បាត់​មុខ Fan Bingbing, Yang Mi ក្លាយ​ជា​តារា​ឯក​ក្នុង​កម្មវិធី​សប្បុរសធម៌​ធំ​បំផុត​ចិន

  • 2018-10-15 04:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អវត្តមាន​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​ស្រី​ជួរ​មុខYang Mi ក្លាយ​ជា​បុគ្គល​លេច​ធ្លោ​បំផុត​ក្នុង​កម្មវិធី​រៃ​អង្គាស​លុយ​របស់​ទស្សនាវដ្ដី Bazzar។

កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​តុលា​មុន​នេះ កម្មវិធី​រៃ​អង្គាស​ប្រាក់​សប្បុរសធម៌​ធំ​បំផុត​របស់​រង្វង់​សិល្បៈ​ចិន រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី​ Bazzar ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ៊ឹកធឹក​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដោយ​មាន​ការ​រួម​ពី​សំណាក់​សិល្បករ និង​សិល្ប​ការិនី​ជា​ច្រើន​រូប។

ខុស​ពី​ឆ្នាំ​មុន​ៗ ដែល​កំពូល​តារា​សម្ដែង​ស្រី Fan Bingbing តែងក្លាយ​ជា​អ្នក​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​គេ​បំផុត​នោះ នៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​រឿង​អាស្រូវ​គេច​ពន្ធ​របស់​ខ្លួន ធ្វើ​ឲ្យ​នាង​មិន​បាន​ចូលរួម​ក្នុង​កម្មវិធី​ឡើយ។ ផ្ទុយ​មក​វិញ តារា​ស្រី​ដែល​ក្លាយ​ជា​រាជិនី​កម្រាល​ព្រំ​ក្រហម​ឆ្នាំ​នេះ​នោះ​គឺ ស្រី​ស្អាត​កូន​១ Yang Mi។ តួ​រឿង "Eternal Love” ស្លៀក​រ៉ូប​ពណ៌​សាច់​វែង​អូស​ដី រំលេច​ដោយ​គ្រឿង​អលង្ការ​រាប់​លាន​ដុល្លារ​​ធ្វើ​ឲ្យ​នាង​មើល​ទៅ​មិន​ខុស​ពី​ម្ចាស់ក្សត្រី​មួយ​រូប​នោះ​ឡើយ។ ក្រៅ​ពី​ Yang Mi ក៏​មាន​តារា​ប្រុស​ស្រី​ជាច្រើន​រូប​ទៀត​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម