ព្រោះករណី​របស់​ Fan Bingbing ពេល​នេះ​ត្រចៀកកាំ និង Shu Qi ត្រូវ​សង​លុយ​​ប៉ុស្តិ៍​ទូរទស្សន៍​ជាង​១២​លាន​ដុល្លារ

  • 2018-10-06 02:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​​គោលការណ៍​ថ្មី​នៃ​តម្លៃ​ខ្លួន​របស់​សិល្បករ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ទាំង​២​រូប​គឺ Zhao Wei និង Shu Qi ត្រូវ​សង​លុយ​ឲ្យ​ប៉ុស្តិ៍ទូរទស្សន៍​វិញ​ម្នាក់​ចំនួន​៦​លាន​ដុល្លារ។

យោង​តាម​បណ្ដាញ​ព័ត៌មាន QQ ប៉ុស្តិ៍​ទូរទស្សន៍​ក៏​ដូជ​ជា​ក្រុមហ៊ុន​ផលិតកម្មវិធី​ទាំង​អស់​នៅ​ចិន​ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍​ថ្មី​ក្នុង​ការ​ឲ្យ​តម្លៃ​ខ្លួន​របស់​តារា​។ កម្មវិធី​ណា​ដែល​បាន​ឲ្យ​លុយ​តារា​លើស​កំណត់​គឺ​ត្រូវ​តម្រូវ​ឲ្យ​សង​វិញ។ កំពូល​តារា​សម្ដែង​ស្រី Zhao Wei និង Shu Qi គឺ​ជា​សិល្បការិនី​២​រូប​ដែល​ស្ថិត​ក្នុង​តារាង​ត្រូវ​សង​លុយ​វិញ​ឲ្យ​ទូរទស្សន៍។

តាម​នោះ​ដែរ នៅ​ពេល​ចូលរួម​លេង​ក្នុង​កម្មវិធី “Chinese Restaurant 2” តារា​ជួរ​មុខ​ទាំង​២​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្លួន​៥០​លាន​យាន់ (៧,៤លាន​ដុល្លារ) សម្រាប់​មនុស្ស​ម្នាក់។ ប៉ុស្តិ៍​ទូរទស្សន៍ Hunan ក៏​បាន​ទូទាត់​ចំនួន​ថវិការ​ឲ្យ​ស្រី​ស្អាត​ទាំង​២​រួច​ហើយ​ពេល​ចុះ​កិច្ចសន្យា។ យ៉ាងណាក្ដី គោលការណ៍​ថ្មី​របស់​មន្ទីរទូរទស្សន៍ និង​វិទ្យុ​បាន​កំណត់​ថា តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ដែល​តារា​ម្នាក់​អាច​ទទួល​បាន​ក្នុង​មួយ​កម្មវិធី​គឺ​១០​លាន​យាន់ (១,៤លាន​ដុល្លារ)។

ចុចអាន៖ បាត់​មុខ Fan Bingbing, Shu Qi ក្លាយ​ជា​រាជិនី​អាស៊ី​ថ្មី​របស់​កម្មវិធី Louis Vuitton

អាស្រ័យហេតុនេះ តារា​ទាំង​២​ខាង​លើ​ត្រូវ​សង​លុយ​ឲ្យ​ប៉ុស្តិ៍​វិញ​ម្នាក់​ចំនួន​៦​លាន​ដុល្លារ។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ តួ​រឿង “ព្រះនាងយេយេ” បាន​យល់​ព្រម​សងលុយ​វិញ ហើយ​ថែម​ទាំង​ផ្ដាំ Shu Qi សង​វិញ​ដូច​គ្នា។ កំពូល​តារា​ទាំង​២​បាន​វេរ​លុយ​សង​វិញ​ចំនួន​១២​លាន​ដុល្លារ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ឯង។

ក្រោយ​រឿង​អាស្រូវ​គេច​ពន្ធ​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing តម្លៃ​ខ្លួន​របស់​សិល្បករ សិល្បការិនី​ចិន​ត្រូវ​រឹត​បន្តឹង​ជា​ខ្លាំង​ដើម្បី​ការពារ​បញ្ហា​នេះ​កើត​ឡើង​បន្ថែម​ទៀត៕

 

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម