កូន​ប្រសា​អគ្គនាយក Samsung ត្រូវ​សង្ស័យ​មាន​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​តួ​រឿង F4 កូរ៉េ

  • 2018-10-15 05:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក Lim Woo Jae អតីត​អគ្គនាយក​សហព័ន្ធ Samsung ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ទូរសព្ទ​ទៅ​តារា​សម្ដែង​ស្រី Jang Ja Yeon ៣៥​ដង​មុន​ពេល​នាង​សម្លាប់​ខ្លួន។

រឿង​រ៉ាវ​ប៉ូលិស​សម្រេច​ចិត្ត​ស៊ើបអង្កេត​មូលហេតុ​នៃ​ការ​សម្លាប់​ខ្លួន​របស់​អតីត​តារា​សម្ដែង​ស្រី​កូរ៉េ Jang Ja Yeon ឡើង​វិញ​បាន​ធ្វើ​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល​មាន​អំណាច​ជា​ច្រើន​នៅ​កូរ៉េ។ ថ្មី​នេះ​បំផុត លោក Lim Woo Jae អតីត​អគ្គនាយក​របស់​ក្រុមហ៊ុន Samsung អេឡិចត្រូនិក ហើយ​ក៏​ជា​អតីត​កូន​ប្រសា​របស់​អគ្គនាយក Samsung ផង​នោះ​ត្រូវ​បាន​គេ​ហៅ​ទៅ​សួរ​ចម្លើយ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាង​លើ។

ប៉ុស្តិ៍ MBC បាន​ឲ្យ​ដឹង​ថា លោក និង​តារា​អភ័ព្វ​ខាង​លើ​បាន​មាន​ទំនាក់ទំនង​នឹង​គ្នា​តាំង​ពី​ឆ្នាំ​២០០៨ និង​បាន​ទូរសព្ទ​ឲ្យ​គ្នា​ចំនួន​៣៥​ដង តែ​លោក​បាន​បដិសេធ​ថា បាន​ត្រឹម​ជួប​នាង​នៅ​ពិធី​ជប់លៀង​មួយ ហើយ​គ្មាន​ទំនាក់ទំនង​អ្វី​ទាំង​អស់។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​គេ​កោះ​ហៅ​ម្ដង​ទៀត​ដើម្បី​ស៊ើបសួរ​ឲ្យ​បាន​ច្បាស់។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Lim Woo Jae និង​កូន​ស្រី​ច្បង​របស់​សហព័ន្ធ Samsung បាន​រៀបការ​នឹង​គ្នា​នៅ​ឆ្នាំ​១៩៩៩ ហើយ​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​២០១៤ មាន​ន័យ​ថា​​លោក​អាច​បាន​ទាក់ទង​នឹង​តារា​ខាង​លើ​ពេល​មិន​ទាន់​លែងលះ​ប្រពន្ធ​ដាច់​ស្រេច៕

ចុចអាន៖

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម