៣​កន្លែង​​​​​នៅ​មិន​ឆ្ងាយ​ ជួយ​ឲ្យ​អ្នក​ស្វែង​​យល់​ពី​​ខ្លួន​ឯង​​កាន់​តែ​​ច្បាស់​ជាង​​មុន

  • 2018-10-22 10:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ក្នុង​​ជីវិត​​របស់​មនុស្ស​​រាល់​គ្នា​​​ តែង​​​​​តែ​បាន​ទៅ​​ដល់​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​​​​មាន​​អារម្មណ៍​​​​ថា ខ្លួន​ឯង​ហាក់​បី​ដូចជា​​​រសាត់​​ដូចពពក​គ្មាន​ទិស​ដៅ​​​ជាក់លាក់​​​​​។ អារម្មណ៍​​​នេះ​ហើយ ​​​​ដែល​នាំ​​​មក​នូវ​ ភាព​ជាប់​គាំង តក់ស្លុត ធុញថប់​​នឹង​ជីវិត​​​​របស់​​ខ្លួន។ បញ្ហា​​​ទាំង​នេះ​ទៀត​សោត​​ បាន​ជំរុញ​ឲ្យ​អ្នក​ ចង់​​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​មួយ​​ ដែល​​ឆ្ងាយ​គ្មាន​​អ្នក​ស្គាល់ ហើយ​មាន​ទេសភាព​ស្អាត​​ៗ​ដូច​ជា​ក្រៅ​ប្រទេស ដើម្បី​​បង្កើន​ភាព​​ស្រស់​​ស្រាយ​ និង​​​អាច​​ឆ្លើយ​តប​​នឹង​សំនួរ "តើ​ខ្ញុំ​ជា​អ្នក​ណា?”។ កុំ​ទាន់​អាល​ប្រញាប់​ប្រញាល់​​​ពេក​ ព្រោះ​ទោះ​បី​ជា​អ្នក​ចង់​​​​ទៅ​ឆ្ងាយ​​​ដល់​ជើង​មេឃ ក៏​អ្នក​មិន​អាច​គេចវេះ​ពី​បញ្ហា​​និង​ខ្លួន​ឯង​បាន​ឡើយ ប៉ុន្តែ​នៅ​មាន​៣​កន្លែង​​សំខាន់ៗ​​ផ្សេង​ទៀត អាច​ជួយ​អ្នក​​ឲ្យ​ស្វែង​​យល់​ពី​​ខ្លួន​ឯង​​កាន់​តែ​​ច្បាស់​ ដោយ​​មិន​ចាំបាច់ ​ខ្ជះខ្ជាយ​ពេលវេលា​និង​លុយ​កាក់​ច្រើន​នោះ​ទេ។

​​​​​​​១. ទៅ​កន្លែង​ដែល​មាន​ទឹក

រាង​កាយ​មនុស្ស​ គឺ​មាន​ជាតិ​ទឹក​​ដល់​ទៅ​​៧៥%​ ជា​ហេតុ​​​​ធ្វើ​ឲ្យ​​យើង​​មាន​ទំនាក់ទំនង​​​ជ្រាលជ្រៅ​ ​ក្នុង​ការ​​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​​នឹង​វា។​

តើ​អ្នក​ធ្លាប់​បាន​កត់​សម្គាល់​ទេ​ថា​​​​​ ខួរក្បាល​​ត្រូវ​ការ​​ពណ៌​​ខៀវ​ ដើម្បី​បង្កើន​​​​​​សមត្ថភាព​​ក្នុង​ការ​ផ្តោត​អារម្មណ៍ និង​ធ្វើ​ឲ្យ​​ចិត្ត​ស្ងប់?

ដូច្នេះ​​​ហើយ កន្លែង​​​ដែល​ស័ក្តិសម​ឥត​ខ្ចោះ​​នោះ​​គឺ ​ស្តាប់​សំឡេង​ទឹក​សមុទ្រ​​​​​​​ជាមួយ​​ទិដ្ឋភាព​ព្រះ​អាទិត្យ​រះ​ អ្នកនឹង​មាន​អារម្មណ៍​ថា​​​​​​កំពុង​តែ​​មាន​ដែក​ឆក់​កំពុង​តែ​ទាញ​ភព​ផែន​ដី នោះ​​ខួរ​ក្បាល​នឹង​បាន​ធូរស្រាល មាន​កម្លាំង​ចិត្ត​​​​ត​ទៅ​មុខ​ទៀត។ បើ​អ្នក​មិន​បាន​ទៅ​​សមុទ្រ​ទេ អាច​ស្តាប់​សំឡេង​ទឹក​រលក​​ឬ​សំឡេង​ធម្មជាតិ​ផ្សេងៗ​ នៅ​ក្នុង​​​ទូរសព្ទ​ ក៏​ជា​វិធី​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​​ផង​ដែរ។

