ទម្លាប់អាក្រក់ៗដែលនាំឲ្យកើតមុនខូចស្បែកមុខអស់

  • 2018-10-12 06:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មានអ្វីពិបាកចិត្តជាងមុខកើតមុនទេ ពេលត្រូវចេញទៅខាងក្រៅម្តងៗ ពិតជាគួរឲ្យរំខានខ្លាំងណាស់។ វាធ្វើឱ្យបាត់បង់សម្រស់មួយផ្នែកធំ និងត្រូវចំណាយលុយច្រើនលើសលប់ដើម្បីព្យាបាល។ ពេលខ្លះការព្យាបាលក៏មិនមានប្រសិទ្ធភាពដែរ បើសិនជាអ្នកនៅតែបន្តទម្លាប់អាក្រក់ៗទាំងប៉ុន្មានយ៉ាងនេះ៖

១. មិនជូតសម្អាតញើស

ក្រោយពេលហាត់ប្រាណ ឬមួយក៏ចេញក្រៅប៉ះជាមួយកម្តៅថ្ងៃខ្លាំង ស្បែករបស់អ្នកតែងមានចេញញើស។ កុំបណ្តោយទុកឲ្យញើសនៅលើស្បែករហូតដល់ស្ងួត ត្រូវទៅងូតទឹកឬលាងសម្អាតមុខឲ្យបានស្អាតល្អ។

២. សម្អាតមុខហួសហេតុពេក

ការសម្អាតមុខគឺជារឿងចាំបាច់ដែលត្រូវធ្វើជារៀងរាល់ថ្ងៃ ប៉ុន្តែការសម្អាតជ្រុលពេកក៏ធ្វើឱ្យស្បែកមុខស្តើងស្ងួត និងខ្វះសារធាតុចិញ្ចឹម ជាពិសេសធ្វើឱ្យស្បែកប្រេះងាយរងប្រតិកម្ម និងកើតមុន។ យកល្អអ្នកគួរតែលាងមុខមួយថ្ងៃ២ដង រីឯការដុសខាត់មុខត្រឹម១ឬ២ដងក្នុងមួយសប្តាហ៍ទៅបានហើយ។ អ្វីដែលចាំបាច់នោះគឺត្រូវជ្រើសរើសផលិតផលណាដែលមិនប៉ះពាល់ដល់ស្បែកមុខ។

៣. ប្រើគ្រឿងសម្អាង និងគ្រឿងថែរក្សាសម្រស់មិនសមស្របជាមួយស្បែកមុខ

ជាធម្មតានារីៗតែងប្រហែសក្នុងការជ្រើសរើសផលិតផលគ្រឿងសម្អាងដោយមិនបានពិនិត្យឱ្យបានត្រឹមត្រូវ។ នារីមួយចំនួនទៀតចូលចិត្តទិញរបស់បញ្ចុះតម្លៃដោយមិនគិតថាផលិតផលនោះត្រូវនឹងស្បែកខ្លួនដែរឬអត់។ អ្នកត្រូវពិនិត្យមើលថាស្បែកមុខរបស់អ្នកស្ងួត ឬខ្លាញ់ហើយផលិតផលដែលអ្នកទិញត្រូវនឹងស្បែកប្រភេទណា។

៤. មិនបានសម្អាតច្រាស និងប៉ុងផាត់មុខឱ្យបានទៀងទាត់

ដូចដែលអ្នកបានដឹងហើយថា ការប្រើរបស់ដដែលៗធ្វើឱ្យអ្នកងាយកើតមុខជាពិសេសច្រាសនិងប៉ុងដែលអ្នកប្រើផាត់មុខជារៀងរាល់ថ្ងៃ។ បាក់តេរីរាប់សែនដែលអ្នកមើលមិនឃើញគឺមាននៅក្នុងនោះ ហេតុនេះហើយអ្នកត្រូវច្បាស់ថាបានសម្អាតច្រាស ឬសម្ភារៈផាត់មុខផ្សេងទៀតឱ្យបានត្រឹមត្រូវ៕

៥. តែងតែប៉ះមុន ឬមុខគ្រប់ពេល

ភាគច្រើនស្រីៗតែងតែប៉ះមុខខ្លួនឯងដោយប្រើក្រចកមិនថាពេលណា ឬកន្លែងណានោះទេ។ ពេលខ្លះដៃរបស់អ្នកអាចនឹងកខ្វក់ដោយសារការប៉ះធូលីដី និងចាប់កាន់របស់ផ្សេងៗ។ បាក់តេរីដែលជាប់នៅលើដៃក៏បង្កឱ្យកើតមុនដោយមិនដឹងខ្លួន។ ហើយពេលខ្លះទៀតដៃរបស់អ្នកប៉ះត្រង់កន្លែងដែលមានមុនហើយក៏បន្តទៅប៉ះកន្លែងផ្សេងទៀតធ្វើឱ្យមុនកាន់តែរាលដាល។

៦. ញ៉ាំអាហារមានជាតិខ្លាញ់និងជាតិស្ករច្រើន

ពេលញ៉ាំអាហារដែលមានជាតិខ្លាញ់និងជាតិស្ករច្រើន ស្បែកនឹងស្រូបយកនូវជាតិខ្លាញ់និងជាតិស្ករទាំងនោះ ធ្វើឲ្យស្បែកមុខងាយនឹងកើតមុនខ្លាំងណាស់។ គួរជៀសរាល់អាហារបំពង ចៀន ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់ស្បែកប៉ុណ្ណោះទេ ថែមទាំងមិនល្អចំពោះសុខភាពដែរ។

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម