មិន​ប្រយ័ត្ន​មិន​បាន​ទេ! ពេល​មាន​ផ្ទៃ​ពោះ ស្ត្រី​ត្រូវ​ចៀសវាង​ការងារ​ផ្ទះ​ទាំង​នេះ

  • 2018-10-14 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំឡុង​ពេល​មាន​ផ្ទៃ​ពោះ គឺ​ជា​ពេល​វេលា​ដែល​មនុស្ស​ស្រី​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត ជា​ពិសេស​ការ​ថែ​ទាំ​ថ្នម​ខ្លួន ក៏​ដូច​ជា​ចំណី​អាហារ​ផ្សេង​ៗ។ ការងារ​មួយ​ចំនួន ជា​ពិសេស​ការងារ​ផ្ទះ​ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ​​ខាង​ក្រោម​នេះ គួរ​តែ​ផ្អាក​ ទុក​ឲ្យ​គ្រួសារ​អ្នក​ធ្វើ​ជំនួស​វិញ​ទៅ ព្រោះ​វា​នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ៖

១. ការងារ​សម្អាត​ដែល​ត្រូវ​ប្រើ​ជាតិ​គីមី

ចៀស​វាង​ការងារ​ផ្ទះ​ផ្សេង​​ៗ​ដែល​មាន​ពាក់ព័ន្ធ​សារធាតុ​គីមី​ពុល និង​របស់​ដែល​មាន​ក្លិន​អាក្រក់។

២. ការ​សម្អាត​ដោយ​ប្រើ​ម៉ាស៊ីន​បូម​ធូលី

ការ​សម្អាត​បែប​នេះ​អាច​បង្ក​​​ការ​ឈឺ​ខ្នង​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទូទៅ​តែង​តែ​មាន​ស្រាប់ កើត​មាន​​កាន់​តែ​ខ្លាំង។

៣. បោក​ខោ​អាវ​

ការ​ខំ​ប្រឹង​ឈោង ឬ​ឱន​ងើប​ច្រើន​គឺ​មិន​ល្អ​ឡើយ​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ ដូច្នេះ​យក​ល្អ​​គួរ​ទុក​ការងារ​ទាំង​នេះ​ឲ្យ​ស្វាមី​អ្នក​ធ្វើ​ជំនួស​វិញ​ទៅ។

៤. សម្អាត​​កន្លែង​សត្វ​ចិញ្ចឹម

មេរោគ​ដែល​មាន​ក្នុង​លាមក​សត្វ​ចិញ្ចឹម​ ជា​ពិសេស​សត្វ​ឆ្មា អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

៥. សម្អាត​វាំង​នន និង​ពិតាន

ការ​សម្អាត​នៅ​កន្លែង​ខ្ពស់​ៗ​ដែល​ត្រូវ​ត​ជណ្ដើរ​ឡើង​បែប​នេះ ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពិបាក​ទប់​លំនឹង​​ និង​ងាយ​ប្រឈម​គ្រោះថ្នាក់​បំផុត។

៦. លើក​ ស្ពាយ ឬ​យួរ​របស់​ធ្ងន់​ៗ

កុំ​ស្ពាយ​របស់​លើ​ខ្នង​ធ្ងន់​ៗ​ពេក ហើយ​ត្រូវ​ប្រយ័ត្ន​ និង​បន្ទន់​ជង្គង់​​ពេល​ឱន​យក​អីវ៉ាន់​ផ្សេង​ៗ កុំ​ឱន​ទៅ​ទាំង​ជំហរ ៕

ចុចអាន៖

ប្រភព៖ fabiosa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន