ងាយ​ៗ! វិធី​ធ្វើ “នំប៉័ង​សង់ខ្យា​ស្លឹក​តើយ” ឈ្ងុយ​ឆ្ងាញ់​ញ៉ាំ​ជក់​មាត់

  • 2018-10-18 10:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទិញ​នំប៉័ង​​សង់ខ្យា​ស្លឹក​តើយ​ញ៉ាំ​អត់? ចង់​ដឹង​អត់​ថា​ទឹក​សង់ខ្យា​ហ្នឹង​គេ​ធ្វើ​យ៉ាង​ម៉េច? អត់​ពិបាក​ទេ ថ្ងៃ​នេះ​កញ្ញា​នឹង​ចែក​រំលែក​អំពី​វិធី​ធ្វើ​នំប៉័ង​អាំង​ និង​សង់ខ្យា​ស្លឹក​តើយ សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ធ្វើ​វា​ញ៉ាំ​លេង​ដោយ​ខ្លួន​ឯង ឬ​មួយ​ក៏​ចង់​ធ្វើ​លក់​​ក៏​បាន​ដែរ។ ចង់​ដឹង​គ្រឿង​ផ្សំ​មាន​អ្វី​ខ្លះ ហើយ​វិធី​ធ្វើ​បែប​ណា សូម​តាមដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

គ្រឿង​ផ្សំ៖

១. នំប៉័ង​ហាន់​ជា​ ៤​ចំណែក

២. ទឹក​ស្លឹក​តើយ ១ចានគោម

៣. ទឹក​ដោះគោ​ស្រស់ ១ចាន​គោម​កន្លះ

៤. ស្ករស កន្លះ​កូន​ចាន

៥. ទឹក​ដោះគោខាប់ កន្លះ​កូន​ចាន

៦. អំបិល កន្លះ​ស្លាបព្រាកាហ្វេ

៧. ម្សៅ​ពោត កន្លះ​កូន​ចាន

៨. ពង​មាន់ ២​គ្រាប់

៩. ទឹក​ដោះ​គោ​ឆៅ​ តាម​ចូល​ចិត្ត

វិធី​ធ្វើ

ជំហាន​ទី​១៖ អាំង​នំប៉័ង

យក​ខ្ទះ​បើក​ភ្លើង​ល្មម ទុក​ឲ្យ​ក្ដៅ ហើយ​យក​នំប៉័ង​អាំង​រហូត​​ស្រួយ​ឡើង​ពណ៌​លឿង។  

ជំហាន​ទី​២៖ ធ្វើ​សង់ខ្យា​ស្លឹកតើយ

ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ក្នុង​ឆ្នាំង រួច​ហើយ​ចាក់​ទឹក​​ស្លឹកតើយ ស្ករ​ស ទឹក​ដោះ​គោ​ខាប់ អំបិល ម្សៅ​ពោត និង​ពង​មាន់​ចូល ហើយ​កូរ​ឲ្យ​ចូល​គ្នា។ បន្ទាប់​មក​បើក​ភ្លើង​ក្ដៅ​ល្មម ហើយ​កូរ​រហូត​ឡើង​ខាប់។ ដួស​ដាក់​ចាន ហើយ​ចាក់​ទឹក​ដោះ​គោ​ឆៅ​​បន្តិច​ដើម្បី​ឲ្យ​មាន​ពណ៌​ស្អាត រួច​អាច​ញ៉ាំ​ជាមួយ​នំប៉័ង​បាន​ហើយ។ បើ​អត់​មាន​នំប៉័ង​ អ្នក​ក៏​អាច​ញ៉ាំ​ជាមួយ​នំ​ផ្សេង​ៗ​ដូច​ជា​ចាខ្វៃ ឬ​នំ​ប៉ោង​បាន​ដែរ ទៅ​តាម​ចំណូល​ចិត្ត។ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ចុចអានបន្ត៖

ប្រភព៖ wongnai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម