វិធីសាស្ត្រ​ចង​បេះដូង​មនុស្ស​ប្រុស​ឲ្យ​ស្រឡាញ់​អ្នក​កាន់​តែ​ខ្លាំងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

  • 2018-10-17 10:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្នក​ណា​ចង់​ស្រឡាញ់​គ្នា​ហើយ​បែក​គ្នា​វិញ​នោះ​ទេ តែ​ពេល​ខ្លះ​មក​ពី​ការ​មិន​យល់​ចិត្ត​គ្នា ការ​ខ្វះ​ខាត​ក្នុង​ការ​ចងចិត្ត​គាត់​ក៏​ថា​បាន។ ខាង​ក្រោម​នេះ​ជាវិធីសាស្ត្រ​​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចង​បេះដូង​មនុស្ស​ប្រុស​​បាន​ដោយ​ងាយ ៖​

១. បង្ហាញ​ក្ដី​ស្រឡាញ់​ដោយ​ផ្ដោត​សំខាន់​លើ​គាត់

មិន​មែន​មាន​តែ​មនុស្ស​ស្រី​ដែល​ដែល​ចង់​បាន​ការ​ស្រឡាញ់ និង​ការ​ផ្ដោត​អារម្មណ៍​ពី​មនុស្ស​ប្រុស ការពិត​គាត់​ក៏​ដូច​គ្នា។ គាត់​ចង់​ឲ្យ​អ្នក​បង្ហាញ​ពី​ការ​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​គាត់ ពេល​នៅ​ជាមួយ​គាត់​ផ្ដោត​សំខាន់​លើ​គាត់ មិន​មែន​អ្វី​ផ្សេង​ឡើយ។ ដូច្នេះ​គ្មាន​អី​ត្រូវ​ខ្លាច​ក្នុង​បង្ហាញ​ក្ដី​ទៅ​កាន់​គាត់​នោះ​ទេ។

រូបតំណាង

**២. ថែរក្សា​ខ្លួន​ឯង**

ទោះ​មាន​ដៃគូ ឬ​គ្មាន​ក៏​ដោយ​អ្នក​ត្រូវ​តែ​ចេះ​រក្សា​ខ្លួន​ឯង​បាន​ល្អ ជា​ពិសេស​រូប​សម្រស់​តែ​ម្ដង។ កុំ​គិត​ថា​ខ្លួន​ឯង​មាន​ដៃ​គូ​ហើយ​លែង​ខ្វល់ខ្វាយ​ពី​ខ្លួន​ឯង​នោះ ព្រោះ​បើ​អ្នក​បោះបង់​ខ្លួន​ឯង​ចោល​ថ្ងៃ​ណា​មួយ​គាត់​ក៏​អាច​បោះបង់​អ្នក​ចោល​ដូច​គ្នា។

៣. លើក​ទឹក​ចិត្ត​ថ្ងៃ​ដែល​គាត់​ទន់​ខ្សោយ​បំផុត

ការ​លើក​ទឹក​ចិត្ត​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ដែល​កំពុង​ជួប​បញ្ហា ដូច្នេះ​អ្នក​ត្រូវ​ចេះ​លើកទឹកចិត្ត ផ្ដល់​ភាព​កក់ក្ដៅ និង​ស្នាមញញឹម​ដែល​ជា​កម្លាំង​ចិត្ត​មួយ​ដល់​គាត់។ ពេល​នោះ​ហើយ​ភាព​ស្និទ្ធស្នាល ក្ដី​ស្រឡាញ់​របស់​អ្នក​នឹង​ជ្រាប​ដល់​បេះដូង​គាត់​ដោយ​មិន​ដឹង​ខ្លួន។

រូបតំណាង

៤. ផ្ដល់​ពេល​វេលា​ផ្ទាល់​ខ្លួន​ដល់​គាត់

កុំ​គិត​ថា​គាត់​ជា​សង្សារ​អ្នក​ គាត់​ត្រូវ​នៅ​ជាមួយ​អ្នក​គ្រប់ពេល ហើយ​អ្នក​មាន​សិទ្ធិ​បិទ​សេរីភាព​គាត់​នោះ។ មនុស្ស​​ប្រុស​ត្រូវ​ការ​ណាស់​សេរីភាព និង​ពេលវេលា​ផ្ទាល់​ខ្លួន ដូច្នេះ​ហើយ​អ្នក​គួរ​តែ​យល់ និង​ផ្ដល់​ពេល​ឲ្យ​គាត់​រីករាយ​តាម​របៀប​គាត់​ឲ្យ​បាន​ច្រើន។

៥. កុំ​ចូល​ចិត្ត​រករឿង លើក​កកាយ​រឿង​ដែល​នាំ​ឲ្យ​ឈ្លោះ​គ្នា

ស្នេហា​មិន​អាច​ចៀស​ផុត​ពី​ការ​ជួប​បញ្ហា​ឡើយ តែ​អ្នក​គួរ​តែ​ចេះ​ទប់​ចិត្ត ទប់​អារម្មណ៍​ខ្លះ​ទើប​ល្អ។ រឿង​ណា​ដែល​អ្នក​ឲ្យ​ទៅ​ផុត​គួរ​តែ​ឲ្យ​ទៅ កុំ​ព្យាយាម​រក​រឿង និង​លើកកកាយ​ពី​រឿង​តូច​ឲ្យ​មក​ជា​រឿង​ធំ​អី ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ស្នេហា​អ្នក។

៦. មាន​ការ​ Surprise គាត់​ខ្លះ​នៅ​ថ្ងៃ​ពិសេសៗ

មិន​មែន​មាន​តែ​នារី​ទេ​ដែល​ចង់​បាន​ការ Surprise ពី​មនុស្ស​ដែល​ខ្លួន​ឯង​ស្រឡាញ់ មនុស្ស​ប្រុស​ក៏​បែប​ហ្នឹង​ដែរ។ ការ Surprise ក្នុង​ឱកាស​ពិសេស​បែប​នេះ កាន់​តែ​ធ្វើ​ឲ្យ​គាត់​ស្រឡាញ់​អ្នក និង​មាន​អារម្មណ៍​ល្អ​ជាមួយ​គ្នា​កាន់​តែ​ខ្លាំង​ឡើង។

រូបតំណាង

ការ​ពិត​អ្វី​ដែល​យើង​ចង់​បាន​ពី​មនុស្ស​ប្រុស គឺ​គាត់​ចង់​បាន​ដូច​គ្នា គ្រាន់​តែ​គាត់​មិន​អាច​ងរង៉ក​ដូច​យើង​បាន​ទេ៕

ប្រភព៖ Spiceee ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម