ត្រឹម​​វ័យ​​១៨​ឆ្នាំ​​​​ សិស្ស​ប្រុស​​ម្នាក់​​​​​​កើត​មហារីក​ក្រពះ​​​​ស្លាប់ ដោយ​​សារ​​ញ៉ាំ​​មី​ស្រុះ​រាល់​​យប់

  • 2018-10-17 23:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មី​​ស្រុះ​​​​មាន​​​តម្លៃ​​​ថោក ចំណេញ​​ថវិកា​ពិត​មែន​​ប៉ុន្តែ​មិន​ល្អ​ចំពោះ​​សុខភាព​​ប៉ុន្មាន​ទេ។ តាមការ​​​ចុះ​​ផ្សាយ​​ព័ត៌មាន​របស់ World Of Buzz បាន​​​​និយាយ​ថា ក្មេង​​ប្រុស​​​វ័យ​​​១៨​​ឆ្នាំ​ម្នាក់ បាន​​ស្លាប់​​​​ដោយ​សារ​​កើត​​​ជំងឺ​មហារីក​ក្រពះ ព្រោះ​​​​បាន​ញ៉ាំ​​​​មី​​​​ស្រុះ​​​ជា​រៀង​រាល់​​​ថ្ងៃ​​។ ក្មេង​ប្រុស​ជនជាតិ​​តៃវ៉ាន់​រូប​នេះ មាន​​​ទម្លាប់​ញ៉ាំ​មី​ស្រុះ​​​​រាប់​យប់ ចាប់​​​តាំង​ពី​ពេល​​​រៀន​​នៅ​អនុវិទ្យាល័យ​មក​ម្ល៉េះ។

រហូត​​ឈាន​​ចូល​​ដល់​​សកលវិទ្យាល័យ​​ ​សុខភាព​​របស់​​​​​ក្មេង​ប្រុស​ម្នាក់​នេះ​ កាន់​​តែ​ធ្លាក់​​ដុន​ដាប​​ទៅ និង​មាន​សញ្ញា​​​ធ្ងន់ធ្ងរ​មួយ​​ចំនួន​ដូច​ជា ហើម​​ពោះ ក្អួត​​​ចង្អោរ ព្រម​ទាំង​ឈឺ​​ចុកចាប់​ពេញ​ក្រពះ​។ ​ស្ថាន​ភាព​​​​​​​​​សុខភាព វិវឌ្ឍ​ទៅ​រក​ភាព​យ៉ាប់យ៉ឺន​ពី​​មួយ​ថ្ងៃ​​ទៅ​មួយ​​ថ្ងៃ ទើប​​ឪពុក​​ម្តាយ​​របស់​គេ បាន​នាំ​ទៅ​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ ប៉ុន្តែ​​គួរ​​ឲ្យ​​ស្តាយ ​ជំងឺ​​ក្រពះ​បាន​​ឈាន​​ចូល​​ដំណាក់​​កាល​​មហារីក​​ចុង​ក្រោយ​បាត់​ទៅ​​ហើយ។ ​ក្មេង​ប្រុស​​នោះ​​​ក៏​​ស្លាប់​ បន្ទាប់​ពី​​​បាន​មួយ​​ឆ្នាំ​ក្រោយ​មក។

**តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​​ការពារ​​​ទប់​ស្កាត់​ ពី​​ជំងឺ​មហារីក​បាន?

​​​​​​​​​​​​​​​​​​លោក​​​វេជ្ជបណ្ឌិតGan ឯកទេស​ផ្នែក​ជំងឺ​មហារីក​បាន​​​​ណែនាំ​​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ត្រូវ​កាត់​​បន្ថយ​​ញ៉ាំ​​​សាច់​​ក្រក​​គ្រប់​​ប្រភេទ ​​​សាច់​អាំង​ឬ​​ចៀន​​ដែល​​ខ្លោច អាហារ​​ផ្អាប់​​យូរ ​មី​​​កញ្ចប់​...​ព្រោះ​​​​​របស់​ទាំង​នេះ ​ជា​មូលហេតុ​​​បណ្តាល​ឲ្យ​កើត​​ជំងឺ​​មហារីក។

​ចំណែក​​​​ឯ ​​​​​​​​​​​​​​​​​លោក​​​វេជ្ជបណ្ឌិត Lau ក៏​​បាន​​បន្ថែម​ទៀត​ថា ​​​ជំងឺ​មហារីក​​ក្រពះ​​​​​បង្ហាញ​សញ្ញា​​តិច​តួច​បំផុត​​ក្នុង​ដំណាក់កាល​ដំបូង ហេតុ​នេះ​ហើយ​បាន​ជា​ ៨០​%​នៃ​អ្នក​​ជំងឺ មិន​អាច​ព្យាបាល​​ទាន់​ពេល​​វេលា។

​យោង​​តាម​​ សមាគម​​ជំងឺ​មហារីក​​នៃ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា​​​​​ រោគ​សញ្ញា​​​ជំងឺ​មហារីក​ក្រពះ​​ក្នុង​ដំណាក់កាល​ដំបូង​មាន​ដូច​ជា៖

  • មិន​​សូវ​ឃ្លាន​​អាហារ

  • ស្រក​​ទម្ងន់​​ខុស​​ធម្មតា

  • ​​ចុក​ចាប់​ក្នុង​ពោះ

  • ក្នុង​ពោះ​​​​ដំណើរ​ការ​មិន​​ប្រក្រតី

  • ​មាន​អារម្មណ៍​ឆាប់​ឆ្អែត ទោះ​ញ៉ាំ​តិច​ក៏​ដោយ

  • ​ចុក​​ចុង​​​​ដង្ហើម ឬ​​ ក្រពះ​​ពិបាក​​រំលាយ​អាហារ

  • ​ក្អួត​​ចង្អោរ

  • ​មាន​​ឈាម​ក្នុង​លាមក។

ជា​ចុងក្រោយ​​ សង្ឃឹម​​ថា​អ្នក​ទាំង​អស់​គ្នា ​ចេះ​យក​ចិត្ត​ទុក​ដាក់​​​ថែរក្សា​​សុខភាព​ឲ្យ​បាន​ល្អ ជាពិសេស​​​​​ត្រូវ​ជៀសវាង​​កុំ​​ញ៉ាំ​មី​​ស្រុះ មី​កញ្ចប់​​ញឹក​ញាប់​ពេក៕

ចុចអានបន្ត៖

ប្រភព៖ worldofbuzz ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម