សម្ភារ​ត្រៀមសម្រាប់ អ្នកម្តាយ​ជិតសម្រាលគួ​រមាន កុំឱ្យខ្វះមុខខ្វះក្រោយ

  • 2018-10-12 02:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​សម្ភារ​ជា​ច្រើន​ដែល​អ្នក​ម្តាយ​ចាំបាច់​ត្រូវតែ​ទិញទុក​មុន​ពេល​សម្រាល​កូន ហើយ​របស់​ខ្លះទៀតសំខាន់​ខ្លាំង​មែនទែន ដូចនេះ​ចាំបាច់​ត្រូវទិញដាច់ខាត។ តែ​អ្នក​ម្ដាយ​ថ្មីថ្មោង​ មិន​ដឹង​ថា​គួរ​ទិញ​របស់​អ្វី​ខ្លះនោះទេ ព្រោះ​មាន​ច្រើន​យ៉ាង​ពេក។ ដូច្នេះ​ហើយ​បាន​ជា​ កញ្ញា​ ចង់​ជួយ​សម្រាល​បន្ទុក​ដល់​អ្នក​ម្តាយ​​ទាំង​​ឡាយ ដែល​នឹង​ត្រៀម​ខ្លួន​នឹង​ទទួល​​បុត្រ​ធីតា កុំ​ឲ្យ​ពិបាក​គិត​ច្រើន នៅ​ពេល​ដើរ​ទិញ​​អីវ៉ាន់​នៅ​ហាង​ ឬ​នៅ​ផ្សារ។

*​ផ្នែក​សម្លៀកបំពាក់

. ឈុត​ខោអាវ​ខ្លួន​ជាប់

. ឈុត​ពេល​គេង​យប់

. ខោអាវ​សម្រាប់​ស្លៀក​ចេញ​ទៅ​ក្រៅ

. មួក

. ស្រោមដៃ

. ស្រោម​ជើង

. អាវ​ចាក់

. ទ្រនាប់​ជើង

. សាប៊ូ​បោកខោអាវ​សម្រាប់​​ទារក

*ផ្នែក​គេង

. ភួយ​សាច់​ទន់

. កន្សែង​សម្រាប់​រុំ

. កូន​ពូក

. កម្រាល​ការពារ​ជ្រាប​ទឹក​នោម

. ខ្នើយ​កើយ

*ផ្នែក​បំបៅ

សម្រាប់​អ្នក​ម្តាយ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​មាន​ដូច​ជា៖

. ក្រណាត់​បង់​ក​ការពារ​ប្រឡាក់​

. កន្សែង​ស្អាត​ទុក​ជូត​មាត់​​ទារក

. កំប៉ុង​សម្រាប់​ទុក​ដាក់​ទឹកដោះ

. ឧបករណ៍​សម្រាប់​បូម​​យក​ទឹកដោះ

. ខ្នើយ​​ពេល​បំបៅ

. អាវ​ទ្រនាប់ពេល​បំបៅ

. បន្ទះ​សំឡី​សម្រាប់​ជូត​ចុង​សុដន់​ពេល​បំបៅ​ហើយ

​សម្រាប់​អ្នក​ម្តាយ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​​គោ​មាន​ដូច​ជា៖

. ក្រណាត់​បង់​ក​ការពារ​ប្រឡាក់

. កន្សែង​ស្អាត​ទុក​ជូត​មាត់​​ទារក

. កំប៉ុង​​ទឹកដោះ​គោ​តូច​ និង​ធំ

. ជក់​សម្រាប់​សម្អាត​កំប៉ុង

. ម្សៅ​ទឹកដោះ​គោ​ដែល​មាន គុណភាព​និង​ថ្ងៃ​ផុត​កំណត់​កាលបរិច្ឆេទ​ខ្ពស់

. កាតាប​សម្រាប់​ទុក​ដាក់​កំប៉ុង

*​ផ្នែក​អនាម័យ

.​ កន្ទប

. កន្សែង​សើម

. កម្រាល​​សម្រាប់​ពេល​ប្តូរ​កន្ទប

. ប្រេង​កូឡា​​សម្រាប់​ទារក

*​ផ្នែក​សម្អាត​ខ្លួន

. កាធុនជ័រ​ទុក​ងូត​ទឹក

. សាប៊ូ​ដុស​ខ្លួន​​

. កន្សែង​​​ទន់​សម្រាប់​ជូត

. កន្សែង​​​ទន់​ធំ​សម្រាប់​រុំ​ពី​ក្រៅ

. ច្រាស​ទន់​​សម្រាប់​ដុស​ក្បាល​ឲ្យ​ទារក

*សម្ភារ​ចាំបាច់​បន្ទាប់​បន្សំ

. រទេះ​សុវត្ថិភាព​ក្នុង​រថយន្ត

. រទេះ​រុញ

. កន្ត្រៃ​កាត់​ក្រចក

. ក្បាល​ដោះ​ជ័រ

. ឧបករណ៍​​វាស់​ស្ទង់​កម្តៅ

. ស្លាប​ព្រា​បញ្ច្រក​ថ្នាំ

. កាតាប​ដាក់​សម្ភារ

. ឧបករណ៍​បន្ធូរ​ការ​តឹង​ច្រមុះ

​៩. តុក្កតា​និង​ប្រដាប់​ប្រដា​លេង

ដើម្បី​ជា​ជំនួយ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​អស់ នៅ​ពេល​ខាង​មុខ​នេះ ពិព័រណ៍ "នារីសម័យថ្មី" (Ladies' Fair)​ ​​​​​​​​នឹង​ត្រូវ​រៀបចំឡើងនៅ ថ្ងៃទី២២-២៣ ខែធ្នូ ២០១៨ នៅសាលពិព័រណ៍កោះពេជ្រ ដែល​ជាព្រឹត្តិការណ៍ពិព័រណ៍លក់ផលិតផលម៉ាកល្បីៗគ្រប់ប្រភេទ រួម​ទាំង​ផលិតផល​ផ្សេង​ៗ​សម្រាប់​កូន​តូច​ផង​ដែរ។

ពិព័រណ៍ Ladies' Fair នឹង​មាន​តាំង​បង្ហាញ និង​​លក់​ផលិតផល​ម៉ាក​ល្បីៗ​គ្រប់​ប្រភេទ​ទាំង​ក្នុង​ស្រុក និង​បរទេស​ប្រមាណ​ជា ២០០- ៣០០ ស្ដង់ ក្នុង​នោះ​ មានផលិតផល៖

  • សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories)

  • សម្រស់ និង​ម៉ូដ (Beauty & Fashion)

  • កីឡា និងសុខភាព (Sports & Fitness)

  • សម្ភារៈ​ផ្ទះបាយ (Home Appliances)

  • ផលិតផល​កូន​ក្មេង (Baby Care)

  • សុខភាព (Health Care)

  • អាហារ និង​ភេសជ្ជៈ (Foods & Beverages)

  • អប់រំ (Education)

  • កម្សាន្ត (Entertainment)

  • ទេសចរណ៍ (Travel & Tourism)

  • អចលនទ្រព្យ (Real Estate)

ហេតុ​​នេះ​​​​​ហើយ​​​សម្រាប់​អ្នក​ម្ដាយ​ដែល​ត្រៀមសម្រាលបុត្រ និង​​ជា​ស្ត្រីៗ​ដែល​ចូល​ចិត្ត​​ដើរ​ផ្សារ​ទិញ​​​ទំនិញ​ មិន​​​​​​គួរ​​​​ខក​ខាន​ឱកាស​​​ដ៏​​ល្អ​​នេះ​ទេ​ ព្រោះ​​​​​​​​​​​​​​​​​​​​​អ្នក​នឹង​​អាច​ទទួល​​បាន​​​​ការបញ្ចុះតម្លៃធំបំផុតរហូតដល់ ៨០% ឯណោះ​៕

​ ចុចអាន​បន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម