ស្ទីលលេងខ្លួន៧យ៉ាង ជួយឲ្យស្ត្រីមើលទៅគួរឲ្យស្រលាញ់បំផុត

  • 2018-10-19 02:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ទីលនៃការលេងខ្លូនរបស់មនុស្សស្រី ត្រូវតែមានការយកទុកដាក់ បើពុំដូច្នោះទេ ភាពទាក់ទាញនឹងធ្លាក់ចុះជាក់ជាមិនខាន។ យ៉ាងណាមិញ ថ្ងៃនេះ កញ្ញា នឹងបង្ហាញ អ្នកទាំងអស់គ្នាពីស្ទីលលេងខ្លួន៧យ៉ាង ដែលជួយឲ្យមិត្តៗនារីមើលទៅគួរឲ្យស្រលាញ់បំផុត។

ដើម្បីឲ្យកាន់តែស្រស់ស្អាត ស្ត្រីត្រូវតែមានស្បែកសភ្លឺថ្លារាល់ថ្ងៃ ដោយដាច់ខាតកុំភ្លេចលាបឡេថែបំប៉នស្បែករៀងរាល់ថ្ងៃក្រោយងូតទឹករួច ដើម្បីឲ្យឡេជ្រាបចូលស្បែកបានល្អ។ អ្នកនឹងឃើញប្រសិទ្ធិភាពក្នុងរយៈពេលតែ ២សប្តាហ៍ប៉ុណ្ណោះ ប្រសិនបើអ្នកប្រើVaseline UV Lightening ដោយភាគល្អិតតូចៗពីវ៉ាសឺលីនជែលលីនអាចធ្វើឲ្យស្បែកមានសុខភាពល្អជាប្រចាំ បូកផ្សំនឹងវីតាមីន B3 ធានាធ្វើឲ្យស្បែកស្ត្រី ស ស្រស់ថ្លាតែម្តង ។

១. អាវឬរ៉ូបសំយេះស្មា

ស្ទីលទី១នេះ មិនសិចស៊ីហួសហេតុ ប៉ុន្តែមានភាពទាក់ទាញនិងទាន់សម័យខ្លាំងណាស់។

២. សំពត់វែងមានឆែក

សំពត់វែងមានឆែកជួយឲ្យឃើញជើងមានរាងស្រឡូនស្អាត និងបង្ហាញចេញនូវដងខ្លួនតូចគូរឲ្យស្រលាញ់។

៣. សំពត់រឹប

ពេលដែលនារីស្លៀកសំពត់រឹប គឺមើលទៅទាក់ភ្នែក ដោយសារតែចង្កេះនិងត្រគាកបញ្ចេញរូបរងតាមទម្រង់សំពត់។

៤. សម្លៀកបំពាក់ពណ៌ក្រហម

ពណ៌ក្រហម ជាពណ៌មួយដែលមានភាពស្រស់ឆើតលេចធ្លោក្នុងចំណោមពណ៌ដទៃទៀត ដូច្នេះបើអ្នកជ្រើសរើសសម្លៀកបំពាក់ពណ៌ក្រហម អ្នកនឹងមានអារម្មណ៍ថាស្អាតប្លែកភ្នែក។

៥. អាវយឺតខ្លួនខ្លី (Crotop)

អាវយឺតខ្លួនខ្លី (Crotop) ងាយស្រួលពាក់និងមិនពិបាកក្នុងការជ្រើសរើសខោឬសំពត់ឲ្យស៊ីគ្នា។ ស្ទីលបែបនេះ ពេញនិយមសម្រាប់យុវវ័យ ជាពិសេសវាអាចជួយឲ្យអ្នកមើលទៅឃើញខ្ពស់ស្អាត។

៦. រ៉ូបរឹបរាង

រ៉ូបរឹបរាងស័ក្តិសមឥតខ្ចោះ សម្រាប់អ្នកដែលមានដងខ្លួនតូចច្រឡឹង។ បើបានបន្ថែមអាវក្រៅទៀត គឺកាន់តែឡូយ។

៧. រ៉ូបវែងមានខ្សែចងចង្កេះ

រ៉ូបវែងមានខ្សែចងចង្កេះមានលក្ខណៈជាសុភាពនារី ប៉ុន្តែដើរទាន់សម័យកាល និងស្រស់ស្អាតគូរឲ្យស្រលាញ់។

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម