វ៉ា​មុខ Angelababy, Dilraba ក្លាយ​ជា​រាជិនី​បក្សី​មាស​ជំនាន់​ទី​១២​ជា​ផ្លូវ​ការ

  • 2018-10-14 03:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​វ័យ​ក្មេង​ចិន Dilraba បាន​ក្លាយ​ជា​បុគ្គល​ដែល​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​បំផុត​លើ​បណ្ដាញ​សង្គម​ចិន​កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​តុលា​កន្លង​ទៅ​នេះ ក្រោយ​ពេល​បាន​ក្លាយ​ជា​រាជិនី​បក្សី​មាស​ជំនាន់​ទី​១២​ផ្លូវការ។

ក្រោយ​រយៈ​ពេល​បោះឆ្នោត​ជា​ច្រើន​សប្ដាហ៍ នៅ​ទី​បំផុត តំណែង​រាជិនី​បក្សី​មាស​នៃ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ទូរទស្សន៍​ចិន​ក៏​បាន​ធ្លាក់​លើ​តារា​សម្ដែង​ស្រី​វ័យ​ក្មេង​កំពុង​ឡើង​កូដ Dilraba។ មុន​នោះ​ដែរ អ្នក​គាំទ្រ​របស់​ស្រី​ស្អាត​នេះ និង​អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Angelababy ស្ទើរ​តែ​ស៊ី​សាច់ហុត​ឈាម​គ្នា​លើ​អ៊ីនធឺណិត​ត្បិត ពួក​គេ​គិត​ថា​ម្ខាង​ៗ​សុទ្ធ​តែ​ឥត​ស័ក្ដិសម​នឹង​តំណែង​នេះ។

ទោះ​បី​ជា​សមត្ថភាព​សម្ដែង​មិន​ទាន់​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​ក្ដី តែ​ជាមួយ​នឹង​ចំនួន​អ្នក​គាំទ្រ​ជាង​៣០​លាន​នាក់​របស់​ខ្លួន តួ​រឿង "Internal Love” បាន​វ៉ាមុខ​គូ​ប្រកួត​ដោយ​ងាយ​ស្រួល​ និង​ក្លាយ​ជា​រាជនីបក្សី​មាស​ជំនាន់​ទី​១២​របស់​ពាន "Golden Bird Award” ដោយ​ជោគជ័យ។ នៅ​ក្នុង​តំណែង​នេះ​ដែរ ស្រី​ស្អាត​វ័យ​២៦​ឆ្នាំ​បាន​រាំ​បើក​ឆាក​ឲ្យ​កម្មវិធី​ឆ្នាំ​នេះ​ផង​ដែរ។ សម្រស់​របស់ Dilraba ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មិន​ចាញ់​តារា​រៀមច្បង​ជំនាន់​មុន​ៗ​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជិនី​បក្សី​មាស​ជំនាន់​មុន​ៗ​រួម​មាន៖ Liu Yifei, Zhao Liying, Li Xiaolu, Liu Shishi និង Tang Yan ជា​ដើម។ តំណែង​រាជិនី​នេះ​ត្រូវ​បាន​ជ្រើស​ឡើង​ជា​រៀង​រាល់​២​ឆ្នាំ​ម្ដង៕

ចុចអាន៖ធ្លាប់​តែ​​ត្រូវ​គេ​សរសើរ​ថា​ក្មេង​ជាង​វ័យ​ តែ​ចាន់ចាវ​​ពេល​នេះ​ចាប់​ផ្ដើម​ចាស់​មែន​ទែន​ហើយ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម