មិត្តភ័ក្ដិ​ខ្លះ​មាន​សង្សារ​ ខ្លះ​រៀប​ការ​ហើយ​ តែ​ពេល​មើល​មក​ខ្លួន​ឯង​វិញ....

  • 2018-10-13 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​យើង​គេ​មាន​សង្សារ ​ហើយ​ក៏​រៀប​ការ ​​បន្ទាប់​មក​ក៏​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្ដី​សុខ​ ស្ដាប់​ទៅ​គួរ​ឲ្យ​រីករាយ​ណាស់​មែន​ទេ? ចំណែក​យើង​វិញ​គឺ​នៅ​តែ​បរាជ័យ​រឿង​ស្នេហា​ នៅ​តែ ​Single និង​ Forever alone។

សម្រាប់​ស្រី​ៗ​ បើ​អ្នក​កំពុង​គិត​បែប​នេះ​​គួរ​តែ​បញ្ឈប់​ទៅ​ព្រោះ​មិត្ត​យើង​​មិន​ប្រាកដ​ថា​​បាន​សុខ​​ជាង​យើង​ទេ៖

១. គួរ​គិត​ពី​អ្វី​ដែល​យើង​មាន​៖ គ្មាន​ស្នេហា​ដូច​មិត្ត​យើង​មែន​ តែ​យើង​មាន​ចំណេះ​ មាន​ការងារ​ពិត​ប្រាកដ​អាច​ចិញ្ចឹម​ខ្លួន​បាន​​ និង​មាន​សេរីភាព​ដើរហើរ​បាន​តាម​ចិត្ត​ចង់។ យើង​គួរ​រីករាយ​នឹង​រឿងទាំង​នេះ។

២. កុំ​ស្មាន​ថា​ជីវិត​មិត្ត​យើង​ដែល​រៀប​ការ​ហើយ​ប្រសើរ​ជាង​យើង៖ រៀប​ការ​ ឬមាន​កូន​ហើយ​មិន​មែន​បាន​ន័យ​ថា​ជីវិត​កាន់​តែ​សប្បាយ​នោះ​ទេ។​ ថា​មិន​ត្រូវ​ គឺ​មិត្ត​យើង​ទៅ​វិញ​ទេ​ដែល​ច្រណែន​នឹង​សេរីភាព​យើង​នោះ។

៣. យើង​នៅ​មាន​ពេល​សម្រេច​ក្ដី​ប្រាថ្នា​របស់​ខ្លួន​ឯង៖ ប្រឹងប្រែង​បន្ត​ទៀត​ សម្រេច​អ្វី​ដែល​យើង​ប៉ង​សិន​ ស្នេហា​នឹង​មក​តាម​ក្រោយ។​

៤. ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​យើង​ជានិច្ច៖ ទោះ​បី​គេ​មាន​គ្រួសារ​ហើយ​ក៏​ដោយ​ គេ​ក៏​នៅ​តែ​ស្រឡាញ់​យើង​ដូច​តែ​យើង​ស្រឡាញ់​គេ​ដែរ​ទេ។ កុំ​យក​ហេតុផល​មាន​គ្រួសារ​​ធ្វើ​ឲ្យ​មិត្តភាព​ឃ្លាត​ឆ្ងាយ​ឲ្យ​សោះ៕

អាន៖ ស្រី​ៗ​គួរ​ដឹង​​ចំណុច​ទាំង ​៤​​ នេះ​ ដើម្បី​​ជោគជ័យ​​រឿង​ស្នេហា​នាពេលអនាគត​

អាន៖ អ៊ីចឹងតើបានស្រីឆ្លាតៗក្រនឹងមានស្នេហា

ប្រភព៖ Youqueen ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម