មង្គលការ​ Zhao Liying និង​តួ​ថាងចេង បង្ហាញ​ថាស្រលាញ់​គ្នា​យូរ​​ក៏​មិន​ប្រាកដ​ថា​អាច​ដើរ​ជាមួយ​គ្នា​ដល់​ទី​បញ្ចប់​

  • 2018-10-18 02:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ឈាន​ដល់​មង្គល​ដ៏​ស្ងប់ស្ងាត់​ជាមួយ​តារា​សម្ដែង​ស្រី Zhao Li Ying តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Feng Shaofeng ធ្លាប់​មាន​ពេល​កម្សត់កម្រ​ជា​ សិល្បការិនី Ni Ni ដល់​ទៅ​​ជាង​៣​ឆ្នាំ តែ​ទី​បំផុត អ្នក​ដែល​លោក​ជ្រើស​ដើរ​ជាមួយ​ដល់​ទី​បញ្ចប់​ក៏​មិន​មែន​ជា​រូប​នាង។

Zhao Li Ying និង Feng Shaofeng ដែល​ទើប​​​ប្រកាស​ដំណឹង​រៀបការ
Feng Shaofeng និង Ni Ni ដែល​ជា​អតីតសង្សារ

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា​ថ្មី​ៗ​នេះ ពិភពសិល្បៈ​ចិន​ទាំង​មូល​បាន​កក្រើក​នៅ​ពេល​គូ​ស្នេហ៍​តារា​ជួរ​មុខ​គឺ តារា​សម្ដែង Feng Shaofeng និង Zhao Li Ying ប្រកាស​ថា​ពួក​គេ​បាន​ចុះ​​សំបុត្រ​អាពាហ៍ពិពាហ៍ និង​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់។ ពេល​បាន​ឮ​ព័ត៌មាននេះ អ្នក​គាំទ្រ​របស់​សិល្បករ​ទាំង​២​បាន​ជូន​ពរ​ពួកគេ​យ៉ាង​ភ្លូកទឹកភ្លូកដី។ តែ​មាន​មនុស្ស​ស្រី​គួរ​ឲ្យ​អាណិត​ម្នាក់​ដែល​​ត្រូវ​គេ​គាស់​ហៅ​ដែរ​នោះ​គឺ តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ Ni Ni។

Ni Ni

មូលហេតុ​ដែល​តួ​ស្រី​រឿង “17 Again” ត្រូវ​គេ​ស្វែងរក​ច្រើន​បំផុត​នោះ​គឺ អ្នក​ដែល​ធ្លាប់​ហែល​ឆ្លង​ទុក្ខ​លំបាក​ជាមួយ ប្រុស​ស្អាតវ័យ​៤០​ឆ្នាំ មិន​មែន Li Ying ឡើយ គឺ Ni Ni ទៅ​វិញ​ទេ។ តាម​នោះ​ដែរ តួ​​រឿង “ស៊ុន អ៊ូខុង” ចាប់​ផ្ដើម​មាន​មនោសញ្ចេតនា​ជាមួយ Ni NI នៅ​ដើម​ឆ្នាំ​២០១២ នៅ​ពេល​ដែល​អ្នក​ទាំង​២​មិន​ទាន់​ជា​តារា​ជួរ​មុខ​នៅ​ឡើយ។ នៅ​ក្នុង​កំឡុង​ពេល​នេះ ទាំង​លើ​បណ្ដាញ​សង្គម និង​ជីវិត​ខាង​ក្រៅ ពួក​គេ​តែង​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​សម្រាប់​គ្នា​ជា​និច្ច។ រាល់​ថ្ងៃ​ខួប​កំណើត​ ក៏​តែង​ចាំ​ម៉ោង​១២​យប់​ដើម្បី​ជូន​ពរ​គ្នា​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​​ក៏​ធ្លាប់​បាន​គិត​ដល់​មង្គលការ​តូច តែ​កក់ក្ដៅ​មួយ​ទៀត​ផង។ យ៉ាងណាមិញ មនុស្ស​គិត​មិន​ដល់​ទេវតា​គិត មាន​ជួប​គង់​មាន​បែក។ ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ នៅ​ពេល​អ្នក​ទាំង​២​សុទ្ធ​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​អស់​ហើយ គេ​ក៏​ចាប់​ផ្ដើម​ឃើញ​ថា ពួក​គេ​លែង​និយាយ​រក​គ្នា​លើ​បណ្ដាញ​សង្គម​ទៀត។ ចូលរួម​កម្មវិធី​តែ​១​ក៏​មិន​ថត​រូប​ជាមួយ​គ្នា បុគ្គលទាំង​២​សុទ្ធ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​រៀង​ខ្លួន។

ខែ​កក្កដា ឆ្នាំ​ដដែល តំណាង​របស់​សិល្បករ​ទាំង​២​បាន​ចេញ​មុខ​ប្រកាស​ថា តារា​ទាំង​២​បាន​ចែក​ផ្លូវ​គ្នា​ហើយ ដោយ​គំនិត​មិន​ចុះ​សម្រុង​គ្នា។ នៅ​ពេល​នោះ​ អ្នក​គាំទ្រ​បាន​សោកស្ដាយ​ជា​ខ្លាំង​ជាមួយ​មនោសញ្ចេតនា​​មួយ​ដែល​ដើរ​ជាមួយ​គ្នា​តាំង​ពី​កម្សត់​ដល់​ជោគជ័យ​រៀង​ខ្លួន។

ក្រោយ​បែក​គ្នា ២​ឆ្នាំ Ni Ni ក៏​មាន​មនោសញ្ចេតនា​ថ្មី​ជាមួយ តារា​សម្ដែង​ប្រុស Jing Boran តែ​មិន​បាន​យូរ​ប៉ុន្មាន​ក៏​បែក​គ្នា​ទៀត។ រីឯ Feng Shao Feng វិញ នៅ​ពេល​នេះ​បាន​រក​ឃើញ​សុភមង្គល​ថ្មី​របស់​ខ្លួន​ហើយ ដោយ​រៀបការ​ជាមួយ Zhao Li Ying។ ក្រោយ​ឃើញ​ហេតុការណ៍​នេះ ទស្សនិកជន​បាន​បញ្ចេញ​មតិ​ថា ពិត​ជា​មិន​អាច​មើល​ឃើញ​អ្វី​មុន​ពិត​មែន រាល់​ពាក្យ​ធ្លាប់​សន្យា​ជាមួយ​គ្នា ទោះ​ច្រើន​ប៉ុណ្ណា ស្មោះ​ស្ម័គ្រ​ប៉ុណ្ណា​ក៏​នៅ​តែ​បែក នៅ​ពេល​មនុស្ស​អស់​ចិត្ត​ហើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម