រឿង​ស្មុគស្មាញ​ទាំង​នេះ​ហើយ​ដែល​បញ្ជាក់​ថាធ្វើ​ជា​មនុស្ស​ធំ​គឺ​មិន​ងាយ​ស្រួល​ទេ

  • 2018-10-15 22:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​​ឈាន​ចូល​វ័យ​​​ជំទង់​ហើយ​ អ្វី​ៗ​ក៏​ប្រែប្រួល​ខុស​ពី​មុន​ដែរ​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ បញ្ហា​កាន់​តែ​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ហត់​មែន​ទែន។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​​គួរ​ឲ្យ​ធុញ​មួយ​ចំនួន​ដែល​​យើង​​ត្រូវ​ឆ្លង​កាត់​ពេល​ធំ​​ពេញ​រូប​ពេញ​រាង​ឡើង៖

​១. ត្រូវ​ប្រឈម​នឹង​អារម្មណ៍​គ្រប់​យ៉ាង

​​​ឪពុក​ម្ដាយ​ស្ដី​ឲ្យ​ក៏​ច្រើន​ជាង​មុន​ព្រោះ​យើង​ធំ​ហើយ​ ត្រូវ​រៀន​ទទួល​ខុស​ត្រូវ​។​ ការងារ​សាលា​ ឬ ការងារ​នៅ​កន្លែង​ធ្វើ​ការ​ក៏​មក​ជា​ហូរហែ​ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​រឿងស្នេហា​តែ​ម្ដង។

២. មិន​​និយាយ​សោះ​ក៏​​ខុស​ ពេល​និយាយ​ទៅ​ក៏​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​

ហេតុ​ផល​សំខាន់​ក៏​ព្រោះ​តែ​យើង​​ទើប​តែ​ឈាន​ចូល​យុវវ័យ​ ​​នៅ​ខ្វះ​បទ​ពិសោធន៍​ច្រើន។ ស្ថិត​ក្នុង​វ័យ​ជំទង់​បែប​នេះ​មិន​និយាយ​សោះ​ក៏​មិន​ល្អ និយាយ​ច្រើន​​ទៅ​ក៏​មនុស្ស​ចាស់​មិន​សូវ​​ឲ្យ​តម្លៃ​ដែរ។ ពិបាក​មែន​ទែន!

៣. ត្រូវ​គេ​បង្អាប់​រឿង​ពូកែ Drama

​ចំពោះ​រឿង​ចេះ​ Drama ជាង​មុន​នេះ​គឺ​តែង​កើត​ឡើង​ទូទៅ​សម្រាប់​ក្មេង​ស្រី​ៗ​ទៅ​ហើយ​ ប៉ុន្តែ​​ទោះ​បែបនេះ​ក្ដី​ក៏​ជៀស​មិន​រួច​ពី​ត្រូវ​អ្នក​ជុំ​វិញ​បង្អាប់​ដែរ។

៤. បើ​កម្ពស់​ខុស​ខ្នាត​វិញ​ ត្រៀម​ត្រូវ​គេ​បាញ់​ឲ្យ​ហើយ​ទៅ

​ដល់​វ័យ​ជំទង់​ បើ​កម្ពស់​សមរម្យ​មិន​អី​ទេ​តែ​បើ​មួយ​ក្រុម​ខុស​គេ​តែ​ឯង​នោះ​ប្រាកដ​ជា​ត្រូវ​គេ​បាញ់​ស្ពឹក​មិន​ខាន។

៥.​ ចេះ​អៀន​

រូប​រាង​ផ្លាស់​ប្ដូរ​អារម្មណ៍​ក៏​ផ្លាស់ប្ដូរ​ដែរ។ រឿង​ដែល​ពី​មុន​ធ្លាប់​ធ្វើ​មិន​ខ្វល់​ពី​នរណា​នោះ​ឥឡូវ​ត្រូវ​តែ​ប្រយ័ត្ន​ព្រោះ​ស្រួល​មិន​ស្រួល​អាច​ខ្មាស​គេ​បាន។

៦. មក​រដូវ

ពេល​មក​ម្ដង​ៗ​ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ។ មែន​ទេ​ស្រី​ៗ​?

៧. ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​ឯកា

វា​ហាក់​ដូច​ជា​អ្វី​ៗ​កំពុង​ធ្លាក់​មក​លើ​ស្មា​យើង​​ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម​​នឹង​ខ្លួន​ឯង​មែន​ទែន​ព្រោះ​ធ្វើ​អ្វី​ៗ​មិន​បាន​ល្អ​សោះ។

នេះ​ហើយ​ជា​អារម្មណ៍​ពេល​ធំ​ឡើង​ដែល​អ្វី​ៗ​មិន​ដូច​មុន​​ទេ​។ នឹក​ៗទៅ​ជួន​កាល​ក៏​ចង់​វិល​ទៅ​នៅ​ជា​​ក្មេង​វិញ​ដែរ​ព្រោះ​មិន​បាច់​ខ្វល់​នឹង​អ្វី​ច្រើន​៕

ចុ​ចអាន៖ កុំ​ឲ្យ​គេ​ថា​យើង​សាំ មនុស្ស​ស្រី​សម័យ​នេះ​ត្រូវ​​បោះ​ចោល​ចរិត៤​យ៉ាង​

ប្រភព៖ thelist ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម