​​ចាក់​ដោត​តិច​ៗ... ១១​រូបភាព​ទម្លាយ​រឿង​ពិត​របស់​មនុស្ស​​ស្រី​អត់សង្សារ

  • 2018-10-12 07:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​នៅ​ម្នាក់​ឯង​​​អាច​ពិសេស​ជាង​ការ​មាន​សង្សារ​ទៅ​ទៀត ព្រោះ​នេះ​ជា​​អំឡុង​ពេល​តែ​មួយ​គត់​ក្នុង​ជីវិត​ដែល​អ្នក​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​បាន​តាម​ចិត្ត តាម​ត្រូវ​ការ និង​មាន​ឯករាជ្យ​ពេញ​ទំហឹង។ យ៉ាង​ណា​មិញ​មាន​រឿង​ចាក់​ដោត​ខ្លះ​ៗ​ដែល​មាន​តែ​​មនុស្ស​ស្រី​អត់​មាន​សង្សារទេ​ដែល​យល់​ច្បាស់។ ចង់​ដឹង​រឿង​នោះ​មាន​រឿង​អី​ខ្លះ សូម​​តាមដាន​ខាង​ក្រោម​នេះ៖

១. ជួប​អ្នក​ណា​ម្ដង​ៗ​ក៏​បន់​ឲ្យ​តែ​គេ​​មាន​ចរិត​ប្លែក​ៗ​ដូច​ខ្លួន

២. ពេល​ខ្លះ​ក៏​សង្ស័យ​ថា​បាន​ជួប​បុរស​ក្នុង​សុបិន​ហើយ ប៉ុន្តែ​​ក៏​បាន​​ដេញ​ក្បាល​គេ​ចេញ​វិញ​ហើយ​ដែរ

៣. Crush រក​តែ​មនុស្ស​ប្រុស​ដែល​​ជា​តារា​ល្បី មនុស្ស​ប្រុស​មាន​គូ​ហើយ មនុស្ស​ប្រុស​ចាស់​ជាង​ខ្លួន​ពីរ​ដង និង​មនុស្ស​ប្រុស​ដែល​មិន​ដឹង​ថា​មាន​លើ​លោក​នេះ​ឬ​អត់

៤. អត់​សង្សារ​​មិន​មែន​មាន​ន័យ​ថា​ឯកោ​ទេ ឲ្យ​តែមាន​​របស់​ញ៉ាំ និង​អ៊ីនធឺណិត​ទៅ​គ្រប់គ្រាន់​ហើយ

៥. មិន​ដឹង​ថា​កោរ​រោម​មុខ​ដើម្បី​ឲ្យ​អ្នក​ណា​មើល

៦. គ្រប់​យ៉ាង​ដែល​ចូល​ចិត្ត​គឺ​សុទ្ធ​តែ​របស់​ថ្លៃ របស់​ធ្វើ​ឲ្យ​ធាត់ រួម​ទាំង​មនុស្ស​ដែល​មិន​ដែល​ផ្ញើ​សារ​មក

៧. នៅ​លីវ​​ជា​អ្វី​ដែល​ខ្ញុំ​ជ្រើសរើស ហើយ​ទោះ​បី​ខ្ញុំ​មិន​រើស ក៏​អត់​មាន​ជម្រើស​អី​ក្រៅ​ពី​ហ្នឹង

៨. In relationship with Eating

៩. គេ​គ្រប់​គ្នា​នាំ​គ្នា​មាន​សង្សារ ចំណែក​ខ្ញុំ​មាន​ដែរ តែ​មាន​​ខ្លាញ់​និង​ក្បាល​ពោះ

១០. វិធី​ស្វែង​រក​មិត្ត​ប្រុស ១. អត់​ដឹង​សោះ​ម៉ង ២. យំ

១១. ជូន​ចំពោះ​អនាគត​ស្វាមី៖ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ពូកែ​ធ្វើ​ម្ហូប

ចុចអាន៖

ប្រភព៖ lingvistov ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម