កុំឲ្យដដែលៗ ក្រៅពីប្រូម៉ូសិនផលិតផល​ថែសម្រស់ហើយ​ ហ្គាឌៀន​ប្រកាសចែក iPhone XS Max ទៀត

  • 2018-10-19 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ រាល់​ការ​ទិញ​ទំនិញ​នៅ​ផ្សារ​ហ្គាឌៀន​ទាំង ៩​សាខានៅ​ភ្នំពេញ អតិថិជន​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់ iphone XS Max ដោយ​គ្រាន់​តែ​ចំណាយ​ចាប់​ពី​១០​ដុលា្លរ​ឡើង​ទៅ​តែ​ប៉ុណ្ណោះ​ ដោយ​អម​ជាមួយ​នឹង​ការលក់​ប្រូម៉ូសិន​លើ​ផលិតផល​ថែរក្សាសម្រស់​គុណភាព​ខ្ពស់​ជាច្រើនទៀត។

កម្មវិធី​ពិសេស​នេះ មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​នេះ រហូត ដល់ថ្ងៃទី៣០ វិច្ឆិកា ២០១៨។ ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​នា​សប្តាហ៍​ទី១ នៃខែធ្នូ ២០១៨ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ផេក​ផ្លូវ​ការ​របស់​ហ្គាឌៀន [Guardian](link FB page : https://www.facebook.com/guardian.cambodia/)។

ធានា​ទំនុក​ចិត្ត​ខ្ពស់​ និង​មាន​កិត្តិនាម​ល្បីល្បាញ​នៅ​សិង្ហបុរីនិង ម៉ាឡេស៊ី ជាង ៤ ទស្សវត្សលើការផ្តល់ជូនផលិតផលថែរក្សា​សម្រស់​ និង​សុខភាព​គុណភាព​ខ្ពស់ Guardian គឺ​ជា​ហាង​លក់​ទំនិញ​ថែរក្សា​សម្រស់ និង​ជា​ហ្វាម៉ាស៊ី ដែល​មាន​ដាក់​លក់​ផលិតផល​រាប់​រយ​មុខ អម​ដោយ​​អ្នកជំនាញ​​ និង​ឱសថការី​ ចាំ​ប្រឹក្សា​យោបល់​ជាមួយ​លោក​អ្នក មិនថា​ពាក់​ព័ន្ធ​ផលិតផល​សុខភាព ឬ​សម្រស់ឡើយ​។

បច្ចុប្បន្ន​ Guardian មាន​នៅ​សឹង្ហបុរី ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី វៀតណាម ប្រ៊ុយណេ និង​កម្ពុជា ដោយ​ត្រូវ​បាន​ដំណើរ​ការ​ក្រោម​ដំបូល​របស់ ឌី អេហ្វ អាយ ឡាក់​គី ដែល​ជា​ក្រុមហ៊ុន​មេ នៃ​ផ្សារ​ទំនើប​ ឡាក់គី និង​ឡាក់​គីព្រីម៉ៀម។

នៅកម្ពុជា Guardian មាន ៩ ទីតាំង​នៅភ្នំពេញ ដូចជា៖

  • សាខាផ្សារទំនើបសូរិយា
  • សាខាផ្សារទំនើបស៊ីធីម៉ល់
  • សាខាផ្សារទំនើបរតនាផ្លាសា
  • សាខា TK Avenue
  • សាខាExchange Square
  • សាខាទួលទំពូង
  • សាខាឈូកមាសផ្លាហ្សា
  • និងសាខាវិថី F&B នៃបុរីប៉េងហ៊ួតបឹងស្នោ។

កុំ​ភ្លេច​ណ៎ា! ទៅ​រក​ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព នៅ​ហាង​ Guardian ដែល​នៅ​ជិត​លោក​អ្នក​បំផុត ថា​មិន​ត្រូវ​អ្នក​អាច​ក្លាយ​ជា​ម្ចាស់​iPhone XS Max។ សម្រាប់​ព័ត៌មាន​បន្ថែម​សូមចូល​ទៅ​ផេក​ផ្លូវ​ការ​របស់​ Guardian Cambodia

ដោយ៖​ ដេត លីដា

អត្ថបទពេញនិយម