៧​យ៉ាង​​​​​បញ្ជាក់​ថា​​ អ្នក​ជា​​​​ "នារី​ផ្លែ​ម្នាស់"

  • 2018-10-17 07:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 485

ចន្លោះមិនឃើញ

- អ្វី​​ទៅ​ទើប​​ហៅ​ថា "នារី​ផ្លែ​​​ម្នាស់” ?

- តើ​អ្នក​​បាន​ក្លាយ​​ជា​ នារី​​ផ្លែ​ម្នាស់​​ដោយ​​​មិន​ខ្លួន​មែន​ទេ?

​​​​​​នៅ​លើ​ផ្លែ​​ម្នាស់​ ប្រៀប​​ដូច​ជា​មាន​មកុដ​​​​មួយ​​សម្រាប់​​ពាក់​ ប៉ុន្តែ​មិន​​ក្អេង​ក្អាង ចេះ​បន្ទាប​​​ខ្លួន សឹង​​រាប​ស្មើ​​ទៅ​​នឹង​​ដី​​ ។​ ចំណែក​​​​​​ឯ​​រូបរាង​​ខាង​ក្រៅ​របស់​​​វា​វិញ ​​​ត្បិត​​មិន​រលោង​​ស្រួល​កាន់​​បន្តិច​​មែន ប៉ុន្តែ​ខាង​ក្នុង​ បង្កប់​​ទៅ​ដោយ​​​ភាព​ទន់ភ្លន់​ផ្អែម​ល្ហែម​លាយ​ឡំ​ជាមួយ ប្រៀប​បាន​​​​​​នឹង​មនុស្ស​ស្រី ដែល​មាន​​មាត់​​រឹង ចរិត​ខាង​ក្រៅ​​កាច​​​ឆ្នាស​ ប៉ុន្តែ​មាន​ទឹក​​​​​​​​ចិត្ត​ល្អ​និង​ស្មោះ​ត្រង់​​ មិន​ចេះ​​​លាក់​ពុត។​​​​​​

ចង់​​ដឹង​​ថា អ្នក​ជា​​នារី​​ផ្លែ​ម្នាស់​​ពិត​​មែន​ឬ​យ៉ាង​​​ណា​ ​មាន​តែ​​​ចំណុច​​ខាង​ក្រោម​នេះ​​ប៉ុណ្ណោះ​​​​​​ ដែល​​​​អាច​​បង្ហាញ​យ៉ាង​​​​ច្បាស់។

១. អ្នក​​អាច​​ការពារ​បេះ​ដូង​របស់​​​​ខ្លួន​ឯង​បាន​យ៉ាង​ល្អិតល្អន់

ដូច​ជា​​​​ផ្លែ​ម្នាស់​​អីចឹង​ដែរ វា​មាន​សំបក​ក្រាស់​ ទុក​​សម្រាប់​​ការពារ​​ខ្លួន​ ​ឯ​អ្នក​វិញ​​ក៏​មាន​​​​​របង​​រឹង​​មាំ​មួយ ទុក​​​​ការពារ​បេះដូង​​​​​​​​និង​​​​ខ្លួន​ឯង​ មិន​ឲ្យ​រង​ឥទ្ធិពល​អាក្រក់​​​ពី​​អ្នក​ដទៃ។ អ្នក​មាន​សមត្ថភាព​​​​គ្រប់គ្រាន់ ​​ក្នុង​ការ​ទប់​​ស្កាត់ មិន​ឲ្យ​​​​​​​មនុស្ស​​ខិលខូច​ មក​​ជាន់​ឈ្លី​​បេះដូង​​ដាច់​​ខាត។

២. អ្នក​​បោះ​ជំហាន​​ទៅមុខ​ ប្រកប​​ដោយ​ភាព​​​ជឿជាក់

​អ្នក​មាន​ជំនឿ​​​មុត​មាំ​​លើ​​​ខ្លួន​​ឯង អាច​​ដោះស្រាយ​រាល់​ពេល​ជួប​​បញ្ហា​ ​មិន​​ខ្លាច​​​​​ក្នុង​​​ការ​​តតាំង​ជាមួយ​នឹង​ឧបសគ្គ​គ្រប់​បែប​យ៉ាង​​​​។ អ្នក​​មាន​​​ជំហរ​ជាក់លាក់ ទោះ​​អ្នក​ផ្សេង​​​​ព្យាយាម​​ចង់​យក​​តម្រាប់​​តាម​ ក៏​មិន​ងាយ​​​​ដូច​ដែរ។​​

៣. ខាង​ក្រៅ​​​​​ក្តៅ​​បន្តិច ប៉ុន្តែ​ខាង​ក្នុង​​​​​​ត្រជាក់

មាន​ន័យ​​​ថា​​​​​​ បើ​​​មើល​លើ​​​​​ឫកពា​ខាង​ក្រៅ គេ​​​​​ឯង​​ច្បាស់​​ជា​គិត​ថា​អ្នក​​កាច​​ឆ្នាស​​ម៉ឺងម៉ាត់​ តែ​ការ​ពិត​​ទៅ​​​​​​​ចរិត​ពិត​គឺ​​ចេះ​​ទន់​​ភ្លន់​ផ្អែមល្ហែម​ ចិត្ត​ល្អ ចូល​ចិត្ត​ជួយ​គេ គ្រាន់​តែ​​មិន​សូវ​​​ចេះ​​សម្តែង​​​ ម្ល៉ោះ​​ហើយ​បើ​​​នរណា​​បាន​​​រាប់​អាន​​អ្នក​​យូរ​ទើប​​​ដឹង​​​​​​​​ថា​ជា​មនុស្ស​បែប​ណា។

