វិធី​​ថែរក្សា​​សក់​ខ្លី​​ឲ្យ​នៅ​តែ​ទន់​​​រលាស់មាន​សុខភាព​​ល្អ

  • 2018-10-30 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​កាល​នៅ​សក់​វែង​ គិត​ថា​ពិបាក​ថែទាំ ​​ក៏​សម្រេច​ចិត្ត​​ថា​កាត់​ខ្លី​ ប៉ុន្តែ​​នៅ​​ពេល​បាន​សក់​​​ខ្លី​​ហើយ មិន​មាន​មាន​ន័យ​ថា​ លែង​​​ខ្វល់​ពី​រឿង​​ថែទាំ​​នោះ​ទេ​ ព្រោះ​​​សក់​ខ្លី​ទាម​ទារ​ឲ្យ​អ្នក​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ​មិន​ខុស​ពី​សក់​វែង​ដែរ​ គ្រាន់​តែ​​របៀប​​​​នៃ​ការ​ថែរក្សា​​មួយ​​ចំនួន​ មាន​ភាព​​ខុស​គ្នា​​​​​​។ សូម​កុំ​រំលង​​ វិធី​ល្អៗ​ទាំង​នេះ បើ​​ចង់​​ឲ្យ​​សក់​​ខ្លី​របស់​អ្នក​​ មើល​ទៅ​​ទន់​រលាស់​​​​ស្អាត​​ទាក់ទាញ។

១. មិន​ត្រូវ​សិត​​សក់​ញឹក​ញាប់​ពេក

​​សំណាង​ដែរ សក់​ខ្លី​​មិន​​ចាំ​​បាច់​​ត្រូវ​​សិត​ញឹកញាប់​​ដូច​​សក់​​វែង​​​​​ទេ ព្រោះ​​វា​​មិន​​​សូវ​​ជំពាក់ ដូច្នេះ​ហើយ​អ្នក​អាច​ប្រើ​​ដៃ​​​​​ប្រសើរ​​ជាង​​ក្រាស់​។ ម្យ៉ាង​វិញ​ទៀត គួរ​ប្រើ​​​ក្រាស់​​សិត​សក់​ ដែល​មាន​​​ធ្មេញ​​​​សរសៃ​ទន់​​បន្ទាប់​​ពី​​ប្រើ​​ក្រាស់​រឹង ​ដើម្បី​ឲ្យ​​សរសៃ​សក់​មាន​សភាព​​​ទន់​​​​​​ស្រស់​ស្អាត។

២. កាត់​បន្ថយ​​​ការ​ប្រើ​​ឧបករណ៍​អគ្គិសនី​ផ្សេងៗ​​ដើម្បី​ធ្វើ​សក់

​​​​​​​​មិន​​ត្រូវ​​​​​ធ្វើ​​សក់​​ដោយ​​​​​ឧបករណ៍​​ប្រើ​កម្តៅ​​ជា​រៀងរាល់​ថ្ងៃ​​ ដូច​ជា​ម៉ាស៊ីន​កិប កៀប ផ្លុំ​ជាដើម ព្រោះ​វា​​បណ្តាល​ឲ្យ​​សក់​​ស្ងួត​​ ឆេះ គ្មាន​សុខភាព​ល្អ។ ក្រៅ​ពី​​​ការ​​ថែរក្សា​​​សក់​ មិន​​ត្រូវ​​​ភ្លេច​​រក​ផលិតផល​ណា​​​សម្រាប់​​ថែរក្សា​​ស្បែក​ក្បាល ​ផង ព្រោះ​​​​​​​​ស្បែក​ក្បាល​​ក៏​ត្រូវ​ការ​​ថែ​បំប៉ន ដូច​ស្បែក​មុខ​និង​​​ដង​ខ្លួន​​ដូច្នោះ​ដែរ។

៣. តម្រឹម​​សក់​​​រៀង​រាល់ ៣-៦​​សប្ដាហ៍​ម្តង

​​​សក់​​​ខ្លី​​ ​ចាំ​បាច់​ត្រូវ​​ទៅ​តម្រឹម​ ​រៀង​​រាល់​៣​​ឬ​​​​៦​​សប្តាហ៍​​ម្តង ​ដើម្បី​​ជួយ​​ឲ្យ​សក់​លូត​លាស់​ល្អ និង​​ការពារ​​បែង​​ចុង ប៉ុន្តែ​​មុន​​ពេល​​​​កាត់​តម្រឹម ត្រូវ​​ប្រាកដ​ថា សក់​​របស់​អ្នក​​​​ដុះ​​​វែង​​ល្មម ជៀស​វាង​​ពេល​​​កាត់​ទៅ​មិន​​ស័ក្ដិសម​នឹង​​ទម្រង់​មុខ។

៤. កក់​​​សក់​​ឲ្យ​បាន​​ទៀង​ទាត់

ពិតណាស់​​​សក់​ខ្លី​​​​​​​​​ទាមទារ​​ឲ្យ​អ្នក​​ កក់​​ញឹកញាប់​​ជាង​សក់​វែង​ទៅ​ទៀត ព្រោះ​​​ស្បែក​ក្បាល​ ត្រូវ​ផលិត​​​​​ជាតិ​ប្រេង​ច្រើន ដែល​នាំ​​ឲ្យ​សក់​ស្អិត។ ​មិន​ចាំ​បាច់​កក់​រាល់​ថ្ងៃ​​ក៏​បាន ត្រឹម​​​​២​ថ្ងៃ​ម្តង​គឺ​គ្រប់គ្រាន់​ហើយ។

៥. លាង​​សម្អាត​​សក់​ជាមួយ​​ទឹក​​ត្រជាក់​បន្ទាប់​ពី​​កក់​​​​រួច

អ្នក​ជំនាញ​​ផ្នែក​សក់  Sarah Potempa  បាន​បង្ហើប​ពី​អាថ៌កំបាំង​​មួយ​ទៀត​ ដើម្បី​ទទួល​​​បាន​សក់​​ រលោង​​ចែង​​ចាំង​ គឺ​​​​​​ការ​លាង​សម្អាត​​ដោយ​​ទឹក​​​ត្រជាក់​បន្ទាប់​ពី​កក់​​សក់​រួច។ អ្នក​ក៏​អាច​​​ប្រើ​​​ទឹក​​ធម្មតា​សិន ​​​ចាំ​ប្រើ​ទឹក​ត្រជាក់​​បង្ហើយ​​តាម​​ក្រោយ​ក៏​បាន​ដែរ៕

ចុចអានបន្ត៖

​​

​​​​​​​​​​​​

ប្រភព៖ stylist ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម