មិន​ខ្វល់​ពី​ការ​រិះគន់ Fan Bingbing ត្រលប់​មក​ធ្វើ​ការ​ជា​ធម្មតា​វិញ

  • 2018-10-23 04:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពុង​ស្ថិត​នៅ​កណ្ដាល​មតិ​រិះគន់​ជា​ខ្លាំង​របស់​មហាជន តែ​តារា​សម្ដែង​ជួរ​មុខ​ចិន Fan Bingbing នៅ​តែ​ធ្វើ​ខ្លួន​ធម្មតា ត្រលប់​មក​ធ្វើ​ការ​វិញ។

ក្រោយ​រយៈ​ពេល​បាត់​មុខ​ក្នុង​រង្វង់​សិល្បៈ​៤​ខែ​រួច​មក ដោយ​សារ​តែ​រឿង​អាស្រូវ​គេច​ពន្ធ​នោះ នៅ​ពេល​នេះ កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing បាន​ត្រលប់​មក​ធ្វើ​ការ​ងារ​វិញ​ហើយ។ តាម​នោះ​ដែរ កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា​កន្លង​ទៅ​នេះ ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ ព្រម​ទាំង​ម្ដាយ​បាន​បង្ហាញ​ខ្លួន​នៅ​ទីក្រុង​ប៉េកាំង ដែល​ជា​កន្លែង​ទី​ស្នាក់​ការ​របស់​នាង​ផ្ទាល់​តែ​ម្ដង។ មាន​វត្តមាន​នៅ​ទី​នេះ តួ​រឿង “ព្រះនាងយេយេ” បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ដោយ​មាន​ពាក់​មួក និង​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ខ្នាត​ធំ​ផង​ដែរ។ អ្នក​កាសែត​មាន​វត្តមាន​នៅ​នឹង​កន្លែង​បាន​រាយការណ៍​ថា គូដណ្ដឹង​របស់ Li Chen បាន​នៅ​ធ្វើ​ការ​នៅ​ទី​នេះ​ដល់​ទៅ​៤​ម៉ោង ដោយ​ចូល​ម៉ោង​៥ ចេញ​ម៉ោង​៩។

ទោះ​បី​ជា​អ្នក​គាំទ្រ​របស់ Bingbing ត្រេកអរ​ជា​ខ្លាំង​ពេល​ឃើញ​តារា​របស់​ខ្លួន​ត្រលប់​មក​វិញ​នោះ តែ​មហាជន​ភាគ​ច្រើន​មិន​បាន​ស្វាគមន៍​ការត្រលប់​មក​វិញ​របស់​រូប​នាង​ឡើយ ដោយ​មាន​អ្នក​ខ្លះ​ថែម​ទាំង​ចង់​ហាម​នាង​មិន​ឲ្យ​ត្រលប់​ចូល​សិល្បៈ​ទៀត​ផង។ ទន្ទឹម​នឹង​គ្នា​នោះ​ដែរ ភាពយន្ត​ហូលីវូដ “Air Strike” ដែល​មាន​ការ​ចូលរួម​របស់​តារា​កើត​ឆ្នាំ​១៩៨១​នោះ គឺ​មិន​អាច​ដាក់​បញ្ចាំង​នៅ​ចិន​បាន​ឡើយ ដោយ​សារ​តែ​រឿង​គេច​ពន្ធ​របស់​នាង ខណៈ​អាច​បញ្ចាំង​នៅអាមេរិក​ជា​ធម្មតា តែ​គេ​មិន​ទាន់​ដឹង​ថា ឈុត​របស់​នាង​នឹង​ត្រូវកាត់​ចេញ​ឬ​អត់​នោះ​ទេ៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម