តារា​ចម្រៀង​ស្រី KPOP ៩​រូប​ដែល​ស្គម​ខ្លាំង​បំផុត អ្នក​ស្គម​ជាង​គេ​ទម្ងន់​តែ​៣៧​គីឡូ

  • 2018-10-14 03:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ដឹង​ថារូបរាង​ស្គម​ស្ដើង​ទើប​ពេញ​និយម​នៅ​ក្នុង​ភព​សិល្បៈ​ចម្រៀង​កូរ៉េ  តែ​មាន​ករណី​ខ្លះ តារា​ស្រី KPOP បាន​ស្គម​ដល់​ថ្នាក់​​ប្រកាស​អាសន្ន។

ដោយ​សម្រប​តាម​ចំណង់ចំណូល​ចិត្ត​របស់​អ្នក​គាំទ្រ​អាស៊ី​ភាគ​ច្រើន តារា​ចម្រៀង ជា​ពិសេស​គឺ​ស្រី​តែង​ត្រូវ​សម្រក​ទម្ងន់​ឲ្យ​ស្ដើង​បំផុត​តាម​ដែលអាច​ធ្វើ​ទៅ​បាន។ យ៉ាងណាក្ដី ពេល​ខ្លះ​ស្រី​ស្អាត​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​រាង​ស្គម​ហួស​កំរិត​របស់​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វិធី​សម្រក​គី​ឡូ​របស់​ពួក​គេ​ក៏​មិន​ល្អ​សម្រាប់​សុខភាព​ដែរ ពោល​គឺ​ពួក​គេ​មិន​បាន​សម្រក​ទម្ងន់​ដោយ​ការ​ហាត់​ហូបចុក​ធម្មតា​ហើយ​ហាត់​ប្រាណ​នោះ​ទេ គឺ​អត់​ឃ្លាន​មិន​បរិភោគ​អ្វី​តែ​ម្ដង។ ទោះ​រង​ការរិះគន់​មិន​តិច​ក៏​ដោយ តែ​ពួក​គេ​នៅ​តែ​បន្ត​វិធី​សាស្ត្រ​នេះ។

ខាង​ក្រោម​នេះ​គឺ​ជា​តារា​ស្រី​ដែល​ស្គម​ខ្លាំង​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ​ ដោយ​តារា​ដែល​ស្គម​បំផុត​នោះ​គឺ​តារា​ចម្រៀង Sandara Park ដែល​ទម្ងន់​ត្រឹម​៣៧​គីឡូ​ប៉ុណ្ណោះ ជាមួយ​កំពស់​១.៦០ម៕

១. Yoona (SNSD)

២. Rose (Black Pink)

៣. Lizzy (After School)

៤. Dara (2NE1)

៥. Sunmi (Wonder Girls)

៦. Yujin (CLC)

៧. Hajung (1NB)

៨. Yukyung (Elris)

៩. Hyoeun (Stellar)

ចុចអាន៖ធ្លាយ​រឿង Song Hye Kyo ចិន ឈ្លោះ​គ្នា​យក​កាំបិត​ចាក់​ប្ដីរយះខ្នង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម