មាន​តែ​ប្រពន្ធ​ទេ​ដែល​​ស្រលាញ់​អ្នក​ស្មោះ… ប្រុស​ៗ​គួរ​មើល​ឲ្យ​ដល់​ចប់!

  • 2018-10-16 07:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រពន្ធ​អាច​មិន​មែន​ជា​មនុស្ស​ស្រី​ទន់ភ្លន់ មិន​មែន​ជា​មនុស្ស​ស្រី​ក្មេង​ដែល​មាន​សម្រស់​ស្រស់​ស្អាត មិន​ចេះ​ផ្អែមល្ហែម មិន​ប្រសប់​យក​ចិត្ត​ប្ដី​​ដូច​ជា​​ស្រី​កំដរ​ដែល​ប្ដី​ទើប​តែ​បាន​ជួប​នោះ​ឡើយ ម្ល៉ោះ​ហើយ​បាន​ជា​ស្វាមី​មួយ​ចំនួន​ចេះ​តែ​មាន​អារម្មណ៍​នឿយណាយ ធុញទ្រាន់។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គេ​​តែង​និយាយ​ថា​គ្មាន​ស្រី​ឯណា​ល្អ​ស្មើ​នឹង​ប្រពន្ធ?

វីដេអូ​ឃ្លីប​បែប​អប់រំ​ខាង​ក្រោម​នេះ​នឹង​អាច​ផ្ដល់​ចម្លើយ​​ឲ្យ​អ្នក​បាន តាម​រយៈ​ការ​ប្រៀបធៀប​គ្នា​រវាង​ប្រពន្ធ និង​ស្រី​កំណាន់​របស់​ប្តី។ ទស្សនា​ពី​ដំបូង​អ្នក​នឹង​មាន​អារម្មណ៍​ថា​វា​កំប្លែង​​គួរ​ឲ្យ​ចង់​សើច និង​យល់​ថា​ប្រពន្ធ​ជា​មនុស្ស​ស្រី​គួរ​ឲ្យ​ធុញ​ទ្រាន់ ប៉ុន្តែទស្សនា​ឲ្យ​ដល់​ចប់ អ្នក​នឹង​ដឹង​​ថា​វា​បង្កប់​អត្ថន័យ​យ៉ាងណា៖

មនុស្ស​ប្រុស​ទាំង​ឡាយ​ដែល​គិត​ចង់​មាន​ស្រី ឬ​កំពុង​មាន​ស្រី សូម​គិត​ផង ថា​ប្រពន្ធ​របស់​អ្នក​បាន​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ​ដើម្បី​អ្នក? កាល​ពី​មុន​ នាង​មាន​រាង​ស្អាត ផាត់​មុខ​លាប​ក្រចក​ឡើង​ស្អាត ប៉ុន្តែ​ពេល​នេះ​ នាង​គ្មាន​ពេល​មើល​ថែ​ខ្លួន​ឯង​ទៀត​ទេ ដោយ​រវល់​តែ​បោក​ខោ​អាវ ដាំបាយ ធ្វើ​ម្ហូប មើល​ថែកូន មើល​ថែ​ទាំ​ឪពុក​ម្ដាយ​ចាស់​ៗ​ផង។ នៅ​ពេល​រៀបការ​អ្នកបាន​ស្បថ​ថា នឹង​ធ្វើ​ឲ្យ​នាង​មាន​ក្ដី​សុខ​មួយ​ជីវិត ចុះ​ពេល​នេះ​អ្នក​ធ្វើ​បាន​ទេ?  

កុំ​មាន​ស្រី ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​ខូច​ចិត្ត។ ប្រពន្ធ​របស់​អ្នក​មិន​បាន​ជាប់​សាច់​ឈាម​អ្វី​ជាមួយ​អ្នក​នោះ​ទេ ប៉ុន្តែ​នាង​ព្រម​លះបង់​គ្រប់​យ៉ាង​ដើម្បី​អ្នក។ នោះ​ក៏​ព្រោះ​តែ​ក្ដី​ស្រលាញ់។ បើ​អ្នក​​បំផ្លាញ ជាន់​ឈ្លី​ទឹក​ចិត្ត​របស់​នាង វា​ក៏​មិន​មាន​អ្វី​ចម្លែក​ដែរ​ដែល​នាង​ជ្រើសរើស​ចេញ​ពី​ជីវិត​អ្នក។ សូម​មើល​ថែ​នាង​ឲ្យ​បាន​ល្អ ព្រោះ​នាង​​គឺ​ជា​មនុស្ស​ដែល​សក្ដិសម​បំផុត​នឹង​ទទួល​បាន​ការ​តបស្នង​បែប​ហ្នឹង ៕

ចុចអានបន្ត៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម