លេស​ទាំង​ ១៣​ ដែល​ស្រីៗ​តែង​ប្រើ​នៅ​ពេល​​ចង់​ទិញ​ខោអាវ​ស្បែក​ជើង​ថ្មី

  • 2018-10-15 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ចូល​ចិត្ត​ណាស់​រឿង​ដើរ​ទិញ​អីវ៉ាន់​ជា​ពិសេស​គឺ​ខោអាវ​ស្បែក​ជើង​នេះ​តែ​ម្ដង។​ ទោះ​បី​ជា​មាន​ពេញ​ទូរ​ហើយ​ក៏​ដោយ​ ក៏​ស្រី​ៗ​នៅ​តែ​មិន​ស្កប់​ស្កល់​ ហើយ​តែង​តែ​រអ៊ូ​ថា​គ្មាន​អ្វី​ស្លៀក​ពាក់​រហូត​។​ ទាំង​នេះ​គឺ​ជា​លេស​ដែល​​ស្រីៗ​ចូលចិត្ត​ប្រើ​ ពេល​ចំណាយ​លុយ​ទិញ​អីវ៉ាន់​ដែល​ខ្លួន​ចង់​បាន៖

១.​ ខោអាវ​ឬ​ស្បែក​ជើង​នេះ​ គួរ​តែ​ទិញ​ទុក​ព្រោះ​វា​មិន​រើស​ពណ៌​ឬ​ម៉ូត​ខោអាវ​ទេ​អាច​ពាក់​បាន​គ្រប់​ពេល​គ្រប់​កម្មវិធី។​

២.​ ស្បែក​ជើង​មួយ​គូនោះ​ពណ៌​ដូច​ខោអាវ​ ខ្ញុំ​ទើប​ទិញ​អាទិត្យ​មុន​។​ បើ​ពាក់​វា​ជា​ឈុត​មើល​ទៅ​ស្រស់​ស្អាត​ណាស់។

៣.​ មួយ​ឈុត​នេះ​ហើយ​ ដូច​តួ​ក្នុង​រឿង​កូរ៉េ​អញ្ចឹង​ កំពុង​ពេញ​និយម​ខ្លាំង​ណាស់។​

៤.​ ទិញ​ឲ្យ​ហើយ​ទៅ​ បន្តិច​ទៀត​ លែង​មាន​ម៉ូត​នេះ​ហើយ។​

៥.​ ទិញ​ទុក​ទៅ​ កុំ​ឲ្យ​ដល់​ពេល​ត្រូវ​ទៅ​ណា​អត់​មាន​អី​ពាក់​ ហើយ​ជួន​កាល​រក​ទិញ​មិន​បាន​ទៀត។​

៦.​ ទិញ​ទៅ​បើ​ពាក់​​​មិន​ត្រូវ​ ចាំ​សេង​ឲ្យ​បង​ឬ​ប្អូន​ស្រី​ ត។​

៧.​ ទិញ​ទៅ​ទាន់​គេ​បញ្ចុះ​តម្លៃ។​

៨.​ ខាន​ទិញ​ខោអាវ​យូរ​ ហើយ​ឡើង​អស់​អី​ស្លៀក​។​ ស្លៀក​ដដែលៗ​ មើល​ទៅ​ឡើង​សាំ​ លែង​ស្អាត​ហើយ។​

៩.​ មួយ​កំប្លេ​នេះ​សាច់​ស្អាត​ ត្រជាក់​ស្រួល​ណាស់​ ស្រូល​ស្លៀក។​

១០.​ ខ្ញុំ​មាន​ស្បែក​ជើង​កែង​ ១០​គូរ​មែន​ តែ​អត់​មាន​ពណ៌​នេះ​ទេ។​

១១.​ ថ្ងៃ​នេះ​ ទើប​បើក​ប្រាក់​ខែ​ ទិញ​ទៅ​ទុក​ថា​ជូន​កាដូ​ឲ្យ​ខ្លួន​ឯង​ដែល​ខំ​ធ្វើ​ការ។​

១២.​ អា​ស្បែក​ជើង​មួយ​គូរ​ទិញ​ថ្ងៃ​មុន​ហ្នឹង​មាន​គេ​ពាក់​ដូច​ អញ្ចឹង​ហើយ​ត្រូវ​ការ​ទិញ​ថ្មី​ ព្រោះ​អត់​ចូល​ចិត្ត​ពាក់​ដូច​គ្នា​ទេ។​

១៣.​ ទិញ​ខោ​អាវ​គ្រាន់​បើ​ជាង​ទិញ​អី​ញ៉ាំ​ ព្រោះ​គ្មាន​សល់​អី​ ហើយ​ថែម​ទាំង​ឡើង​ទម្ងន់​ទៀត។​

ប្រភព៖ Cosmopolitan ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម