ស្នេហា​​របស់​យុវវ័យ​បច្ចុប្បន្ន​ ច្រើនតែ​បែកគ្នា​ដោយសារ​កត្តា ៧ យ៉ាង​នេះ

  • 2018-10-15 11:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជាច្រើន​សង្កេត​ឃើញ​ថា ស្នេហា​សម័យ​នេះ​ងាយ​នឹង​ជួប​ការ​បែកបាក់​គ្នា​ទៅ​វិញ​ណាស់។ ដោយសារ​តែ​កត្តា​ច្រើន​យ៉ាង ប៉ុន្តែ​ ៧ យ៉ាង​នេះ​សំខាន់​​ណាស់ ហើយ​យុវវ័យ​មួយ​ចំនួន​ទទួល​ស្គាល់​ថា​បាន​ព្រាត់ប្រាស​គ្នា​ដោយសារ​វាមែន៖

១.ដោយសារ​ជន​ទី ៣៖ ព្រោះ​តែ​ការ​លួចលាក់​មាន​អ្នក​ទី ៣ ធ្វើឲ្យ​គូស្នេហ៍​ជាច្រើន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ទាំង​ឈឺចាប់។ នេះ​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​មនុស្ស​ដើរ​ដល់​ផ្លូវ​បំបែក។

រូបតំណាង

**២.ព្យាយាម​យក​ឈ្នះ​រាង​ខ្លួន**៖ គូស្នេហ៍​ដែល​ប្រកាន់​ជំហ​បែប​នេះ ពិតជា​មិន​អាច​ស្រលាញ់​គ្នា​បាន​យូរ​ឡើយ។ ព្រោះ​ម្ខាង​ៗ​សុទ្ធតែ​ចង់​ឈ្នះ ដោយ​ភ្លេច​គិត​ថា​ការ​មាន​ស្នេហា គឺ​មនុស្ស​ពីរ​នាក់​ព្យាយាម​យល់​ពី​គ្នា អត់ឱន និង​សម្រប​តាម​គ្នា​ទៅ​វិញ​ទៅ​មក។

៣.មិន​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញទៅមក៖ ភាព​ជឿជាក់​គឺ​ជា​មូលដ្ឋានគ្រឹះ​នៃ​សេចក្ដី​ស្រឡាញ់ តែ​មនុស្ស​ឥឡូវ​មិន​សូវ​ជា​ទុក​ចិត្ត​គ្នា​ទេ ទើប​ស្នេហា​មិន​បាន​គង់វង្ស​យូរអង្វែង។

៤.មិន​បំភ្លេច​ស្នេហា​ចាស់៖ បើ​ជ្រុល​ជា​បែកគ្នា ហើយ​មក​ចាប់ដៃ​អ្នក​ថ្មី​ហើយ​គួរតែ​បំភ្លេច​ចោល​អ្វី​ៗ​ទាំងអស់​ទៅ​ដែរ ព្រោះ​បើ​អ្នក​មិន​ភ្លេច គូស្នេហ៍​ថ្មី​ក៏​នឹង​ត្រូវ​ដើរចេញ​ពី​ជីវិត​អ្នក​ទៀត​ដែរ។ ម្យ៉ាង​អ្នក​ខ្លះ​យក​អ្នក​ថ្មី ដើម្បី​ទុក​បញ្ឈឺ​អ្នក​ចាស់​ប៉ុណ្ណោះ។

៥.គ្រួសារ​មិន​បើក​ចិត្ត​ទទួល​យក៖ និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺ​គ្រួសារ​មិន​ពេញចិត្ត ទើប​អ្នក​ខ្លះ​មិន​អាច​កាន់ដៃ​គ្នា​ចូល​ដល់​ថ្ងៃ​ពិសេស​តែម្ដង។

៦.មិន​ទម្លាប់​មាន​អ្នក​ខ្វាយខ្វល់​ច្រើន៖ អ្នក​ខ្លះ​មិន​ចូលចិត្ត​ឲ្យ​មាន​អ្នក​ដទៃ​មក​ខ្វាយខ្វល់​ពី​ជីវិត​គេ​ច្រើន ទើប​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​អន់​ចិត្ត រហូត​ដល់​សម្រេច​ចិត្ត​បែក​តែម្ដង។

៧.ល្អ​ចំពោះ​គ្នា​តែ​លើក​ដំបូង៖ ភាព​ផ្អែមល្ហែម​មិនមែន​មាន​តែ​គ្រា​ដំបូង​ឡើយ តែ​គួរ​ធ្វើ​ជា​រៀង​រហូត​ទើប​ដៃគូ​មិន​គិត​ថា មាន​ស្នេហា​មិន​ឯកា៕

រូបតំណាង

ចុចអាន៖មនុស្ស​ប្រុស ៤ ប្រភេទ​​ដែល​ស្រីៗគួរ​តែ​ដក​ខ្លួន​​ចេញឲ្យ​បាន​លឿន មុន​ពេល​ប្រើ​ពាក្យ​ថា​«ស្ដាយ​ក្រោយ»

អត្ថបទ៖ ទ្រី រ៉ាវី