៤. អ្នក​​​មាន​ចំណុច​ពិសេស​មួយ​ប្លែក​ពី​​​មនុស្ស​​​ដទៃ

ពិតណាស់ អ្នក​​ខុស​ប្លែក​ពី​​មនុស្ស​​ដទៃ​​នៅ​ជុំវិញ​ខ្លួន។ ចំណុច​​នេះ​​​​ហើយ ​​​បង្ហាញ​ថា​​អ្នក​មាន​លក្ខណៈ​​ពិសេស​​និង​ទាក់​​ទាញ។ អ្នក​ផ្សេង​​ក៏​​ចង់​ដឹង​ណាស់​ដែរ​ ​ថា​តើ​មូលហេតុ​អ្វី​ទើប​​បាន​ជា​អ្នក​​​​​​ពិសេស​​ខុសគេ​​​​ដូច្នេះ​​? ប៉ុន្តែ​​នេះ​​​​​​​​​​ជា​អាថ៌​កំបាំង​​ពិបាក​​បរិយាយ​ ព្រោះ​អ្នក​មាន​​​វា​​តាំង​ពី​​កំណើត​មក​​​​ម្ល៉េះ។

៥. ចិត្ត​ល្អ ប៉ុន្តែ​មិន​ល្ងង់​ឲ្យ​គេ​​បោក​​ប្រើ

​មាន​​ទឹក​​​ចិត្ត​​ល្អ​​​​​ពិត​មែន ​​​ប៉ុន្តែ​​កុំ​ចង់​​​បោក​​ប្រើ ឬ​​​​ក្រឡា​ឲ្យ​​សោះ គ្មាន​ថ្ងៃ​ទៅ​​រួច​នោះ​ទេ​។ បើ​​​​​មាន​នរណា​ហ៊ាន​​ធ្វើ​​​អាក្រក់​​ដាក់ អ្នក​​​មិន​​នៅ​​ស្ងៀម​​ដាច់​ខាត។ អ្នក​អាច​​រក​វិធី​​តបត ដោយ​ភាព​​ឆ្លាត​វ័យ។

៦. អ្នក​តែង​តែ​តស៊ូ​​ដើម្បី​​សម្រេច​​គោលដៅ

អ្នក​មាន​គោល​ដៅ​​​ពិត​​ប្រាកដ និង​​​មាន​ភាព​​​តស៊ូ​​​អត់​ធ្មត់​​ដើម្បី​​ឈោង​​ចាប់​​យក​​វា​ឲ្យ​បាន។ ទន្ទឹម​គ្នា​នឹង​ការ​​​​​​​​​ខិត​​ខំ​ប្រឹង​​​ប្រែង អ្នក​ក៏​ជា​មនុស្ស​ពូកែ​ស្រមើស្រមៃ មាន​ភាព​ច្នៃ​​ប្រឌិត​​​និង​ទេព​​កោសល្យ​ខ្ពស់។

៧. អ្នក​ចូលចិត្ត​លំហែ​កាយ​​នៅ​​​​ឆ្នេរ​សមុទ្រ

អ្នក​​ស្រលាញ់​ការងារ ប៉ុន្តែ​​បើ​​​​​​មាន​ពេល​ទំនេរ​​​លំហែ​កាយ ​ឆ្នេរ​​​​​​​​​​​​​​​​សមុទ្រ​​ជា​ជម្រើស​ទី១​​​​​សម្រាប់​អ្នក ព្រោះ​​​​​​​អ្នក​ចូល​ចិត្ត​​ស្រូប​​យក​​​​ខ្យល់​អាកាស​បរិសុទ្ធ ស្តាប់​​សំឡេងទឹក​រលក ដើម្បី​​​​​ឲ្យ​ខួរក្បាល​​​​បាន​សម្រាក​និង​ធូរស្រាល បន្ទាប់​ពី​​រវល់​​​​​​​​​​​​ជាមួយ​​ការងារ​​ឥត​ឈប់​ឈរ។ អ្នក​ជឿជាក់​ថា ការ​​​​​​​​​​​​​​​​បង្កើត​ភាព​​សប្បាយ​​រីករាយ​​​ពិត​​ជា​សំខាន់​ណាស់ ដើម្បី​ជំរុញ​ការងារ​​ឲ្យ​លូត​​​​​​​​​​​លាស់​​​​រីកចម្រើន​​តទៅ​មុខ​ទៀត។

​សរុប​​សេចក្តី​មក ​​នារី​​ផ្លែម្នាស់​​​មាន​​​​គុណ​​សម្បត្តិ​ជា​ច្រើន​មិន​គួរ​ឲ្យ​ជឿ បើ​​អ្នក​​ស្ថិត​ក្នុង​​​នារី​​ប្រភេទ​នេះ គួរ​​​តែ​មាន​មោទនភាព​​​ចំពោះ​​​ខ្លួន​​​​​ឯង​៕

ចុចអានបន្ត៖


ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអីុ