ប្លែក​ភ្នែក​ ពេល​ សួស វីសា ស្លៀកពាក់​ជា​នារី​​បម្រើ​​ការ​លើ​យន្ត​ហោះ

  • 2018-10-31 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តារា​ចម្រៀង​​​សម័យ​និង​បុរាណ​ សួស វីសា ដែល​កំពុង​តែ​មាន​ភាព​លេច​ធ្លោ​ក្នុង​វិថី​​សិល្បៈ ក្នុង​មួយ​​រយៈ​​ពេល​ក្រោយ​នេះ​ តែង​តែ​​​ពាំនាំ​​​បទ​​​ចម្រៀង​​​​និង​​ចំណី​​​អារម្មណ៍​​ថ្មី​​​ៗ ​សម្រាប់​ជូន​​ដល់​​អ្នក​គាំ​ទ្រ​​ទាំង​​អស់។ ​ក្រៅ​ពី​​​​​​​​​​សមត្ថភាពច្រៀង​ ម្ចាស់​បទ"កំដរ​ខ្ញុំបន្តិចបានទេ" ក៏​​បាន​ក្លាយ​ទៅ​ជា​​​គណៈកម្មការ​មួយ​រូប ក្នុង​​កម្មវិធី​​​​ប្រឡង​​ចម្រៀង​​លំដាប់​អន្តរជាតិ The Voice Kids Cambodia។ ប្រិយមិត្ត​ទាំងអស់​គ្នា​ ​​ធ្លាប់​តែ​​​ឃើញ​Coach វីសា ​ស្លៀក​ពាក់​បែប​​សម័យ​ ប្រពៃណី ឬ​​​សម្លៀកបំពាក់​សាមញ្ញ​​​ទូទៅ​​​តែ​ប៉ុណ្ណោះ។ សម្រាប់​​​​​ឈុត​​ឯក​សណ្ឋាន​ជា​​នារី​បម្រើ​ការ​​លើ​​យន្ត​ហោះ​នេះ​វិញ ​​​​​មើល​ទៅ​ពិតជា​មាន​​ភាព​​ស្រស់​​ស្អាត​​ប្លែក​​ភ្នែក​តែ​ម្តង។​ ក្នុង​​​នោះ​​ដែរ​ ​ឃើញ​មាន​វត្ត​មាន​​លោក​ ហ្សូណូ ​បាន​ចូល​រួម​​​ជា​ដៃគូ​​​​ថត ជាមួយ​នឹង​​​​​ កញ្ញា សួស វីសា​ ទៀត​ផង​​​។ ​​​

រូបភាព​៖ ទំព័រ​ហ្វេសប៊ុក សួស​ វីសា

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម