​ដឹង​អត់​ថា​​​​​​​​ក្នុង​​វ៉ាលី​​របស់​​អ្នក​បម្រើការ​​លើ​យន្តហោះ ​​​​ចាំបាច់​​​​​​ត្រូវ​​មាន​​អ្វី​​​ខ្លះ?

  • 2018-10-16 03:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ដូច​​ដែល​អ្នក​ទាំង​​អស់​​​បាន​​ដឹង​​ស្រាប់​​​​ហើយ​ថា បាហុនិការ​​​ (អ្នក​បម្រើ​ការ​លើ​យន្តហោះ) តែង​​ស្លៀក​ពាក់​​​ឯកសណ្ឋាន​​ដោយ​មាន​​របៀប​​រៀប​​​រយ​ល្អ។ របស់​​​សំខាន់​មួយ​ទៀត​ដែល​​បាហុការ​​ខ្វះ​​មិន​បាន​នោះ​ គឺវ៉ាលី​​ផ្ទាល់​​ខ្លួន​​​​​​​​​​មួយ​​​ត្រៀម​​​​​​​សម្រាប់​​​ពេល​​បំពេញ​​ការងារ។ ដើម្បី​ឲ្យ​​ដឹង​​កាន់​តែ​​ច្បាស់ កញ្ញា ​​​​​​ អ៊ីល ច័ន្ទពេជ្រលក្ខិណា ជាបាហុនិការ​​​​នៅ​​ក្រុម​ហ៊ុន​អាកាសចរ​មួយ​​​​កន្លែង​ បាន​មក​​​បង្ហើប​​ប្រាប់ មក​កាន់​​វិបសាយ "កញ្ញា"​ ពី​​​របស់​​របរ​​ចាំបាច់​​​​​​​ដែល​មាន​នៅ​ក្នុង​​វ៉ាលី។

សម្ភារៈ​​​​​​ដែល​​​ត្រូវ​​​​យក​​តាម​​​​​ខ្លួន​​ ក្នុង​​អំឡុង​ពេល​​ហោះ​ហើរ​​នោះ​​មាន​​​ដូច​ជា៖​​​​​

  • ឯកសារ​ពាក់ព័ន្ធ​​មួយ​​ចំនួន​​​រួម​មាន​លិខិត​​ឆ្លង​​ដែន អត្តសញ្ញាណប័ណ្ណ​ លុយ...

  • ទូរសព្ទដៃ​​​

  • សម្លៀកបំពាក់​​​​​​​​​​​ឯកសណ្ឋាន​​​សម្រាប់​បាហុនិការ​ទុក​​បម្រុង

  • ​សម្លៀក​​​បំពាក់​​​ទូទៅ​​​ទុក​​បម្រុង

  • ស្បែក​ជើង

  • ពិល

  • ឆ័ត្រ

  • កាបូប​​សម្រាប់​​ដាក់​គ្រឿង​ Make Up

  • សៀវភៅ​មួយ​ក្បាល​និង​​​​ប៊ិច​មួយ​​ដើម

  • ព្រម​ទាំង​​​សម្ភារៈ​មួយ​​​ចំនួន​ទៀត។​​

​មូល​​​ហេតុ​​​​​ដែល​​​​បាហុនិការ ​​ត្រូវ​តែ​​មាន​​​សម្ភារៈ​ទាំង​នោះ​​​​ក្នុង​វ៉ាលី ព្រោះ​​​​​​វា​ជា​​ច្បាប់​មួយ​​​និង​​​​​​​ដើម្បី​ត្រៀម​​​​​​ខ្លួន​​​​​រួច​​​រាល់​​​ក្នុង​ករណី​​ដែល​​​អាកាសធាតុ​​មិន​ល្អ​​ជា​ដើម​ យន្ត​​ហោះ​នឹង​​​ចុះ​​ចត​​​បណ្ដោះ​​អាសន្ន​នៅ​ព្រលាន​​ណាមួយ៕​​​

ចុចអានបន្ត៖

​​​​​​​​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម