម្បី​ធ្វើ​ជា​ទ្រនាប់​​មុន​ពេល​លាប​ក្រែម​​ ជាពិសេស​​​​​​​​វា​អាច​​ជួយ​រលេច​​​នូវ​ពណ៌​ក្រែម​ឲ្យ​​ឃើញ​ច្បាស់​ល្អ។ ត្រូវ​ជ្រើសរើសConcealer ពណ៌​សាច់​​​ ឬ​ប្រភេទ​ជា​គ្រីម យក​វា​ទៅ​លាប​​នៅ​​ចំណុច​​កណ្តាល​​នៃ​​បបូរ​មាត់​លើ​ក្រោម​​ ​​ប្រើ​ដៃ​តប់​ថ្នមៗ​ឲ្យ​សព្វ​ល្អ។

៣. ​គូរ​​​​​ត្រេ​មាត់ ​ នេះ​ជា​​​ដំណាក់​កាល​សំខាន់​ ដើម្បី​​ជួយ​​រក្សា​ពណ៌​ក្រែម​បាន​យូរ។ ខ្មៅដៃ​​គូរ​​​​​​​​ត្រេ​​មាន​សភាព​ស្ងួត ប៉ុន្តែ​​មិន​ងាយ​រលុប ថែម​ទាំង​ជួយ​​​​​រំលេច​នូវ​ទម្រង់​បបូរ​​មាត់។ បន្ទាប់​ពី​គូ​រួច អាច​​ប្រើ​​​ក្រែម​​​​​រលោង​​ឬ​ស្ងួត​ដែល​មាន​ពណ៌​ក្រ ម៉ៅ​ជាង​​បន្តិច ទើប​​មើល​ទៅ​​មាន​លក្ខណៈ​ជា​ធម្មជាតិ​​​ស្រស់​ស្អាត។

៤. លាប​ពីរ​ជាន់

​ដំបូង​​ត្រូវ​លាប​មួយ​ជាន់​​​​​ស្តើង​​​សិន​​បាន​ហើយ រួច​​យក​​​​ក្រដាស​ជូត​​​មាត់​​មក​​​​​ផ្អឹប​​​​​​ដើម្បី​​​ឲ្យ​ក្រែម​​ជ្រាប​ចូល​​ ​បន្ទាប់​មក​​សឹម​​លាប​​​មួយ​ជាន់​ទៀត។

៥. ប្រើ​​ម្សៅ​ហុយ

បន្ទាប់​ពី​​លាប​​​​ក្រែម​ហើយ ​ទ្រាប់​​ក្រដាស​ជូត​មាត់ ​យក​ជក់​ផាត់​ពី​លើ​​​​ដោយ​ប្រើ​​ម្សៅ​ហុយ​​​​​​។ ធ្វើ​បែប​នេះ ​​​​​អ្នក​នឹង​​ទទួល​បាន​ពណ៌​ធម្មជាតិ ទន់​ស្អាត​ និង​មិន​ឆាប់​​រលុប៕

ចុចអានបន្ត៖

​​​​​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម