​​​​ឱកាស​ល្អ​​​សម្រាប់​​អ្នក​​ចង់​​បាន​​អាហារូបករណ៍​​​​ទៅ​រៀន​នៅ​​ប្រទេស​​ថៃ

  • 2018-10-19 04:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អាហារូបករណ៍​​​​​​​ថ្នាក់បរិញ្ញាបត្រដែល​​​ផ្តល់​​ដោយ វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn (SIIT) នៃសាលកលវិទ្យាល័យ Thammasal ប្រទេសថៃ សម្រាប់នស្សិតបរទេសក្រោមកម្មវិធី “Excellent Foreign Student” ដែល​មាន​មុខ​ជំនាញ​ជា​​ច្រើន​​ផ្សេងៗ​គ្នា។

លក្ខណ​មាន​ដូច​ជា៖

  • មិន​មែន​ជា​​​ជនជាតិ​ថៃ​ (​មក​ពី​ប្រទេស​ក្នុង​​តំបន់​អាស៊ាន)

  • បញ្ចប់​ថ្នាក់បាក់ឌុបដោយមានកម្មវិធីសិក្សាប្រហាក់ប្រហែលកម្មវិធីសិក្សារបស់ប្រទេសថៃ

  • មាន​ឥរិយាបថ​ល្អ​​និង​មិន​ធ្លាប់​​​​​មាន​​ប្រវត្តិ​ល្មើស​​​ច្បាប់​​​​វិន័យ​​ក្នុង​​សាលា

  • មិនធ្លាប់ទទួលបានអាហារូបករណ៍ផ្សេងៗទៀតរបស់ SIIT (SIIT Continuing Scholarship)។​

ក្រៅ​ពី​​ទទួល​បាន​អាហារូបករណ៍​​​​​​​​​​​​​​​ពេញថ្លៃ​​ ឬ​ពាក់​​ណ្តាល​​​ ​​​​​ក៏​មាន​​​​ការការឧបត្ថម្ភផ្សេងៗទៀតពាក់ព័ន្ធនឹងការសិក្សា ​​រួម​ទាំង​​ការ​ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្សេងៗក្នុងអំឡុងពេលទទួលបានអាហារូបករណ៍។ គួរ​​បញ្ជាក់​​ដែរ​​ថា អាហារូបករណ៍នេះមានតែ២ឆមាសដំបូងនោះទេ។ ក្នុង​​ករណី​​​ដែល​​និស្សិត​​​អាច​​បំពេញ​គ្រប់​​​​​​លក្ខណ​​ដែល​​​សាលា​បាន​​កំណត់​​ទើប​មាន​ឱកាសទទួលបានអាហារូបករណ៍សិក្សាឆមាសបន្តបន្ទាប់ទៀត៕ ​

សូម​​រួសរាន់​ដាក់​ពាក្យ​ឲ្យ​​​បានមុនថ្ងៃទី៣១ តុលា ២០១៨ ឬ​​អាច​​​ចូល​​ទៅកាន់​​Link មួយ​នេះ http://admissions.siit.tu.ac.th/

សម្រាប់​​ព័ត៌មាន​លម្អិត ចូល​ទៅ​កាន់​Linkមួយ​នេះ https://www.siit.tu.ac.th/​​​​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម