កន្លែង​សំខាន់​ៗ​ដែល​បុរស​ចូលចិត្ត​សម្លឹង​មើល​នារី​ៗ​ពេល​ជួប​គ្នា​គ្រា​ដំបូង

  • 2018-10-27 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ដឹង​អត់​ថា​ពេល​ជួប​គ្នា​ដំបូង​ភ្លាម តើ​ប្រុស​ៗ​ចូលចិត្ត​មើល​មក​ពួក​យើង​កន្លែង​ណា​ខ្លះ​ទេ? អត្ថបទ​ខាងក្រោម​នេះ​នឹង​ប្រាប់​ពី​ការ​សម្លឹង​របស់​បុរស​ៗ​ពេល​ជួប​នារី​លើក​ដំបូង៖

១. ស្នាម​ញញឹម

ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត គឺ​ជា​​ការ​កត់សម្គាល់​​ដំបូង​របស់​បុរស​ទៅលើ​នារី​ណា​ម្នាក់ មិន​មែន​ដើមទ្រូង​នោះ​ទេ។ ស្រ្ដី​ចូលចិត្ត​ញញឹម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ភាព​ទាក់ទាញ និង​គួរ​ឲ្យ​ស្រលាញ់​ជាង​អ្នក​មិន​សូវ​ញញឹម។ ប្រុស​ៗ​តែង​ថា​នារី​ណា​ញញឹម​ស្រស់ ងាយស្រួល​និយាយ​លេង​ជាង​អ្នក​មិន​​ចេះ​ញញឹម​។

២. ភ្នែក

រឿង​ធម្មតា​​ទៅ​ហើយ​សម្រាប់​បុរស ​ក្នុង​ការ​សម្លឹង ឬ​​សង្កេត​ទៅ​​លើ​នារី​​តាមរយៈ​ក្រសែ​ភ្នែក​របស់​នាង។ ក្រសែ​ភ្នែក​ អាច​ប្រាប់​បុរស​បាន​យ៉ាង​ច្រើន​ពី​​អត្តចរិត​របស់​នាង ហើយ​វា​ក៏​អាច​បញ្ជាក់​​​ថា​​នរណា​ម្នាក់​និយាយ​ការពិត ឬ​និយាយ​កុហក។

៣. សក់

មនុស្ស​ប្រុស​បាន​សម្គាល់​មើល​សក់​ដ៏​ស្រស់​ស្អាត និង​មាន​ភាព​​ទន់​រលោង​របស់​នារី​ពេល​ក្រឡេក​ឃើញ​លើក​ដំបូង។ បុរស​ភាគច្រើន​គិត​ថា​សក់​ទាន់សម័យ ភ្លឺចិញ្ចាច រលើប​រលោង គឺជា​សញ្ញា​បញ្ជាក់​ថា​នារី​នោះ​មាន​សុខភាព​ល្អ និង​ជា​យុវវ័យ​សម័យ​ថ្មី។

៤. រូបរាង

រូបរាង គឺជា​ផ្នែក​មួយ​ដែល​បុរស​ភាគច្រើន​បាន​កត់សម្គាល់​មើល​​នារី។ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ហើយ​ថា​បុរស​ចូលចិត្ត​ស្ត្រី​ដែល​មាន​​រាង​ស្លីម មិន​មែន​ធាត់​ធំ​អាក្រក់​មើល​នោះ​ទេ។

៥. ដើមទ្រូង

ការស្ទង់មតិ​ជាច្រើន​បាន​បង្ហាញ​ថា​បុរស​សម្លឹង​មើល​ដើមទ្រូង​នារី ​បន្ទាប់​ពី​ស្នាមញញឹម និង​ភ្នែក​​តែប៉ុណ្ណោះ។ មនុស្ស​ជាច្រើន​គិត​ខុស​ថា​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់ គឺជា​ចំណុច​ពិសេស​​បំផុត​លើ​ដង​ខ្លួន​នារី ដែល​គេ​ចាប់អារម្មណ៍​​មុន​ហើយ។

៦. ជើង

បុរស​ៗ​ស្រឡាញ់​នារី​មាន​ជើង​វែង​ស​ស្រឡូន ​ធ្វើ​ឲ្យ​ចំណុច​នេះ​ក្លាយ​ជា​ចំណុច​ដែល​បុរស​​​កត់​សម្គាល់​លើ​នារី​ក្នុង​ពេល​ជួប​គ្នា​ដំបូង​ដែរ។ ​ជាពិសេស​ពេល​អ្នក​ស្លៀក​ខ្លី វា​ពិត​ជា​មិន​អាច​ហាម​ឃាត់​ភ្នែក​មិន​ឲ្យ​សម្លឹង​បាន​ឡើយ។

៧. ស្បែក

ប្រុស​ណា​ក៏​ដូច​ប្រុស​ណា​ដែរ គឺ​ស្រលាញ់​នារី​ស្បែក​ស​រលោង​ស្អាត។ អ្នក​ខ្លះ​អាច​ដឹង​ថា​នាង​មាន​សុខភាព​ល្អ ឬ​អត់​តាមរយៈ​ពណ៌​ស្បែក​នេះ​ឯង។ ដូចនេះ​បើ​ចង់​ទាក់ទាញ​ក្រសែ​ភ្នែក​បុរស គួរ​តែ​ថែរក្សា​ស្បែក​របស់​អ្នក​ឲ្យ​មាន​ភាព​ទន់​រលោង។

ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម