របៀប​ហាត់ប្រាណ​ដ៏​ល្អ​បំផុត ដើម្បី​ជួយ​ឲ្យ​ចេញ​គន្លាក់​ចង្កេះ​តូច​ស្អាត

  • 2018-10-31 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​រាង​កាយ​នារី​ដែល​ស្លៀកពាក់​ចេញ​មក​ស្អាត​បាន ទាល់តែ​មាន​គន្លាក់​ចង្កេះ និង​ត្រគាក​សាយ​បន្តិច។ ប៉ុន្តែ​បើ​គ្មាន​ទេ អ្នក​អាច​ចាប់​ផ្ដើម​នូវ​លំហាត់​ប្រាណ​ប៉ុន្មាន​ក្បាច់​នេះ ដើម្បី​ជួយ​ឲ្យ​ចង្កេះ​រួម​តូច ត្រគាក​រីក​ធំ​បាន។

.ក្បាច់​ធាក់​កង់៖ វិធី​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​លុត​បំផ្លាញ​កាឡូរី និង​ធ្វើឲ្យ​ចង្កេះ​រួម​តូច ព្រោះ​តែ​ចលនា​ជា​រង្វង់​ចុះ​ឡើង​ៗ។

.ពត់​ខ្លួន​ទៅ​ម្ខាង៖ ដើម្បី​ឲ្យ​ឆាប់​ទទួល​បាន​ប្រសិទ្ធភាព អ្នក​គួរតែ​កាន់​ដុំ​ដែក​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​រុញ​ក្បាល​ឲ្យ​ផ្អៀង​ទៅ​ខាង​ដៃ​កាន់​ដុំ​ដែក​នោះ។ ឆ្លាស់​គ្នា​ម្ខាង​ទៀត​រយៈ​ពេល ៥ ទៅ ១០ នាទី។

.ដេក​ប៉ះ​កែង​ជើង៖ វិធី​នេះ​ជួយ​រឹត​បន្តឹង​ស្បែក​ជុំវិញ​ចង្កេះ និង​អាច​ជួយ​ចង្កេះ​តូច។

.គេង​ផ្អៀង​រួច​យក​ដៃ​ម្ខាង​ច្រត់​ក ហើយ​លើក​ជើង​មក​ប៉ះ​កែង​ដៃ៖ ការ​ធ្វើ​ចលនា​បែប​នេះ​បាន​ចូលរួម​យ៉ាង​ពេញ​ទំហឹង​នៃ​ស្បែក​ពោះ និង គន្លាក់​ចង្កេះ។ ចូល​ប្ដូរ​ទៅ​ម្ខាង​ទៀត បន្ទាប់​ពី​ធ្វើ​បាន ៥ នាទី។

.បោះ​ដៃ​ទៅ​ឆ្វេង​ស្ដាំ៖ អ្នក​អាច​អង្គុយ​ហើយ​បញ្ឈរ​ជង្គង់​បន្តិច បន្ទាប់​មក​បោះ​ដៃ​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ប្រហែល ៥ នាទី។

.Plank hip dips៖ អ្នក​ដេក​ដូច​ធ្វើ​អាវ៉ង ប៉ុន្តែ​ដូរ​មក​បង្វិល​តែ​ចង្កេះ​ទៅ​ឆ្វេង​ស្ដាំ​ចុះ​ឡើង​ៗ​ទៅ​បាន​ហើយ។

.យក​កែង​ដៃ​ច្រត់​ទៅ​ម្ខាង​ឲ្យ​ក្បាល​ខ្ពស់​បន្តិច៖ បន្ទាប់​មក​យក​ដៃ​ម្ខាង​ទៀត​ច្រត់​ទៅ​ចង្កេះ។

ចុចអាន៖ធុញ​សាច់​សល់​ក្រោម​ក្លៀក ពិបាក​ពាក់​អាវ​វាល​ៗ​មែន? សាក​វិធី​នេះ​ធានា​ស្រក​អស់

ប្រភព៖ spotebi ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម