មនុស្ស​ស្រី​ណា​ក៏​មិន​ចង់​ជួប​! ៤​ចំណុច​បញ្ជាក់​ថា​​អ្នក​មាន​ប្ដី ក៏​ដូច​អត់​ប្ដី

  • 2018-10-15 08:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី ថ្ងៃ​រៀបការ​គឺ​​ជា​ការ​ចាប់​ផ្ដើម​​​សុភមង្គល​​​នៃ​ជីវិត​គ្រួសារ​ថ្មី​ដែល​ខ្លួន​តែងតែ​ទន្ទឹង​រង់ចាំ​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ប្រុស​មួយ​ចំនួន​ ពួកគាត់​មិន​បាន​គិត​បែប​នោះ​ទេ។ គាត់​​​​ភ្លេច​ថា​ខ្លួន​បាន​រៀបការ​រួច ភ្លេច​ពាក្យ​សម្បថ​ដែល​​​នឹង​​បំពេញ​​តួនាទី​ជា​ប្ដី​ល្អ​ ហើយ​បែរ​ជា​ធ្វើ​ខ្លួន​ដូច​ជា​មនុស្ស​​ប្រុស​នៅ​លីវ​ទៅ​វិញ​។ ខាង​ក្រោម​នេះ​ហើយ​ជា​សញ្ញា​ទាំង​៤​យ៉ាង​​ដែល​បញ្ញាក់​ថា​ទោះ​អ្នក​រៀបការ​ហើយ​ក្ដី តែ​បែរ​ជា​​រស់នៅ​​ដូច​មនុស្ស​ស្រី​គ្មាន​ប្ដី​ទៅ​វិញ​៖​

១. គាត់​មិន​សូវ​មក​ផ្ទះ​

ពេល​យប់​គាត់​មិន​សូវ​ចូល​ផ្ទះ​។ បើ​មិត្តភក្ដិ​ហៅ​ចេញ​ក្រៅ​ដាច់​យប់ គាត់​ព្រម​ទៅ​ដោយ​មិន​ខ្វល់​សុំ​ការ​អនុញ្ញាត​ពី​អ្នក​។ ទោះ​បី​ជា​គាត់​មាន​គម្រោង​​​ដើរ​លេង​​តាម​ខេត្ត​ឆ្ងាយ ឬ​​ចេញ​ក្រៅ​ប្រទេស​ ក៏​គាត់​មិន​ដែល​ប្រាប់​អ្នក​ឲ្យ​ដឹង​​មុន​​ ឬ​នឹក​ចង់​បបួល​អ្នក​ទៅ​​ជាមួយ​ទេ​។​

២. រវល់​ខ្លាំង​

គាត់​អាច​ងប់​ជា​មួយ​ការងារ​ ​ការ​លេង​​ហ្គេម លេង​​កីឡា​ ​ ឬ​ការ​កំសាន្ត​ផ្ទាល់​ខ្លួន​​ផ្សេងៗ​ខ្លាំង​រហូត​​ចំណាយ​ពេល​វេលា​លើ​ពួក​​វា​ទាំង​ស្រុង​។ អ្នក​មិន​មែន​ជា​ជម្រើស​ទី​មួយ​របស់​គាត់​។ គាត់​​ក៏​មិន​បាន​ផ្ដល់​ភាព​សំខាន់ ឬ​ខ្វល់ខ្វាយ​​ពី​វត្តមាន​អ្នក​ជា​ប្រពន្ធ​ដែរ​។​

៣. គាត់​មិន​ស្មោះត្រង់​

គាត់​ជា​ព្រាន​នារី តែងតែ​​ក្បត់​សេចក្ដី​ទុក​ចិត្ត​របស់​អ្នក​។ ទោះ​បី​វា​ត្រឹម​តែ​ជា​​ការ​ចាប់​អារម្មណ៍​ធម្មតាៗ​​ ដោយ​ចោល​ភ្នែក ឬ​ផ្ដោះផ្ដង​​ពាក្យ​សម្ដី​លែបខាយ​ក៏​ដោយ ក៏​វា​នៅ​តែ​ជា​ការ​ក្បត់​ផិត​ ព្រោះ​គាត់​មិន​មែន​នៅ​លីវ​ដូច​ពី​មុន​ទេ​។ មាន​ប្ដី​​ប្រភេទ​នេះ ប្រពន្ធ​​ប្រាកដ​ជា​រស់​នៅ​ដូច​ធ្លាក់​នរក​ទាំង​រស់​អញ្ចឹង​។​​

៤. គាត់​​មិន​បាន​​ស្រឡាញ់​អ្នក​

គាត់​ប្រហែល​​​ធ្លាប់​ស្រឡាញ់​អ្នក​ពី​មុន រួច​អស់​ចិត្ត​ស្រឡាញ់​​ក្រោម​ពេល​រស់នៅ​ជាមួយ​គ្នា ឬ​គាត់​មិន​បាន​ស្រឡាញ់​អ្នក តែ​យល់ព្រម​រៀបការ​ដោយសារ​ហេតុផល​អ្វី​មួយ​។ កាលណា​គាត់​មិន​បាន​ស្រឡាញ់​អ្នក គាត់​គ្រាន់​តែ​បំពេញ​តួនាទី​ជា​ប្ដី​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​។ អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ឯកោ ដោយសារ​ភាព​សោះកក្រោះ​របស់​គាត់​ជា​មិន​ខាន​​ ៕

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម