ពិភពលោក​បង្ករ​ចម្រូងចម្រាស ព្រោះ​រូបពី​អតីតកាល សមាជិក Twice ដែលក្លាយ​ជា​ស្រី​ស្អាត​លេខ​១​

  • 2018-10-20 04:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ Momo របស់​ក្រុមចម្រៀង​កូរ៉េ Twice ជាប់​ជា​ស្រី​ស្អាត​លេខ​១​ពិភពលោក​គឺមិន​ត្រឹមត្រូវ​ឡើយ ត្បិ​បើ​មើល​តាម​រូប​ចាស់ នាង​បាន​ឆ្លង​កាត់​មុខ​កាំបិត​រួច​ហើយ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Famouse Star 101 របស់​អាមេរិក​ទើប​តែ​ប្រកាស​តារាង​ឈ្មោះ​ស្រី​ស្អាត​បំផុត​ពិភពលោក​ឆ្នាំ​២០១៨ ដោយ​តារា​ចម្រៀង Momo សមាជិក​ក្រុម​ចម្រៀង​កូរ៉េ Twice បាន​វ៉ាមុខ​បេក្ខភាព​ជា​ច្រើន ដើម្បី​ដណ្ដើម​យកជយលាភី​លេខ​១។ ដៃ​គូ​ប្រកួត​របស់​ ស្រី​ស្អាត​វ័យ​២១​ឆ្នាំ​គឺ​សុទ្ធ​តែ​រាជិនី​សម្រស់​ដូច​ជា Yoona, Sulli និង Suzy ជា​ដើម។

ក្រោយ​ពេល​ទទួល​បាន​ជយលាភី​មិន​បាន​ប៉ុន្មាន​ផង ស្រី​ស្អាត​ជប៉ុន​រូប​នេះ​ត្រូវ​បាន​គេ​ជីកកកាយ​រូប​កាល​ពី​អតីតកាល​ឡើងវិញ ដែល​បង្ហាញ​ឃើញ​ថា រូប​សម្បត្តិ​របស់​នាង​បាន​ប្រែប្រួល​ខ្លាំង ដោយ​អ្នក​ខ្លះ​បាន​លើកឡើងថា​នាង​ពិត​ជា​បាន​ឆ្លង​កាត់​ការ​កែ​សម្ផស្ស​ហើយ ដូច​នេះ​ពាន​ស្រី​ស្អាត​លេខ​១​មិន​ស័ក្ដិសម​នឹង​​ម្ចាស់​បទ “What is Love” ឡើយ គួរ​តែ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​ទើប​ត្រឹម​ត្រូវ​៕

ចុចអាន៖មិន​ហ៊ាន​ពាក់​ស្បែក​ជើង​១០​ដុល្លារ​ តែ Chow Yun Fat បរិច្ចាគ​លុយ​ជាង​៧០០​លាន​ដុល្លារ  

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម