នារី​កូរ៉េ​អត់​ដុស​ធ្មេញ​១០ឆ្នាំ ធ្វើ​ឲ្យ​មិត្ត​ប្រុស​រត់​ប្រាស​អាយុ​ពេល​ថើប​គ្នា

  • 2018-10-25 02:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​វ័យ​ក្មេង​ស្រស់​ស្អាត​ជនជាតិ​កូរ៉េ​ម្នាក់​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​នាង​នៅ​តែ​រស់​នៅ​បាន​ជាធម្មតា ក្រោយ​ពេល​មិន​បាន​ដុស​ធ្មេញរហូត​ដល់​ទៅ​១០​ឆ្នាំ។

គ្រាន់​តែ​ព្រឹក​ឡើង​មិន​បាន​ដុស​ធ្មេញ​ត្រឹម​តែ​មួយ​ថ្ងៃ គេ​មាន​អារម្មណ៍​ស្មុគ្រ​ពិបាក​នៅ​សឹង​ស្លាប់​ទៅ​ហើយ កុំ​ថា​ឡើយ​មិន​ដុះ​ធ្មេញ​ច្រើន​ថ្ងៃ។ យ៉ាងណាក្ដី នារី​វ័យ​ក្មេង​កូរ៉េ​មួយ​រូប​បាន​ធ្វើ​ឲ្យ​ប្រទេស​នាង​ទាំង​មូល​ភ្ញាក់​ផ្អើល​ស្ទើរ​តែ​មិន​ជឿ ពេល​សារភាព​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ថា ខ្លួន​មិន​បាន​ដុស​ធ្មេញ​១០​ឆ្នាំ ហើយ​នៅ​តែ​រស់​នៅ និង​ធ្វើការ​បាន​ជា​ធម្មតា។ អ្វី​ដែល​រឹត​តែ​ភ្ញាក់​ផ្អើល​នោះ​គឺ នាង​គឺ​បុគ្គលិក​របស់​មន្ទីរ​កែសម្ផស្ស​ទៀត​ផង។ ស្រី​ស្អាត​រូប​នេះ​គឺ កញ្ញា Gi Hyon Ji អាយុ​២០​ឆ្នាំ។

ដោយ​សារ​តែ​សមទ្ធផល​ដ៏​កក្រើក​នេះ​ហើយ ទើប​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩៨ ត្រូវ​បាន​គេ​អញ្ចើញ​ចូល​កម្មវិធី​មនុស្ស​ចម្លែក​របស់​ប៉ុស្តិ៍ TVN។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​នារី​ចម្លែក​រូប​នេះ​មិន​ដុស​ធ្មេញ​រយៈ​ពេល​១០​ឆ្នាំ​កន្លង​មក​នេះ​នោះ​គឺ តាំង​ពី​កើត​មក នាង​ត្រូវ​បាន​ម្ដាយ​រៀប​ចំ ច្រាស និង​ថ្នាំ​ដុស​ធ្មេញ​ឲ្យ​ជា​និច្ច​រៀង​រាល់​ពេល​ដុស​ធ្មេញ យ៉ាងណាមិញ នៅ​ពេល​នាង​មាន​វ័យ​២០​ឆ្នាំ ម្ដាយ​នាង​ក៏​លែង​រៀបចំ​ឲ្យ​នាង​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ខ្ជិល លែង​ខ្វល់​ពី​ការ​ដុស​ធ្មេញ​រហូត​មក​ដល់​ឥលូវ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Hyon Ji ថែម​ទាំង​សារភាព​ថា នាង​ក៏ឧស្សាហ៍​ញ៉ាំ​ស្ករគ្រាប់​ដែល​សល់​ពី​ឆ្កែ​របស់​ខ្លួន​ផង​ដែរ។

និយាយ​ពី​រឿង​មនោសញ្ចេតនា​វិញ នាង​បង្ហើប​ថា មិត្ត​ប្រុស​ដែល​នាង​ធ្លាប់​មាន​កន្លង​មក​មិន​ដែល​ថើប​នាង​លើស​ពី​១០​វិនាទី​ឡើយ ហើយ​អ្នក​ដែល​ថើប​នាង​រួច នឹង​ក្លាយ​ទៅ​ជា​សង្សារ​ចាស់​ភ្លាម ព្រោះ​ពួក​គេ​ទ្រាំ​នឹង​នាង​ពុំ​បាន។ ពេទ្យ​ធ្មេញ​ដែល​មាន​មុខ​ក្នុង​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ធ្មេញ​របស់​នាង​បាន​ខូច​អស់​១០​ហើយ បើ​នាង​នៅ​តែ​បន្ត​មិន​ដុស​ធ្មេញ​ទៀត​នោះ នាង​នឹង​ជ្រុះ​ធ្មេញ​អស់​នៅ​អាយុ​៤០​ឆ្នាំ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម