ត្រៀម​ចិត្ត​​ទៅ​ គូ​ស្នេហ៍​ស្រលាញ់​គ្នា​យូរ​ៗ​នឹង​ត្រូវ​ជួប​រឿង ៥​នេះ​ចៀស​មិន​ផុត

  • 2018-10-18 00:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់​គ្នា​ដំបូង​ៗ​អ្វី​​ៗ​ក៏​ផ្អែមល្ហែម ពេល​​ខឹង​គ្នា​ក៏​ប្រញាប់​តាម​លួង បង្ហោះ​រូប​ Sweet Sweet មិន​ដាច់ ដើរ​លេង​ជាមួយ​គ្នា​ញឹកញាប់... ប៉ុន្តែ​យូរ​ៗ​ទៅ​ក៏​តែង​មាន​ការ​ប្រែប្រួល​ខ្លះ​​ទាំង​ការ​ប្រែប្រួល​ល្អ និង​ការ​ប្រែប្រួល​ដែល​មិន​ល្អ។ ខាង​ក្រោម​នេះ​គឺ​ជា​​រឿង ៥​យ៉ាង​ដែល​គូ​ស្នេហ៍​ភាគ​ច្រើន​នឹង​អាច​ជួប​ប្រទះ​នៅ​ពេល​ពួក​គេ​ស្រលាញ់​គ្នា​កាន់​តែ​យូរ៖

រូបតំណាង

**១. គ្មាន​ពេល​វេលា​ឲ្យ​គ្នា**

ពេល​ខ្លះ​កាល​ដែល​យើង​ស្រលាញ់​គ្នា​យូរ​ទៅ វា​ក៏​អាច​មាន​រឿង​ព្រងើយ​កន្តើយ ឬ​ភ្លេច​យក​ចិត្ត​ទុក​ដាក់​ពី​គ្នា។ ភាគ​ច្រើន​ម្នាក់​ៗ​ខំ​ប្រឹង​ធ្វើ​ការងារ​រៀង​ៗ​ខ្លួន ដែល​នេះ​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​អ្នក​ក៏​គួរ​បែង​ចែក​ពេល​វេលា​ឲ្យ​សង្សារ​ខ្លះ​ដែរ។ ការ​ព្រងើយ​កន្តើយ​គឺ​ជា​បញ្ហា​ដែល​អាច​ឲ្យ​អ្នក​ម្ខាង​ទៀត​ចាប់​ផ្ដើម​ងាក​ទៅ​រក​អ្នក​ថ្មី ដូច្នេះ​ហើយ​​បើ​អ្នក​កំពុង​មាន​បញ្ហា​បែប​នេះ គួរ​ប្រញាប់​រក​វិធី​ដោះស្រាយ។

២. មាន​អារម្មណ៍​សង្ស័យ​កាន់​តែ​ច្រើន ថា​តើ​ខ្លួន​ឯង​ស្រលាញ់​គេ​មែន​ឬ​អត់?

នៅ​ពេល​ចាប់​ផ្ដើម​ស្គាល់​គ្នា​កាន់​តែ​ច្រើន យើង​នឹង​ដឹង​ថា​មាន​​យើង​មាន​ចំណុច​ខ្លះ​ៗ​ដែល​ផ្ទុយ​គ្នា​ពី​ដៃ​គូ ឬ​មិន​ពេញ​ចិត្ត​ចរិត​មួយ​ចំនួន​របស់​គេ។ ពេល​ខ្លះ​ក៏​ឈ្លោះ​គ្នា សូម្បី​តែ​រឿង​តូចតាច ហើយ​​ក៏​នឹក​ឃើញ​សំណួរ​មួយ​នេះ​មក​រហូត គឺ​សួរ​ខ្លួន​ឯង​ថា ហេតុ​អី​ខ្ញុំ​​ស្រលាញ់​មនុស្ស​បែប​នេះ​ទៅ​កើត?

៣. យក​ស្នេហា​របស់​ខ្លួន​ឯង​ទៅ​ប្រៀបធៀប​ស្នេហា​អ្នក​ដទៃ

នៅ​ពេល​ស្រលាញ់​គ្នា​កាន់​តែ​យូរ យើង​នឹង​ចាប់​ផ្ដើម​មើល​ឃើញ​ចំណុច​មិន​ល្អ​របស់​ដៃ​គូ​កាន់​តែ​ច្រើន ហើយ​ទំនាក់ទំនង​ក៏​មិន​សូវ​ជា​ផ្អែមល្ហែម​ដូច​មុន។ នៅ​ពេល​សំឡឹង​មើល​​មនុស្ស​ដែល​ទើប​ស្រលាញ់​គ្នា​ថ្មី​ៗ​ផ្អែមល្ហែម​នឹង​គ្នា ហើយ​ងាក​មក​គិត​ពី​គូ​ខ្លួន​ឯង​វិញ យើង​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍ច្រណែន​តែ​ម្ដង។

រូបតំណាង

៤. ភាព​ផ្អែមល្ហែម​កាន់​តែ​តិច

ពេល​វេលា​ផ្អែមល្ហែម គួរ​ឲ្យ​ស្រលាញ់​អី​​ក៏​លែង​មាន​អស់។ ពី​ដំបូង​ផ្អែមល្ហែម​ដាក់​គ្នា​សម្បើម​ណាស់ ប៉ុន្តែ​យូរ​ៗ​ទៅ​ក៏​​មាន​អារម្មណ៍​អៀន មិន​ហ៊ាន​បញ្ចេញ​ទៀត។

៥. មិន​ហ៊ាន​សម្រេច​ចិត្ត​បែក​គ្នា ព្រោះ​ស្ដាយ​ពេល​វេលា

គូ​ស្នេហ៍​ខ្លះ​ស្រលាញ់​គ្នា​យូរ​មក​ហើយ ហើយ​ក៏​មាន​អនុស្សាវរីយ​ជាមួយ​គ្នា​ជា​ច្រើន រហូត​មាន​អារម្មណ៍​សោកស្ដាយ​ប្រសិន​បើ​បញ្ចប់​វា​ទៅ​វិញ ស្ដាយ​ពេល​វេលា ស្ដាយ​អ្វី​ៗ​ល្អ​ៗ​ដែល​ធ្លាប់​មាន​ចំពោះ​គ្នា ទី​បំផុត​ក៏​មិន​ចង់​បែក​គ្នា ព្រោះ​គិត​ថា​យ៉ាង​ណា​ៗ​គេ​ក៏​ធ្លាប់​ល្អ​ជា​មួយ​យើង។

គូ​ស្នេហ៍​ណា​ក៏​អាច​ជួប​បញ្ហា​បែប​នេះ​ដែរ ដូច្នេះ​បើ​អ្នក​ពិត​ជា​ស្រលាញ់​គេ​ពិត​ប្រាកដ មិន​ចង់​បាត់បង់​គេ​ទេ គួរ​កុំ​បណ្ដោយ​ឲ្យ​បញ្ហា​នេះ​កើត​មាន​កាន់​តែ​ច្រើន តែ​ត្រូវ​ជំនួស​វិញ​ដោយ​ការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​រួម​គ្នា និង​យក​ចិត្ត​ទុក​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក។ ការ​ចេះ​តែ​ព្រងើយ​កន្តើយ​ ស្ងប់ស្ងាត់​ទៅ​ៗ នឹង​ធ្វើ​ឲ្យ​ស្នេហា​អ្នក​ស្លាប់​​ទៅដោយ​មិន​ដឹង​ខ្លួន ៕

ចុចអាន៖

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម