ពេល​មនុស្ស​កាន់​តែ​ចាស់ចិត្ត​ចាស់​គំនិត​ អារម្មណ៍​បែប​នេះ​នឹង​កើត​ឡើង​ដោយ​ឯកឯង​

  • 2018-10-11 02:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1415

ចន្លោះមិនឃើញ

ពី​អាយុ ១៨​ ដល់ ២២​ឆ្នាំ ជីវិត​នៅ​អាយុ​ប៉ុណ្ណេះ​គឺ​សាមញ្ញ​ណាស់។ អ្នក​ប្រហែល​ជា​កំពុង​រៀន​នៅ​សាកល​វិទ្យាល័យ​មួយ មាន​ការងារ​​មួយ មាន​ស្នេហា តាម​ជីវិត​បែប​យុវវ័យ ប៉ុន្តែ​បន្ទាប់​ពី​អ្នក​រៀន​ចប់ អាយុ​កាន់​តែ​ច្រើន អ្នក​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​អនាគត និង​រឿង​ជា​ច្រើន​ទៀត ហើយ​ពេល​នោះ​ជីវិត​អ្នក​នឹង​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ ពី​ធម្មតា​ទៅ​ជា​ជីវិត​ដ៏​ស្មុគស្មាញ​មួយ។

រូបតំណាង

អារម្មណ៍​អ្នក​ក៏​ចាប់​ផ្ដើម​ប្រែប្រួល ការ​គិត​របស់​អ្នក​ក៏​កាន់​តែ​ធំ​ជាង​មុន ហើយ​មនុស្ស​ដែល​អ្នក​ស្គាល់​ក៏​កាន់​តែ​ច្រើន តែ​អ្នក​ដែល​ស្និទ្ធស្នាល​នោះ​មិន​មាន​ច្រើន​នោះ​ទេ។

១. អ្នក​ចាប់​ផ្ដើម​ត្រូវ​ការ​ពេល​ស្ងប់ស្ងាត់​កាន់​តែ​ច្រើន។ អ្នក​ចូលចិត្ត​ចំណាយ​ពេល​នៅ​ម្នាក់​ឯង ឬ​នៅ​ជាមួយ​មនុស្ស​ដែល​យល់ចិត្ត​តែ​ប៉ុណ្ណោះ។

២. អ្នក​ចាប់​ផ្ដើម​លែង​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ជាមួយ​ស្នេហា​ទៀត។ ពេល​ណា​វា​មក​ដល់​ក៏​មក ពេល​ណា​វា​បញ្ចប់​ក៏​បញ្ចប់ ហើយ​អ្នក​ជឿ​ថា​ស្នេហា​ពិត​នឹង​មក​ជាមួយ​ពេល​វេលា​ដ៏​សក្ដិសម​មួយ។ លើស​ពី​នេះ​គឺ​ភាព​ច្បាស់លាស់​ក្នុង​រឿង​មនោសញ្ចេតនា​អ្នក​ក៏​ចាប់​ផ្ដើម​មាន ដោយ​លែង​រញ៉េរញ៉ៃ​ទៀត។

រូបតំណាង

៣. ពេល​ចង់​ធ្វើ​អី​មួយ​អ្នក​ក៏​ចាប់​ផ្ដើម​ធ្វើ អ្នក​លែង​ស្ទាក់ស្ទើរ ឬ​ខ្លាច​ដូច​ពី​មុន​ទៀត​ហើយ។ អ្នក​ចាប់​ផ្ដើម​គិត​ថា​ជីវិត​នេះ​ជា​របស់​អ្នក ហើយ​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​សប្បាយ​ចិត្ត​ច្រើន​ជា​ងអ្នក​ដទៃ​ចង់​បាន។

៤. អ្នក​ក្លាយ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់​ដោយ​មិន​ដឹង​ខ្លួន។ អ្នក​គិត​ច្រើន​ជាង​មុន​ពេល​អ្នក​សម្រេច​ចិត្ត​ធ្វើ​អី​មួយ មិន​មែន​តាម​អារម្មណ៍​មួយឆាវៗ​ពេល​ខឹង​នោះទេ។

៥. អ្នក​នឹង​មាន​អារម្មណ៍​ថា​ពី​មុន​អ្នក​ពិត​ជា​ខ្ជះខ្ជាយ​ពេល​អត់​ប្រយោជន៍​ច្រើន ហើយ​នឹក​ឃើញ​ខ្លួន​ឯង​ពី​មុន​ក៏​ហួស​ចិត្ត មិន​គួរ​ណា​អ្នក​បែប​នោះ​សោះ​កាល​ពី​មុន។

៦. ពេល​អ្នក​បរាជ័យ​អី​មួយ អ្នក​លែង​បន្ទោស​អ្នក​ណា​ទៀត​ហើយ ពី​ព្រោះ​អ្នក​គិត​ថា​អ្នក​ព្យាយាម​ធ្វើ​វា​រួច​ហើយ។ ពេល​នេះ​អ្នក​មាន​តែ​គិត​ថា ព្យាយាម​ធ្វើ​ម្ដង​ទៀត ព្រោះ​ការងារ​គឺ​ស្ថិត​លើ​មនុស្ស​ មិន​មែន​ស្ថិត​លើ​ជោគ​វាសនា​ទេ។

៧. អ្នក​តែង​យក​អារម្មណ៍​ខ្លួន​ឯង​ដាក់​ក្នុង​អារម្មណ៍​អ្នក​ដទៃ ហើយ​ព្យាយាម​មិន​ធ្វើឲ្យ​អ្នក​ណា​ម្នាក់​ឈឺចាប់​ដោយសារ​អ្នក​ឡើយ។

៨. អ្នក​ស្មុគស្មាញ​ច្រើន​ជាង​មុន អារម្មណ៍​អាច​ប្រែប្រួល​ច្រើន តែ​អ្វី​ដែល​ពិសេស​នោះ គឺ​អ្នក​អាច​គ្រប់គ្រង​វា​បាន។ វា​មិន​ដូច​ពេល​អ្នក​នៅ​ក្មេង​ឡើយ គឺ​ទប់​ខ្លួន​ឯង​មិន​ជាប់ ធ្វើ​អី​គ្មាន​គិត​តាម​អារម្មណ៍។

រូបតំណាង

ពេល​មួយ​ដែល​អ្នក​ឈាន​ដល់​វ័យ​ចាស់ទុំ​មែន​ទែន​អ្នកនឹង​ឃើញ​ពី​ភាព​ខុស​គ្នា​នោះ ហើយ​អ្នក​នឹង​ថា​ខ្លួន​ឯង​ផ្លាស់​ប្ដូរ​អី​ខ្លះ៕

ចុចអាន៖ផ្លាស់ប្ដូរ​ខ្លួន​ឯង​ពី​មនុស្ស​ស្រី​គួរ​ឲ្យ​ធុញ​ ទៅ​ជា​នារី​ដ៏​ទាក់ទាញ​ម្នាក់​ តាម​វិធី​នេះ


អត្ថបទ៖ ផេង ផលធិតា