២. ឈរ​នៅ​ទី​កន្លែង​ខ្ពស់ ​ អ្នក​​​អាច​ឡើង​លើ​កំពូល​ភ្នំ ជិះ​ជណ្ដើរ​យន្ត​​ទៅ​​កាន់​ជាន់​ខ្ពស់​បំផុត​នៃ​អគារ​ ឬ​ទី​​ខ្ពស់​អាច​ដែល​អាច​​មើល​ឃើញ​ទេសភាព​​​​​​​​នៅ​ខាង​ក្រោម​។ ក្រៅ​ពី​​ទេសភាព​​ អ្នក​ក៏​អាច​មើល​ឃើញ​ជ្រុង​មួយ​ផ្សេង​ទៀត​​នៃ​ជីវិត​។ អ្វីៗ​ដែល​អ្នក​​សម្លឹង​មើល​​ មាន​សភាព​តូច​ក្នុង​ពិភព​លោក​ដ៏​ធំធេង​ ហើយ​អ្នក​​អាច​​ធ្វើ​ការ​ជ្រើសរើស​​ថា​ផ្លូវ​​ណា​មួយ​ដែល​អ្នក​ចង់​ដើរ​​នៅ​ក្នុង​ជីវិត។។

៣. នៅ​លើ​​កម្រាល

ប្រហែល​​ទី​នេះ​ជា​កន្លែង​​ល្អ​បំផុត​ហើយ​ សម្រាប់​ឲ្យ​អ្នក​ផ្ចង់​​ការ​គិត​និង​ដក​ដង្ហើម​ឲ្យ​បាន​វែង។ មិន​មែន​​តែ​លើ​​កម្រាល​ទេ​ អ្នក​អាច​អង្គុយ​​លើ​​កៅអី​​ឬ​ទីណា​​ដែល​​មាន​ផាសុកភាព។ ព្យាយាម​​រសាយ​ទុក្ខ​បន្តិចៗ​ម្តង​ ផ្តោត​លើ​​គ្រប់​ដង្ហើម​ចេញ​ចូល។ ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​ខួរ​ក្បាល​អ្នក​​​បាន​តាំង​សមាធិ​​​ស្រួល​បួល​ មិន​ច្របូក​ច្របល់។

**​​​​​​​បន្ទាប់​ពី​​​​​​​​​៣​កន្លែង​សំខាន់​​​ដែល​​​បាន​​រៀបរាប់​​ខាង​លើ​​​ នៅ​​មាន​សំណួរ​មួយ​​​ចំនួន​​​ទៀត​​​ដែល​​​​​គួរ​​សួរ​ទៅ​​​​ខ្លួន​ឯង​​​ដូច​ជា៖

  • តើ​​ខ្ញុំ​ជា​នរណា?

  • តើ​​អ្វី​​ដែល​ខ្ញុំ​​ចូល​ចិត្ត​​​ធ្វើ​ជាង​គេ?

  • ​តើ​អ្វី​ដែល​​អាច​​​​​​ជួយ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​?

  • តើ​​​​​​​នរណា​​ជា​មនុស្ស​គំរូ​​នៅ​ក្នុង​ចិត្ត​​ខ្ញុំ?

  • តើ​អ្វី​ដែល​សំខាន់​ចំពោះ​​ខ្ញុំ​ជាង​គេ?

  • តើ​​ត្រូវ​​ងើប​ឈរ​​​ដើម្បី​​​អ្វី​?

  • តើ​​ខ្ញុំ​​​ត្រូវ​ការ​អ្វី​ពិត​ប្រាកដ សម្រាប់​​​ពេល​អនាគត?

សំនួរ​​​ទាំង​នេះ​ អាច​​​ជួយ​ឲ្យ​អ្នក​ស្វែង​យល់​​កាន់​តែ​​​ច្បាស់​និង​​​ចេះ​បើក​ឱកាស​ឲ្យ​ខ្លួ​ន​ឯង ​ព្រម​ទាំង​​មាន​ភាព​ងាយ​​​ស្រួល​​​​ពេល​​​ចង់​ធ្វើ​អ្វី​មួយ៕

ចុចអានបន្ត៖

​​​​​​​​​​​​​​​​​​

​​

​​​​​​​​​​​​​​

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម