ពាក្យសម្ដីចាក់ដោតមួយឃ្លារបស់ឪពុកម្ដាយ អាចធ្វើឱ្យកូនខូចអនាគត
- 2018-10-06 04:00:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យសម្ដីចាក់ដោតមួយឃ្លារបស់ឪពុកម្ដាយ អាចធ្វើឱ្យកូនខូចអនាគត
អនាគតរបស់កូនៗត្រូវពឹងផ្អែកលើទង្វើ និងពាក្យសម្ដីរបស់ឪពុកម្ដាយជាចាំបាច់។ ដូច្នេះមុននឹងប្រើពាក្យសម្ដីទៅកាន់កូនៗ គួរតែពិចារណាឱ្យបានច្បាស់លាស់ ព្រោះស្រួលមិនស្រួលអាចនាំឱ្យកូនបាក់ទឹកចិត្ត ឬខូចអនាគតទៅពេលក្រោយ។
ជាក់ស្ដែងដូចក្នុងវីដេអូខាងក្រោមបានប្រៀបធៀបទង្វើ២យ៉ាងរបស់ម្ដាយ ១គឺត្រឹមតែពាក្យសម្ដីរបស់ម្ដាយមួយឃ្លា "ឯងធ្វើឱ្យខូចហើយ ពិតជាគ្មានបានការសោះកូននេះ!" បានធ្វើឱ្យកូនប្រុសបាក់ទឹកចិត្តតាំងពីនៅតូច រហូតដល់ពេញវ័យក៏នៅដក់ជាប់ក្នុងចិត្ត រីឯទី២ គឺម្ដាយចេះលើកទឹកចិត្តកូន ទោះបីធ្វើមិនទាន់បានល្អ តែធ្វើឱ្យគេមានអារម្មណ៍ថា គេត្រូវបានម្ដាយយកចិត្តទុកដាក់ឱ្យតម្លៃ និងមានភាពក្លាហានធ្វើអ្វីជាថ្មីម្ដងទៀត។
ចុចអាន៖ វិធីសាស្ត្រចិញ្ចឹមកូនតូចឱ្យឆ្លាត សុភាពរាបសា មិនព្រហើនកោងកាច