ចង់​ដឹង​ថា​សង្សារ​ជាសុភាពបុរស​ ឬអត់មើល ១៣ ចំណុច​នេះ ហើយទី ១២ ច្បាស់​បំផុត

  • 2018-11-09 14:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភាព​បុរស ពេល​នៅ​ជិត​មនុស្ស​ស្រី​តែង​មាន​សញ្ញា​ទាំង​នេះ។ បើ​បែប​នេះ ស្រី​ៗ​ពិតជា​សំណាង​ខ្លាំង​ណាស់​ហើយ ដែល​អាច​មាន​មនុស្ស​ប្រុស​ល្អ​យ៉ាង​នឹង​ជា​សង្សារ៖

១.មាន​ភាព​ស្មោះត្រង់៖ សុភាព​បុរស​តែងតែ​ប្រាប់​ការ​ពិត​ដល់​ដៃគូ​ជានិច្ច។ គាត់​ចេះ​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​គាត់​ដោយ​មិន​គេចវេះ​អ្វី​ទាំងអស់ មាន​តែ​មនុស្ស​ស្មោះត្រង់​ទេ ដែល​ហ៊ាន​ទទួល​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។

រូបតំណាង

**២.គាត់​រង់ចាំ​មនុស្ស​ទាំង​អស់​មុន​ពេល​ញ៉ាំ**៖ នេះ​មាន​ន័យ​ថា​គាត់​មិន​ទទួល​អាហារ​អ្វី​ទាំងអស់​មុន​មនុស្ស​មក​មិន​ទាន់​គ្រប់​ក្នុង​ពិធី​ជប់លៀង។ នេះ​បង្ហាញ​ថា​គេ​ជា​សុភាពបុរស​ពិត​ប្រាកដ គឺ​ចេះ​គិត​ដល់​អារម្មណ៍​អ្នក​ដទៃ និង​មាន​ភាព​អត់ធ្មត់។

៣.មិន​មើល​អ្នក​ដទៃ​ក្នុង​ក្រសែភ្នែក​មុតមាំ៖ សុភាព​បុរស​ពិត​តែងតែ​​មិន​បង្ក​ការ​ភ័យខ្លាច ឬ​គំរាមកំហែង​​អ្នក​ដទៃ​ដោយ​ក្រសែភ្នែក​មុតមាំ។

៤.មិន​គិត​ពី​បញ្ហា​លើ​គ្រែ៖ បុរស​ពិបាក​នឹង​ទប់អារម្មណ៍​ពេល​នៅ​ជិត​មនុស្ស​ស្រី។ តែ​បើ​សង្កេត​ឃើញ​ថា​មនុស្ស​ប្រុស​ដែល​យើង​ណាត់​ជួប​នោះ គ្មាន​ជ្រួលជ្រើម ឬ​បន្លំ​ចង់​ប៉ះពាល់​ខ្លួនប្រាណ​ពេល​នៅ​ជិត បញ្ជាក់​បាន​ថា​គាត់​ពិតជា​ gentleman។

រូបតំណាង

៥.រក្សា​ពាក្យ​សន្យា៖ មាន​តែ​មនុស្ស​ប្រុស​ពិត​ៗ​ទេ ដែល​ខំ​ពុះពារ​ឧបសគ្គ​ច្រើន​រាប់​មិន​អស់ ដើម្បី​តែ​មក​បំពេញ​ពាក្យ​សន្យា​ដែល​បាន​និយាយ​ជាមួយ​យើង។

៦.មាន​ជំនឿ​មុតមាំ៖ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គេ​នៅ​តែ​មាន​ជំនឿ ទាំង​ដែល​អ្នក​ដទៃ​ទៅ​និយាយ​មិន​ល្អ​ពី​យើង​ច្រើន​អនេក។

៧.ចិត្តល្អ៖ បើ​សង្កេត​ឃើញ​ថា​នៅ​តាម​ផ្លូវ​មាន​ទុរគត​ជន ហើយ​គាត់​ចុះ​ទៅ​ធ្វើ​អំណោយ​ទាន​បន្តិចបន្តួច នោះ​ហើយ​ជា​បុរស​ពិត។

៨.មិន​ដែល​ឲ្យ​នរណា​ម្នាក់​រង់ចាំ៖ បុរស​ដ៏​ល្អ​គឺ​ត្រូវ​ចេះ​បែងចែក​ពេល​វេលា​ច្បាស់លាស់​គ្រប់​កិច្ចការ​ជានិច្ច ហើយ​បែប​នេះ​ទើប​គេ​ធ្វើ​អ្វី​មួយ​មិន​ដែល​យឺតយ៉ាវ និង​មិន​ឲ្យ​នរណា​ម្នាក់​រង់ចាំ​ជាដាច់ខាត។

៩.ការពារ​សុវត្ថិភាព​អ្នក៖ បើ​ពេល​នៅ​ជិត គេ​តែង​ជួយ​ការពារ​ពី​សុវត្ថិភាព និង​មិន​ឲ្យ​បុរស​ដទៃ​មក​បន្លំ​ប៉ះពាល់​ខ្លួន​យើង ​ប្រភេទ​នោះ​ទើប​សម​ជា​ មនុស្ស​ប្រុស​ពិត​ៗ។

១០.ផ្ដល់​អាទិភាព៖ សុភាព​បុរស​ពិត ពេល​ឃើញ​មនុស្ស​ចាស់​ជរា ឬ​ក្មេង​ គេ​តែងតែ​ផ្ដល់​កន្លែង​អង្គុយ​ទៅ​អ្នក​ដទៃ​បែបនេះ​ជានិច្ច។

១១.ជា​អ្នក​ចំណាយ​គ្រប់​យ៉ាង៖ មនុស្ស​ប្រុស​បែប​នេះ​ហើយ ដែល​ជា​ទី​ប៉ងប្រាថ្នា​នៃ​នារី​គ្រប់រូប។

១២.បើក​ទ្វារ​ជូន​យើង៖ គ្រប់​ពេល​ចេញចូល​ដោយ​ឆ្លងកាត់​ទ្វារ គេ​តែងតែ​បើក​ជូន​យើង​ជាប់​រហូត។

១៣.តែងតែ​ប្រើ​ពាក្យ «សូម» «អរគុណ»៖ កម្រ​មាន​បុរស​ដែល​និយាយ​ពាក្យ​នេះ​រហូត​ណាស់ តែ​បើ​មាន​នោះ​គេ​ជា​សុភាព​បុរស ព្រោះ​សម្ដី​បែប​នេះ​គឺ​ផ្ដល់​កិត្តិយស និង​ការ​គោរព៕

រូបតំណាង

ចុចអាន៖កុំ​ឲ្យ​គេ​ថា​យើង​សាំ មនុស្ស​ស្រី​សម័យ​នេះ​ត្រូវ​​បោះ​ចោល​ចរិត៤​យ៉ាង​

ប្រភព៖ Peacequarters ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម